សាខាបក្ស ៥ ចំណុះបក្ខភាគកាសែតកឹងធើ បានសហការជាមួយគណៈបញ្ជាការប៉ុស្តិ៍ការពារព្រំដែនឡាកក្វើយ ជូនកង់ ៣០ គ្រឿង សៀវភៅសរសេរ ៦០០ ក្បាល និងថវិកាម្នាក់ ៣០០.០០០ ដុង ដល់សិស្សបឋមសិក្សានៅទីប្រជុំជនបាជុក និងឃុំឡាកក្វើយ ស្រុកទ្រីទូង ខេត្តអាងយ៉ាង។ អាហារូបករណ៍ទាំងនេះ សាខាបក្ស ៥ បានចលនាហាងលក់សម្ភារៈកសិកម្មអាញ់ង្វៀក ក្រុមហ៊ុនចំកាត់ Newtech Crop Science និងសប្បុរសជនមួយរូបនៅខ័ណ្ឌនិញកេវ ក្រុងកឹងធើរួមវិភាគទាន។ ក្រៅពីនោះ អ្នកឧបត្ថម្ភក៏បានជូនប្រាក់ ៥ លានដុង សម្រាប់ទិញប័ណ្ណធានារ៉ាប់រងសុខាភិបាលជូនសិស្ស ៥ នាក់ដែលប៉ុស្តិ៍ការពារព្រំដែនឡាកក្វើយទទួលគាំពារ។
អ្នកតំណាងជូនកង់និងអំណោយដល់សិស្សានុសិស្ស។
តំណាងហាងលក់សម្ភារៈកសិកម្មអាញ់ង្វៀក ជូនកង់និងអំណោយដល់សិស្សានុសិស្ស។
សិស្សានុសិស្សរីករាយពេលទទួលបានកង់ថ្មី។
សកម្មភាព "ជំរុញដំណើរប្អូនទៅសាលា" អាស្រ័យសាខាបក្ស ៥ អនុវត្ត គឺស្ថិតក្នុងចង្កោមសកម្មភាពនៃទម្រង់ "ប្រជាចលនាប៉ិនប្រសប់" ដែលកាសែតកឹងធើបានអនុវត្តជាច្រើនឆ្នាំកន្លងមក។ ទម្រង់នេះ បានជួយដល់គ្រួសារដែលមានជីវភាពខ្វះខាតជាច្រើន មានលក្ខណៈព្យាបាលជំងឺ ខិតខំឈានឡើងកែលម្អជីវភាព ជួយប្អូនៗសិស្សក្រីក្រ ក្នុងនោះ មានសិស្សជនជាតិខ្មែរជាច្រើនសង្វាតរៀនសូត្របានបន្តការសិក្សា៕
គីមស្វឹង-មុនី