ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

06/08/2024 - 10:16

ពង្រីក​តួនា​ទីអ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​អំ​ពី​សម​ភាព​យេន​ឌ័រ​

នៅ​ខេត្ត​ត្រា​វិញ​ សមាគម​សហព័ន្ធ​នារី​វៀត​ណាម បាន​សហ​ការ​ជា​មួយ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ត្រា​វិញ​ រៀប​ចំ​សិក្ខា​សាលា​ “ពង្រីក​តួនា​ទីរបស់​អ្នក​មាន​ប្រ​ជា​ប្រិយ​ អ្នក​មុខ​អ្នក​ការ​សាសនា​ ក្នុង​ការ​ឃោស​នា​ ចលនា​អនុវត្ត​សមភាព​យេន​ឌ័រ​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ”។​

អ្នក​មាន​ប្រ​ជា​ប្រិយ​ចែក​រំលែក​ការ​ងារ​ផ្សព្វ​ផ្សាយ​អំ​ពី​សម​ភាព​យេន​ឌ័រ​។​
រូប​៖ ថាញ់​ហ្វា - TTXVN

ក្នុង​សិក្ខា​សាលា​ លោក​ស្រី​ ង្វៀង​ធីធូ​ហៀង អនុប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នារី​វៀត​ណាម ឱ្យ​ដឹង៖ បក្ស​និង​រដ្ឋ​យើង​តែង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ដល់​ការ​កសាង​ផែន​មហា​សាម​គ្គី​ទូទាំង​ជន​ជាតិ​ ក្នុង​នោះ​ បង្ហាញ​ពី​តួនា​ទី ការ​រួម​ចំ​ណែក​ដ៏​ធំ​ធេង​របស់​កង​ជួរ​អ្នក​មាន​ប្រ​ជា​ប្រិយ​។​ គិត​ដល់​ឆ្នាំ​ ២០២៣ ទូទាំង​ប្រ​ទេស​មាន​អ្នក​មាន​ប្រ​ជា​ប្រិយ​២៨.៥៣៨​នាក់; ក្នុង​នោះ​ ចាស់​ព្រឹទ្ធា​ចារ្យ​ភូមិ​២.៦៣៥​នាក់ ប្រ​ធាន​ភូមិ​៣.១៧៨​នាក់ និង​អ្នក​មុខ​អ្នក​ការ​សាសនា​៥០០​នាក់។ល។​ រយៈ​ពេល​កន្លង​ អ្នក​មាន​ប្រ​ជា​ប្រិយ​តែង​ជា​គំ​រូ​ឈាន​មុខ​ក្នុង​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេហា​ជាតិ​ និង​រាល់​ការ​ចលនា​ ជា​ស្ពាន​តភ្ជាប់​រវាង​រដ្ឋ​អំ​ណាច​ ជា​មួយ​នឹង​ប្រ​ជា​ជន​ អនុវត្ត​ទិស​ស្លោ​ក “ចុះ​ទៅ​គ្រប់​ច្រក​ល្ហក គ្រប់​គ្រួ​សារ​” ដើម្បី​ពាំ​នាំ​នូវ​គោល​ការណ៍​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​ទៅ​ក្នុង​ជីវ​ភាព​។​

រយៈ​ពេល​៥ឆ្នាំ​កន្លង​ សមាគម​នា​រីនៅ​តាម​ភូមិ​ភាគ​នា​នា​ក្នុង​ទូទាំង​ប្រ​ទេស​ មាន​របៀប​ធ្វើ​ល្អ​ៗ​ជា​ច្រើន​ ប្រ​កប​ដោយ​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​ ស្វែង​រក​បទ​ពិសោ​ន៍ ការ​យល់​ដឹង​អំ​ពី​ភូមិ​សាស្រ្ត​ មុខ​សញ្ញា​ គឺកិត្យា​នុភាព​រ​បស់​ចាស់​ព្រឹទ្ធា​ចារ្យ​ភូមិ​ ប្រ​ធាន​ភូមិ​ មេ​ត្រ​កូល​ អ្នក​មុខ​អ្នក​ការ​សាសនា​ និង​បុគ្គល​គំ​រូ​ជា​ច្រើន​ទៀត​ ដើម្បី​ចលនា​ប្រ​ជា​ជន​ក្នុង​សហ​គមន៍​សកម្ម​ចូល​រួម​អនុវត្ត​នូវ​កម្ម​វិធី​ចលនា​របស់​សមា​គម។​

ក្នុង​សិក្ខា​សាលា​ អ្នក​តំ​ណាង​ជា​ច្រើន​បាន​ចែក​រំលែក​នូវ​ចំ​ណេះ​ដឹង​បទ​ពិសោធន៍​ល្អ​ៗ​ ក្នុង​ដំ​ណើរ​ការ​ផ្សព្វ​ផ្សាយ​អំ​ពី​ការ​ងារ​សម​ភាព​យេន​ឌ័រ។​ ទន្ទឹម​នឹង​នោះ​ អ្នក​តំ​ណាង​ទាំង​ឡាយ​ក៏​បាន​លើក​ឡើង​នូវ​វិធាន​ការ​ពង្រីក​ប្រ​សិទ្ធ​ភាព​ជាង​ទៀត​នូវ​ការ​ងារ​ឃោស​នា​ ចលនា​ប្រ​ជា​ជន​ផ្លាស់​ប្តូរ​ផ្នត់​គំ​និត​ លុប​បំ​បាត់​ការ​រើស​អើង​អំ​ពី​បទ​ដ្ឋាន​សម​ភាព​យេន​ឌ័រ​នៅ​ក្នុង​គ្រួ​សារ​ និង​សហ​គមន៍ ​ទំ​នៀម​ទម្លាប់​វប្បធម៌​មិន​សម​ស្រប​ ដើម្បី​ជំ​រុញ​សម​ភាព​យេន​ឌ័រ​៕​

          យោ​ង៖ dantocmiennui.vn - វិមាន​

ចែករំលែកអត្ថបទ