មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

15/07/2024 - 14:46

ពូយ័ញ​ដូ នៅ​ធ្វី​ឡេវ

ពូយ័ញ​ដូ បាន​ព្រះ​ចៅ​អធិ​ការ​វត្ត​និង​គណៈ​កម្ម​ការ​វត្ត​ថ្នល់​ជុំ​ព្រែក​ស្លា ប្រ​គល់​ឱ្យ​ទទួល​បន្ទុក​មើល​ខុស​ត្រូវ​ក្នុង​ការ​រៀប​ចំ​និង​តុប​តែង​លម្អ​ក្បូន​ប្រ​ទីប ដើម្បី​ចូល​រួម​ពិធី​ប្រ​ឡង​ “ក្បូន​ប្រ​ទីប ស្រស់​ស្អាត​” ក្នុង​ពិធី​បុណ្យ​ ប្រ​ណាំង​ទូក​-ង​រៀង​រាល់​ឆ្នាំ​នៅ​ដង​ទន្លេ​កៃ​លើង ស្រុក​ហ្គក្វាវ ខេត្ត​គៀង​យ៉ាង។​

ពូយ័ញ​ដូ ប្រ​ធាន​ក្រុម​រៀប​ចំ​និង​តុប​តែង​លម្អ​ក្បូន​ប្រ​ទីបនៃ​វត្ត​ថ្នល់​ជុំ​ព្រែក​ស្លា។​

លោក​ពូយ័ញ​ដូ ឱ្យ​ដឹង​ដោយ​ក្តី​រំភើប៖ “មុន​នឹង​ទៅ​ចូល​រួម​ពិធី​ប្រ​ឡង​រៀង​រាល់​ឆ្នាំ​ ខ្ញុំ​ត្រៀម​រៀប​ចំ​ការ​ងារ​ផ្ទះ​ឱ្យ​រួច​រាល់។​ ពី​ព្រោះ​កៀក​ថ្ងៃ​ប្រ​ឡង​ និង​ប៉ុន្មាន​ថ្ងៃ​ប្រា​រព្ធ​ពិធី​ប្រ​ឡង​ ខ្ញុំ​មិន​នៅ​ផ្ទះ​ទៅ​វត្ត​រៀប​ចំ​ស្អិត​ស្អាង​ក្បូន​ប្រ​ទីប​និង​ប្រ​ចាំ​នៅ​ហ្គក្វាវ​ទាល់​ចប់​កម្ម​វិធី​”។​ យើង​ខ្ញុំ​សួរ​គាត់​ថា​ តើគ្រួ​សារ​មាន​ត្អូញ​ត្អែ​អ្វី​ទេ​ ពេល​លោក​ពូទៅ​ធ្វើ​ការ​ងារ​សង្គម​ច្រើន​ថ្ងៃ? គាត់​ញ​ញឹម​ហើយ​និយាយ​ប្រាប់​ថា៖ “គ្រួ​សារ​ខ្ញុំ​គាំ​ទ្រ និង​ពេញ​ចិត្ត​ខ្លាំង​ណាស់​ ពេល​ដឹង​ថា​ខ្ញុំ​ទៅ​ជួយ​ធ្វើ​កិច្ច​ការ​ក្នុង​វត្ត។​ បំ​ផុត​គឺប្រ​ពន្ធ​ខ្ញុំ​ តែង​តែ​លើ​ក​ទឹក​ចិត្ត​ខ្ញុំ​ប្រឹង​ប្រែង​ស្អិត​ស្អាង​ក្បូន​ប្រ​ទីបឱ្យ​មាន​ភាព​ស្រស់​ស្អាត។​ រៀង​រាល់​ពេល​រសៀល​ ប្រើ​កូន​ប្រុស​ឱ្យ​ឌុប​គាត់​ទៅ​កន្លែង​ខ្ញុំ​តុប​តែង​ក្បូន​ ដើម្បី​យក​សម្លៀក​បំ​ពាក់​ទៅ​ឱ្យ​ខ្ញុំ​ផ្លាស់​ប្តូរ។​ ពី​មុន​ ជីវ​ភាព​គ្រួ​សារ​ខ្ញុំ​នៅ​ជួប​ការ​លំ​បាក​ច្រើន​ ម៉្លោះ​ហើយ​ ពុំ​សូវបាន​ទៅ​ជួយ​ធ្វើ​ការ​ងារ​វត្ត។​ ឥឡូវ​នេះ​ អា​ស្រ័យ​រដ្ឋ​យក​ចិត្ត​ទុក​ដាក់​ជួយ​ឧបត្ថម្ភ​គ្រួ​សារ​ខ្ញុំ​មាន​ជីវ​ភាព​លំ​នឹង​ ទើប​ខ្ញុំ​ឆ្លៀត​ពេល​ទៅ​ជួយ​ធ្វើ​ការ​ងារ​វត្ត​បាន​ច្រើន​ជាង”។​

