ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

23/07/2024 - 09:16

ដំ​ណើរ​បំ​ពេញ​ទស្សន​កិច្ច​ប្រ​ទេស​ឡាវ​និង​កម្ពុជា​របស់​ប្រ​ធាន​រដ្ឋ​ តូឡឹម​ ជោគ​ជ័យ​លើ​គ្រប់​វិស័យ​

ប្រ​ធាន​រដ្ឋ​ តូឡឹម​ ទើប​បញ្ចប់​ដោយ​ជោគ​ជ័យ​ដំ​ណើរ​បំ​ពេញ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​ នៅ​ប្រ​ទេស​ឡាវ​និង​ប្រ​ទេស​កម្ពុជា​ តប​តាម​ការ​អញ្ជើញ​របស់​ អគ្គ​លេខា​ប្រ​ធាន​រដ្ឋ​ឡាវ​ ថងលុន ស៊ី​សុលីត និង​ព្រះ​មហា​ក្សត្រ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ នរោត្តម​ សីហ​មុនី។​

ដំ​ណើរ​បំ​ពេញ​ទស្សន​កិច្ច​នេះ​ ក៏​ជា​លទ្ធ​ផល​នៃ​ការ​ផ្សព្វ​ផ្សាយ​កិច្ច​ព្រម​ព្រៀង​កំ​ពូល​ ពិសេស​ គឺលទ្ធ​ផល​នៃ​កិច្ច​ជំ​នួប​កំ​ពូល​ រវាង​បក្ស​កុម្មុយ​និស្ដ​វៀត​ណាម ជា​មួយ​នឹង​បក្ស​បដិវត្តន៍​ប្រ​ជា​ជន​ឡាវ​ និង​គណៈ​បក្ស​ប្រ​ជា​ជន​កម្ពុជា។​

ក្នុង​រយៈ​ពេល​ជិត​៣ ថ្ងៃ​នៃ​ដំ​ណើរ​បំ​ពេញ​ទស្សន​កិច្ច​ប្រ​ទេស​ឡាវ​ និង​ប្រ​ទេស​កម្ពុជា ​ប្រ​ធាន​រដ្ឋ​ តូឡឹម​ មាន​កម្ម​វិធី​សកម្ម​ភាព​ដ៏​មមា​ញឹក​ ជា​មួយ​នឹង​សកម្ម​ភាព​ចំ​នួន​ ៣២ រួម​មា​នកិច្ច​សន្ទ​នា​ កិច្ច​ពិភាក្សា​ និង​កិច្ច​ជំ​នួប​ជា​មួយ​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​នៃ​ប្រ​ទេស​ទាំង​ពីរ អញ្ជើញ​ទស្សនា​នៅ​មណ្ឌល​សេដ្ឋ​កិច្ច​ ជួប​សំ​ណេះ​សំ​ណាល​ជា​មួយ​សិស្សា​នុសិស្ស​ និស្សិត​ សហ​គមន៍អា​ណិក​ជន​នៅ​ប្រ​ទេស​ទាំង​ពីរ។​ ប្រ​ទេស​ឡាវ​និង​ប្រ​ទេស​កម្ពុជា​ បាន​ទទួល​ស្វា​គមន៍​ប្រ​ធាន​រដ្ឋ​និង​គណៈ​ប្រតិ​ភូ​យ៉ាង​កក់​ក្ដៅ​ ឧត្តុង្គ​ឧត្តម កម្រិត​ខ្ពស់​បំ​ផុត​សម្រាប់​ប្រ​មុខ​រដ្ឋ​បរ​ទេស​ ដែល​មក​បំ​ពេញ​ទស្សន​កិច្ច​​​​ ប្រ​កប​ដោយ​កាយ​វិការ​ដ៏​វិសេស​វិសាល​នៃ​ការ​ស្វា​គមន៍​របស់​ប្រ​ជា​ជន​ឡាវ​ និង​ប្រ​ជា​ជន​កម្ពុជា​រាប់​ពាន់​នាក់។​

ប្រ​ធាន​រដ្ឋ​ តូឡឹម​ បាន​ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​ថ្នាក់​ដឹក​នាំ អតីត​ថ្នាក់​ដឹក​នាំ​ប្រ​ទេស​ឡាវ។​
រូប​ថត៖ TTXVN

នៅ​ប្រ​ទេស​ឡាវ​ ភាគី​ទាំង​ពីរ​បន្ត​អះ​អាង​នូវ​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​បន្ត​អភិវឌ្ឍន៍​ទំ​នាក់​ទំ​នង​មិត្ត​ភាព​ដ៏​អស្ចារ្យ​ សាមគ្គី​ពិសេស​ និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​គ្រប់​ជ្រុង​ជ្រោយ​រវាង​វៀត​ណាម​និង​ឡាវ​ កាន់​តែ​ស៊ី​ជម្រៅ​ ជាក់​ស្ដែង​និង​ប្រ​សិទ្ធ​ភាព។​ ភាគី​ទាំង​ពីរ​បាន​ឯក​ភាព​ខ្ពស់​អំ​ពី​វិធាន​ការ​ បន្ត​ផ្សព្វ​ផ្សាយ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នៃ​កិច្ច​ព្រម​ព្រៀង​កម្រិត​កំ​ពូល​រវាង​បក្ស​ទាំង​ពីរ ប្រ​ទេស​ទាំង​ពីរ រួម​ចំ​ណែក​បង្ក​កម្លាំង​ចល​ករ​ថ្មី​ ជំ​រុញ​ទំ​នាក់​ទំ​នង​យ៉ាង​មុត​មាំ​រវាង​ប្រ​ទេស​ទាំង​ពីរ​នា​ពេល​អនា​គត។​

