គណៈកម្មាធិការជនជាតិ ទើបសហការជាមួយនឹងគណៈជនជាតិខេត្តទាំងពីរ គឺហូវយ៉ាងនិងត្រាវិញ រៀបចំវគ្គហ្វឹកហ្វឺនដល់អ្នកតំណាងជាង ១៦០ នាក់ អំពីការលើកកម្ពស់ការយល់ដឹង ការការពារបរិស្ថានក្នុងតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ។
ទិដ្ឋភាពនៃវគ្គហ្វឹកហ្វឺននៅខេត្តហូវយ៉ាង។
វគ្គហ្វឹកហ្វឺនលើកកម្ពស់ការយល់ដឹងអំពីការការពារបរិស្ថាននៅតំបន់ជនជាតិភាគតិចលើភូមិសាស្រ្តបណ្តាខេត្ត ដើម្បីជាជំហានៗបង្កភាពផ្លាស់ប្ដូរអំពីការយល់ដឹងនិងសកម្មភាពក្នុងការងារការពារបរិស្ថាន ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ; ផ្សារភ្ជាប់ការងារការពារបរិស្ថាន ជាមួយនឹងអភិវឌ្ឍន៍សេដ្ឋកិច្ច- សង្គមប្រកបដោយចីរភាពតំបន់ជនជាតិភាគតិច; រួមចំណែកលើកកម្ពស់សមត្ថភាពនៃការគ្រប់គ្រងបរិស្ថាន ជូនដល់កងជួរកម្មាភិបាលបំពេញការងារជនជាតិ កម្មាភិបាលឃុំ ភូមិ អ្នកមានប្រជាប្រិយ សិស្សានុសិស្ស និស្សិត ជួយជនរួមជាតិភាគតិច លើកកម្ពស់ស្មារតី ចំណេះដឹងរស់នៅជិតស្និទ្ធនឹងបរិស្ថាន ប្រើប្រាស់សមស្របនូវធនធានធម្មជាតិ; ប្រឆាំងជំនះ បំបាត់ចោលនូវទម្លាប់អាក្រក់ដែលប៉ះពាល់ដល់បរិស្ថាននិងធនធាន។ ឆ្លងតាមរយៈនោះ ជាជំហានៗជួយដល់ជនរួមជាតិមានជីវភាពលំនឹង ធានាបានលក្ខណៈនៃសុខភាពងាយស្រួលក្នុងពលកម្មផលិត កសាងតំបន់ជនបទបៃតង ជ្រះ ស្អាត និងរីកចម្រើន ប្រកបដោយនិរន្តរភាព៕
ប្រភព៖ baodantoc.vn - ថាច់ធី