ដោយ​ឃើញ​គ្រួ​សារ​លោក​ពូដូ ខ្នះ​ខ្នែង​ការ​ងារ​សង្គម​ ម៉្លោះ​ហើយ​ មាមីង​អ្នក​ណា​ក៏​គាំ​ទ្រ​យ៉ាង​ពេញ​ទំ​ហឹង។​ មាមីង​នាំ​គ្នា​លើក​ឡើង​គំ​និត​ល្អ​ៗ​ ហើយ​ស្នើ​យោ​បល់​ព្រះ​ចៅ​អធិ​ការ​វត្ត​ ដើម្បី​តុប​តែង​លម្អ​ក្បូន​ប្រ​ទីប​ឱ្យ​មាន​ភាព​ស្រស់​ស្អាត។​ អ្នក​មីង​ត្រឹង​ធីស្វៀង​ ជា​សមា​ជិក​ក្នុង​ការ​រៀប​ចំ​ និង​តុប​តែង​លម្អ​ក្បូន​ប្រ​ទីប ឱ្យ​ដឹង៖ “ឆ្នាំ​ណា​ បង​ដូក៏​ទៅ​ពិគ្រោះ​ជា​មួយ​មិត្ត​ភក្តិ​ ក្នុង​ការ​រចនា​តុប​តែង​លម្អ​ក្បូន​ប្រ​ទីប​របស់​វត្ត​ថ្នល់​ជុំ​ព្រែក​ស្លា។​ និយាយ​ឱ្យ​ត្រង់​ទៅ​ ម្នាក់ៗ​បាន​លើក​ឡើង​គំ​និត​ផ្សេង​ៗ​គ្នា​ ប៉ុន្តែ​តុប​តែង​តាម​គំ​និត​ផ្ទាល់​ខ្លួន​គឺពិបាក​ខ្លាំង​ណាស់។​ ព្រោះ​ហេតុ​នេះ​ យើង​ខ្ញុំ​បាន​ឯក​ភាព​ជម្រើស​បង​ដូ ធ្វើ​ជាប្រ​ធាន​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ទំ​នាក់​ទំ​នង​និង​សម្រេច​កិច្ច​ការ​ពេល​ព្រះ​ចៅ​អធិ​ការ​វត្ត​អនុញ្ញាត”។​

“តាម​ពិត​ ការ​ងារ​តុប​តែង​ក្បូន​ប្រ​ទីប មិន​មាន​ផែន​ការ​លម្អិត​ជាក់​ច្បាស់​ណាស់។​ រាល់​កិច្ច​ការ​ទាំង​អស់​ ត្រូវ​បាន​សមា​ជិក​បែង​ចែក​ការ​ងារ​ធ្វើ​ ដូច្នេះ​ យើង​ពិត​ជា​ត្រូវ​ការ​អ្នក​ណា​ម្នាក់ច្បាស់​លាស់​ដូច​ជា​ពូដូ​ជា​ដើម​”-បង​យ័ញ​ហឹង​ ក៏​ជា​សមា​ជិក​ម្នាក់​ក្នុង​ក្រុម​រៀប​ចំ​ និង​តុប​តែង​លម្អ​ ក្បូន​ប្រ​ទីប​នៃ​វត្ត​ថ្នល់​ជុំ​ព្រែក​ស្លា បាន​ចែក​រំលែក​ដូច្នេះ។​ ជា​ច្រើន​ឆ្នាំ​កន្លង​ លោក​ពូយ័ញ​ដូ បង្កើត​បាន​ទំ​នុក​ចិត្ត​ខ្ពស់​ចំ​ពោះ​ព្រះ​ចៅ​អធិ​ការ​វត្ត​ និង​មាមីង​ពុទ្ធ​បរិស័ទ​ចំ​ណុះ​ជើង​វត្ត​ថ្នល់​ជុំ​ព្រែក​ស្លា។​ បង​ស្រី​ធីហ៊ុង ឱ្យ​ដឹង៖ “នាង​ខ្ញុំ​ទៅ​មើល​ប្រ​ណាំង​ទូក​-ង តែង​ឆៀង​ទៅ​មើល​ក្បូន​ប្រ​ទីប​របស់​វត្ត​យើង​ស្អាត​ទេ​ ហើយ​ពូមីង​នៅ​ទីនេះ​ត្រូវ​ការ​ឱ្យ​ធ្វើ​ការ​ងារ​អ្វី​ ខ្ញុំ​នឹង​ជួយ​ធ្វើ​គាត់។​ ពេល​ឆៀង​ទៅ​មើល​ក្បូន​ប្រ​ទីប​ម្តង​ៗ​ ឃើញ​ពូដូធ្វើ​ការ​ឥត​សម្រាក​ដៃ​ ដូច្នេះ​ មាមីង​អ្នក​ណា​ស្រ​ឡាញ់​រាប់​អាន​ពូទាំង​អស់”។​

យោង​តាម​ប្រ​សាសន៍​ បង​ង្វៀង​ត្រុង​ទឿង សមា​ជិក​គណៈ​កម្ម​ការ​ ចាត់​តាំង​ពិធី​ប្រ​ឡង​ក្បូន​ប្រ​ទីប ពេល​ស្រុក​ចាត់​តាំង​ពិធី​ប្រ​ឡង​ម្តង​ៗ​ យើង​ខ្ញុំ​តែង​ទៅ​ទាក់​ទង​ពូដូ។​ យូរ​ៗ​ទៅ​ទើប​ស្គាល់​គាត់​ ដូច្នេះ​ពេល​ត្រូវ​ការ​ព័ត៌​មាន​អំ​ពី​ពិធី​ប្រ​ឡង​គឺទាក់​ទង​គាត់។​ គាត់​តែង​ខ្នះ​ខ្នែង​ការ​ងារ​វត្ត​ ដោយ​អស់​ពី​ចិត្ត៕​

                                       ហា​ថាញ-មុនី​

ចែករំលែកអត្ថបទ