ប្រ​ធាន​រដ្ឋ​ តូឡឹម​ បាន​ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​ថ្នាក់​ដឹក​នាំ​ប្រ​ទេស​កម្ពុជា។​ រូប​ថត​៖ TTXVN

នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ភាគី​ទាំង​ពីរ​បាន​ឯក​ភាព​ជំ​រុញ​និង​ពង្រឹង​ចំ​ណង​សាម​គ្គី​ ទំ​នុក​ចិត្ត​និង​យោគ​យល់​គ្នា​ទៅ​វិញ​ទៅ​មក​ នាំ​យក​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ទ្វេ​ភាគី​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ​ ជាក់​ស្ដែង​និង​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព។​ ជា​ពិសេស​ ភាគី​ទាំង​ពីរ​បាន​គូស​បញ្ជាក់​ពី​ស្មារតី​សាមគ្គី​ ចំ​ណង​មិត្ត​ភាព​ និង​ចាំ​បាច់​បន្ត​ផ្សព្វ​ផ្សាយ​ដល់​យុវ​វ័យ​ អំ​ពី​តម្លៃ​ប្រ​វត្តិ​សាស្រ្ត​ទំ​នាក់​ទំ​នង​នៃ​ប្រ​ទេស​ទាំង​ពីរ។​ ក្នុង​កិច្ច​ជំ​នួប​សំ​ណេះ​សំ​ណាល​ ថ្នាក់​ដឹក​នាំ​កម្ពុជា​ សង្កត់​ធ្ងន់​ តែង​ចង​ចាំ​ជា​និច្ច​នូវ​ជំ​នួយ​និង​ការ​លះ​បង់​របស់​វៀត​ណាម​ក្នុង​ការ​ជួយ​កម្ពុជា​ឱ្យ​រួច​ផុត​ពី​របប​ប្រ​ល័យ​ពូជ​សាសន៍​ប៉ុល​ពត និង​ធ្វើ​ឱ្យ​ប្រ​ទេស​កម្ពុជា​រស់​ឡើង​វិញ។​ ភាគី​ទាំង​ពីរ​បាន​ឯក​ភាព​ ផ្សព្វ​ផ្សាយ​ខ្លាំង​ក្លា​ថែម​ទៀត​នូវ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​សេដ្ឋ​កិច្ច​- ពា​ណិជ្ជ​កម្ម​ វិនិ​យោគ ការ​ពារ​ប្រ​ទេស - សន្ដិសុខ​ សហ​ប្រតិ​បត្តិ​ការ​ព្រំ​ដែន​ ប្រ​ភព​ពល​ករ​ ទំ​នាក់​ទំ​នង​ប្រ​ជា​ជន។ល។​ ភាគី​ទាំង​ពីរ​បាន​អប​អរ​សាទរ​ស្ថា​ប័ន​ពាក់​ព័ន្ធ​នៃ​ប្រ​ទេស​ទាំង​ពីរ ដែល​សហ​ការ​យ៉ាង​ជិត​ស្និទ្ធ​ដើម្បី​កសាង​ព្រំ​ដែន​ដី​គោក សន្ដិភាព​ មិត្ត​ភាព​ ស្ថិរ​ភាព​និង​សហ​ប្រតិ​បត្តិ​ការ​អភិវឌ្ឍន៍ ជំ​រុញ​សហ​ប្រតិ​បត្តិ​ការ​រវាង​បណ្ដា​ខេត្ត​ជាប់​ព្រំ​ដែន។​

ទាក់​ទិន​នឹង​សហគមន៍​ប្រ​ជា​ជន​មាន​ដើម​កំ​ណើត​វៀត​ណាម​នៅ​កម្ពុជា​ ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​កម្ពុជា​ តែង​អះ​អាង​នឹង​បន្ត​យក​ចិត្ត​ទុក​ដាក់​ បង្ក​លក្ខណ​សម្បត្តិ​កាន់​តែ​ងាយ​ស្រួល​សម្រាប់​សហ​គមន៍​ប្រ​ជា​ជន​មាន​ដើម​កំ​ណើត​វៀត​ណាម រស់​នៅ​ធ្វើ​ការ​ងារ​លំ​នឹង​និង​ស្រប​ច្បាប់​នៅ​ប្រ​ទេស​នេះ៕​         

  យោង​តាម​កាសែត​ Vietnamnet.vn - ថាច់​ធី

ចែករំលែកអត្ថបទ