ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

23/07/2024 - 09:16

អគ្គ​លេខា​បក្ស​ ង្វៀង​ភូត្រុង ទទួល​មរណភាព​

(TTXVN) - យោង​តាម​ព័ត៌​មាន​ពី​ក្រុម​ប្រឹក្សា​ជំ​នាញ​ថែទាំ​សុខ​ភាព​កម្មា​ភិបាល​មជ្ឈិម​ សមមិត្ត​ អគ្គ​លេខា​បក្ស​ ង្វៀង​ភូត្រុង បន្ទាប់​ពី​មាន​ជំ​ងឺ​មួយ​រយៈ​ពេល​ ទោះ​ជា​ត្រូវ​បាន​បក្ស​ រដ្ឋា​ភិបាល​ ក្រុម​សាស្ត្រា​ចារ្យ​ វេជ្ជ​បណ្ឌិត​ យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ពិនិត្យ​ព្យា​បាល​ គ្រួ​សារ​ប្រឹង​ប្រែង​ថែទាំ​អស់​ពី​កម្លាំង​កាយ​ចិត្ត​ក៏​ដោយ​ ប៉ុន្តែ​ដោយ​សារ​មាន​ជរាពាធនិង​ជំ​ងឺ​ធ្ងន់​ធ្ងរ​ សមមិត្ត​ បាន​ទទួល​មរណ​ភាព​នៅ​វេលា​ម៉ោង​១៣ និង​៣៨នា​ទី  ថ្ងៃ​ទី១៩ ខែ​កក្កដា​ ឆ្នាំ​២០២៤ នៅ​មន្ទីរ​ពេទ្យ​យោ​ធា​មជ្ឈិម​ ១០៨ ក្នុង​ជន្មាយុ​ ៨០ ឆ្នាំ។​

ចែករំលែកអត្ថបទ