ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

06/08/2024 - 10:16

មហា​សន្និ​បាត​សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​សហ​និគម​គៀង​លឿង​ - យ៉ាង​ថាញ់ - ហា​ទៀង​

សមា​គម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​សហ​និគម គៀង​លឿង​ - យ៉ាង​ថាញ់ - ហា​ទៀង​ (គៀង​យ៉ាង) រៀប​ចំ​មហា​សន្និ​បាត​សមា​គម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​សហ​និគម លើក​ទី VI អា​ណត្តិ​កាល​ ២០២៤ - ២០២៩ ។​ ព្រះ​ឧបជ្ឈាយ៍ ត្រឹង​ភឿង បន្ត​ជាប់​ឆ្នោត​ជា​ប្រ​ធាន​សមា​គម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​សហ​និគម អា​ណត្តិ​កាល​ ២០២៤ - ២០២៩ ។​

គណៈ​ប្រតិ​បត្តិ​ការ​សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​សហ​និគម យ៉ាង​ថាញ់ - គៀង​លឿង​
 - ហាទៀង អាណត្តិកាល ២០២៤-២០២៩។

អា​ណត្តិ​កាល​ ២០១៩ - ២០២៤ សមាគម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​សហ​និគមយ៉ាង​ថា​ញ់ - គៀង​លឿង​ - ហា​ទៀង​ ពង្រីក​ស្មារតី​សាម​គ្គី​ សកម្ម​ចលនា​ជន​រួម​ជាតិ​ ពុទ្ធ​បរិស័ទ​ អនុវត្ត​ល្អ​គោល​ការណ៍​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​; ខ្នះ​ខ្នែង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ ចូល​រួម​រាល់​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេហា​ជាតិ​។​ ពិសេស​ សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​សហ​និគម បាន​ចលនា​នូវ​ប្រ​ភព​កម្លាំង​អនុវត្ត​ល្អ​សុខុ​មាល​ភាព​សង្គម​ សរុប​ថវិកា​ជាង​៧,៧ពាន់​លាន​ដុង។​

អា​ណត្តិ​កាល​ ២០២៤ - ២០២៩ សមាគម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​សហនិគម យ៉ាង​ថា​ញ់ - គៀង​លឿង​ - ហា​ទៀង​ បាន​ដាក់​ចេញ​ទិស​ដៅ​សកម្ម​ភាព​ រួម​មាន៖ ខិត​ខំ​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ដល់​ព្រះ​សង្ឃ​ ១០០% ជន​រួម​ជាតិ​និង​ពុទ្ធ​បរិស័ទ​ ៩០% អនុវត្ត​នូវ​គោល​ការណ៍​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​; ប្តេជ្ញា​ប្រ​យុទ្ធ​ប្រ​ឆាំង​នូវ​ការ​អត្ថា​ធិប្បាយ​មួល​បង្កាច់​របស់​ជន​ទុច្ចរិត​ រួម​ចំ​ណែក​រក្សា​សន្តិ​សុខ​នយោ​បាយ​ សណ្តាប់​ធ្នាប់​សង្គម​កាន់​តែ​រឹង​មាំ។​ នៅ​តាម​វត្ត​អា​រាម​ បន្ត​រក្សា​ការ​រៀប​ចំ​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ដល់​ជន​រួម​ជាតិ​ ពុទ្ធ​បរិស័ទ​ចំ​ណុះ​ជើង​វត្ត; បង្កើន​ការ​បំ​ប៉ន​ចំ​ណេះ​ដឹង​ដល់​សមណ​សិស្ស​; ចូល​រួម​កៀរ​គរ​កុមារ​ជន​រួម​ជាតិ​ខ្មែរ​គ្រប់​កម្រិត​អា​យុ​ចូល​រៀន​ចាប់​ពី​៩៥%​ឡើង​ទៅ។​ ម្យ៉ាង​ទៀត​នៅ​តាម​វត្ត​អា​រាម​ តែង​រក្សា​អនា​ម័យ​បរិស្ថាន​ ដាំ​ដើម​ឈើ​ ព្រួត​ដៃ​កសាង​ជន​បទ​ថ្មី​ ក្រុង​ស៊ី​វិល័យ​; ផ្សព្វ​ផ្សាយ​ ចលនា​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ខ្នះ​ខ្នែង​ពលកម្ម​ផលិត អនុវត្ត​ប្រិត​សំ​ចៃ​; សកម្ម​ចលនា​រាល់​ប្រ​ភព​កម្លាំង​ ជួយ​គ្រួ​សារ​ក្រី​ក្រ ប្រ​កៀក​បន្ទាត់​ក្រ​ដែល​មាន​ជីវ​ភាព​ខ្វះ​ខាត៕​

 យោ​ង៖ កាសែត​គៀង​យ៉ាង​ - ប្រែសម្រួល​៖ លីសៀ

ចែករំលែកអត្ថបទ