គណៈអចិន្ត្រៃយ៍សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ ក្រុងកឹងធើ បានរៀបចំពិធីប្រកាសលទ្ធផលបិទវគ្គសិក្សាអក្សរខ្មែរក្នុងរដូវវិស្សមកាលឆ្នាំ២០២៤។
សិស្សានុសិស្សទទួលលិខិតបញ្ជាក់ថ្នាក់ភាសាខ្មែរ។ រូប៖ សមាគមព្រះសង្ឃ
សាមគ្គីស្នេហាជាតិក្រុងកឹងធើផ្តល់។
ក្នុងរយៈពេលវិស្សមកាល ៣ ខែ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុងកឹងធើ បានចលនាព្រះចៅអធិការ គណៈកម្មការវត្តពុទ្ធសាសនាខ្មែរលើភូមិសាស្រ្តក្រុង ចលនាសិស្សចូលរៀនអក្សរខ្មែរ; ចលនាព្រះសង្ឃនិងគ្រូបង្រៀនចូលរួមបង្ហាត់បង្រៀន។ តាមរយៈថ្នាក់រៀននេះ សិស្សានុសិស្សជាកូនចៅជនរួមជាតិខ្មែរ បានហាត់សរសេរ ហាត់អាន ហាត់និយាយ រៀនពីទំនៀមទម្លាប់ប្រពៃណីនិងសីលធម៌៘ ក្នុងពិធីប្រកាសលទ្ធផល គណៈអចិន្ត្រៃយ៍សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុងកឹងធើ បានជូនលិខិតបញ្ជាក់ថ្នាក់ភាសាខ្មែរដល់សិស្សានុសិស្ស ២១៨ នាក់។
ការដែលរៀបចំបង្រៀននិងរៀនភាសាខ្មែរក្នុងរដូវវិស្សមកាលដល់សិស្សានុសិស្ស ត្រូវបានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុងកឹងធើ ព្រះចៅអធិការ គណៈកម្មការវត្ត ពុទ្ធសាសនាខ្មែរ អនុវត្តជាច្រើនឆ្នាំមកហើយ សំដៅជួយជនរួមជាតិអភិរក្សនិងពង្រីកអក្សរសាស្ត្រ ភាសា អត្តសញ្ញាណវប្បធម៌ជនជាតិ៕
ថាញធី- លីសៀ