ជាឃុំតំបន់ឆ្ងាយដាច់ស្រយាល នៅពេលបានវិនិយោគជួសជុល បង្កើនកម្រិតហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់បរិក្ខារពេទ្យបន្ថែម ជួយឱ្យដំណាក់សុខាភិបាលឃុំថាញ់តឹង ស្រុកថាញ់ទ្រី ខេត្តសុកត្រាំង អនុវត្តល្អនូវការងារពិនិត្យ ព្យាបាលជំងឺជូនប្រជាជន។
វេជ្ជបណ្ឌិតកំពុងពិនិត្យជំងឺឱ្យកុមារ។
ថាញ់តឹង ជាឃុំមានជនរួមជាតិខ្មែររស់នៅកុះករ ដូច្នេះ ដំណាក់សុខាភិបាលត្រូវបានវិនិយោគជួសជុល បង្កើនកម្រិតហេដ្ឋារចនាសម្ព័ន្ធបានសមរម្យ ស្អាតបាត និងបំពាក់បរិក្ខារពេទ្យគ្រប់សព្វ ដើម្បីបម្រើដល់ការងារពិនិត្យ ព្យាបាលជំងឺបឋមជូនប្រជាជន។ កងជួរកម្មាភិបាលពេទ្យតែងបានបង្កើនកម្រិតវិជ្ជាជីវៈ ខ្នះខ្នែងអស់ពីចិត្តក្នុងការងារ បង្កបានទំនុកចិត្តចំពោះអ្នកជំងឺ។ ជារៀងរាល់ថ្ងៃ ដំណាក់សុខាភិបាលឃុំថាញ់តឹង បានធ្វើការពិនិត្យព្យាបាលជំងឺជូនប្រជាជន ជាមធ្យមប្រមាណ២០លើកនាក់។
កម្មាភិបាលពេទ្យរួមជាមួយសហការីសុខាភិបាល សមាគមនិងអង្គការមហាជន
ពិនិត្យដង្កូវទឹកនៅតាមផ្ទះប្រជាជន។
បងស្រីថាយធីង៉ុកថើម មកពិនិត្យជំងឺនៅដំណាក់សុខាភិបាល ឱ្យដឹង៖ “ដំណាក់សុខាភិបាលទើបបង្កើនកម្រិតថ្មី ស្អាតបាត ស្រឡះស្រឡំ គ្រូពេទ្យផ្ដល់ពិគ្រោះដោយអស់ពីចិត្ត រួសរាយរាក់ទាក់ ម៉្លោះហើយ អ្នកណាក៏ពេញចិត្តទាំងអស់។ ខែនេះ គ្រួសារខ្ញុំផ្តាសាយនិងក្អក អស់មួយផ្ទះ មកដំណាក់សុខាភិបាលពិនិត្យជំងឺយកថ្នាំលេប។ គ្រូពេទ្យនៅទីនេះ ពិនិត្យនិងផ្តល់ថ្នាំក៏លឿន មិនរង់ចាំយូរដូចទៅពិនិត្យនៅពេទ្យថ្នាក់លើ”។ ចំណែកអ្នកមីងកាវធីអ៊ុក នៅភូមិតឹងឡើយ ឱ្យដឹង៖ “ខ្ញុំច្រើនតែចុករោយ ស្ពឹកដៃជើង ម៉្លោះហើយក៏មកដំណាក់សុខាភិបាល ពិនិត្យជំងឺនិងចាក់ម្ជុលវិទ្យាសាស្ត្រ។ គ្រូពេទ្យតែងយកចិត្តទុកដាក់សាកសួរពីស្ថានភាពជំងឺ និងលើកទឹកចិត្តខ្ញុំស្ងប់អារម្មណ៍ក្នុងការព្យាបាល។ ចាក់ម្ជុលវិទ្យាសាស្ត្ររួច គ្រូពេទ្យនៅទាំងធ្វើការណែនាំពីរបៀបហូបចុកនិងសម្រាកឱ្យបានត្រឹមត្រូវ ដើម្បីធានាការពារសុខភាពបានល្អ ទើបខ្ញុំជឿជាក់ហើយនឹងនរចិត្តព្យាបាល ដើម្បីជំងឺឆាប់បានជាសះស្បើយ”។
ទន្ទឹមនឹងនោះ ដំណាក់សុខាភិបាលឃុំក៏បានកសាងផែនការសហការជាមួយអង្គការមហាជន ភូមិភាគផ្តុំកម្លាំងអនុវត្តយុទ្ធនាការបង្ការទប់ស្កាត់ រោគរាតត្បាត ជំងឺគ្រុនឈាម ជំងឺពងដៃ ជើង មាត់។ល។ ចាប់ពីដើមឆ្នាំមក ឃុំថាញ់តឹងអនុវត្តយុទ្ធនាការកម្ចាត់ដង្កូវទឹកនិងបាញ់ថ្នាំគីមីបាន២ លើក ធ្វើការបង្ក្រាបមិនទុកឱ្យរោគរាតត្បាតកើកឡើង។ ដំណាក់សុខាភិបាល រក្សាសកម្មភាពរបស់កម្មាភិបាលទទួលបន្ទុកណែនាំអំពីអាហារូបត្ថម្ភដល់អ្នកម្តាយឱ្យចេះពីរបៀបថែទាំ និងចិញ្ចឹមកូនតាមបែបវិទ្យាសាស្ត្រ; ពិនិត្យផ្ទៃពោះត្រូវតាមកាលកំណត់សម្រេច១០០%; ការងារចាក់វ៉ាក់សុាំងបើកទូលាយសម្រេចអត្រាជាង ៩៩%។
អ្នកស្រីថាយធីភឿងថាវ ប្រធានដំណាក់សុខាភិបាលឃុំថាញ់តឹង ឱ្យដឹង៖ “ដំណាក់សុខាភិបាលមានក្រុមសុខាភិបាលនៅគ្រប់ទាំង៧ភូមិ ព្រមទាំងមានសហការីសុខាភិបាលជាច្រើននាក់ ម៉្លោះហើយ ការងារផ្សព្វផ្សាយដល់ប្រជាជនអំពីការបង្ការទប់ស្កាត់រោគរាតត្បាត ត្រូវបានអនុវត្តល្អ។ អាស្រ័យមាមីងលើកកម្ពស់ស្មារតីយល់ដឹងក្នុងការបង្ការទប់ស្តាត់ជំងឺ ដូច្នេះ ស្ថានភាពរោគរាតត្បាត បំផុតគឺជំងឺគ្រុនឈាមតែងបានគ្រប់គ្រង។ ទន្ទឹមនឹងនោះ សមូហភាពកម្មាភិបាលដំណាក់សុខាភិបាលសាមគ្គី ឯកភាព មានជំនាញវិជ្ជាជីវៈរឹងមាំបម្រើការងារអស់ពីចិត្តសម្រេចល្អភារកិច្ចបង្កបានទំនុកចិត្តក្នុងប្រជាជន”៕
លីធាន-មុនី