ការិយាល័យនយោបាយ និងគណៈលេខាមជ្ឈិមបក្ស ទើបរៀបចំសន្និសីទទូទាំងប្រទេស បញ្ជ្រាបសេចក្តីកំណត់លេខ១៤៤-QĐ/TW ស្ដីពីក្រមសីលធម៌បដិវត្តន៍របស់កម្មាភិបាល បក្ខជនក្នុងដំណាក់កាលថ្មី; និងបទបញ្ជាលេខ៣៥-CT/TW អំពីមហាសន្និបាតបក្ខភាគគ្រប់លំដាប់ថ្នាក់ ឈានដល់មហាសន្និបាតតំណាងទូទាំងប្រទេស លើកទី XIV របស់បក្ស។
លោកប្រធានរដ្ឋ តូឡឹម; នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាមមិញជិញ; ប្រធានរដ្ឋសភា ត្រឹងថាញ់ម៉ឹង; ប្រចាំការគណៈលេខា លឿងកឿង បានអញ្ជើញចូលរួមសន្និសីទ។
ក្នុងអង្គសន្និសីទ សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈឃោសនាអប់រំមជ្ឈិម ង្វៀងត្រុងងៀ បានបញ្ជ្រាបនូវខ្លឹមសារនៃសេចក្តីកំណត់លេខ១៤៤-QĐ/TW និងណែនាំអនុវត្តសេចក្តីកំណត់។ សេចក្តីកំណត់លេខ១៤៤-QĐ/TW ជាជំហានៗធ្វើឱ្យជាក់ស្តែងនូវសេចក្តីសន្និដ្ឋានលេខ២១-KL/TW របស់គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលXIII អំពីជំរុញការកសាង រៀបចំបក្ស និងប្រព័ន្ធនយោបាយ; ប្តេជ្ញាទប់ស្កាត់ ច្រានថយ និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះកម្មាភិបាល បក្ខជនដែលធ្លាក់ចុះឧត្តមគតិនយោបាយ សីលធម៌ របៀបរស់នៅ និងបង្ហាញឱ្យឃើញនូវការ “ប្រែប្រួលដោយខ្លួនឯង” “ផ្លាស់ប្តូរដោយខ្លួនឯង”; អំណះអំណាងពីការយកចិត្តទុកដាក់ពិសេសរបស់មជ្ឈិមអំពីចំណុចសំខាន់នៃការកសាងបក្សអំពីសីលធម៌ បំផុតគឺក្នុងបរិការណ៍ដែលបក្សយើងកំពុងជំរុញបង្ការ ប្រឆាំងអំពើពុករលួយ ភាពអវិជ្ជមាន កសាងនិងរៀបចំបក្ស ប្រព័ន្ធនយោបាយស្អាតស្អំ រឹងមាំពិតប្រាកដ ដើម្បីបក្សយើង “ជាសីលធម៌ អារ្យធម៌”។
សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈចាត់តាំងមជ្ឈិម ឡេមិញហឹង បានបញ្ជ្រាបនូវខ្លឹមសារសំខាន់ៗនៃបទបញ្ជាលេខ ៣៥-CT/TW។ ចំពោះបទបញ្ជាលេខ៣៥-CT/TW នេះគឺជាឯកសារដ៏សំខាន់ កំណត់ទិសដៅច្បាស់លាស់នូវទស្សនៈគោលការណ៍ គោលដៅ តម្រូវការនិងខ្លឹមសារមូលដ្ឋានត្រៀមបម្រុងមហាសន្និបាតបក្ខភាគគ្រប់លំដាប់ថ្នាក់ ដើម្បីគណៈកម្មាធិការបក្ស អង្គការបក្ស បញ្រ្ជាបដឹកនាំចង្អុលការ ធ្វើឱ្យជាក់ស្តែង និងរៀបចំអនុវត្តនៅថ្នាក់របស់ខ្លួន និងធានាព្រមៗគ្នា ឯកភាពក្នុងទូទាំងប្រព័ន្ធនយោបាយ...។
ការិយាល័យនយោបាយ បានដាក់ចេញនូវសំណូមពរ៧ យ៉ាង ចំពោះការងារត្រៀមបម្រុងនិងដំណើរការមហាសន្និបាតបក្ខភាគគ្រប់លំដាប់ថ្នាក់ អាណត្តិកាល២០២៥ -២០៣០ ក្នុងនោះ ការងារត្រៀមបម្រុងនិងរៀបចំមហាសន្និបាតបក្ខភាគគ្រប់លំដាប់ថ្នាក់ ត្រូវបានគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ ដឹកនាំ ចង្អុលការរៀបចំអនុវត្តត្រូវតាមសេចក្តីកំណត់ និងគោលការណ៍របស់បក្ស; លើកកម្ពស់គុណភាពឯកសារមហាសន្និបាតបក្ខភាគគ្រប់លំដាប់ថ្នាក់; ព្យាករណ៍បាននូវស្ថានភាព កំណត់ច្បាស់នូវឧត្តមភាព តម្រង់ទិស និងចំណុចសំខាន់នៃការអភិវឌ្ឍ; ការងារបុគ្គលិកត្រូវធានាការដឹកនាំដោយផ្ទាល់ គ្រប់ជ្រុងជ្រោយរបស់បក្ស គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ និងលើកកម្ពស់តួនាទី ភារកិច្ចរបស់សមូហភាពដឹកនាំនិងអ្នកដឹកនាំទៅតាមសេចក្តីកំណត់ ធានាសាមគ្គីភាព ឯកភាពខ្ពស់ ប្រយ័ត្នប្រយែងរាល់ជំហាន “ធ្វើដល់ណា ហ្មត់ចត់ដល់នោះ”; គប្បីមានយន្តការ លក្ខឋានសម្រិតសម្រាំងមានប្រសិទ្ធភាព ដើម្បីមិនចោល “រំលង” ចំពោះអ្នកមានសីលធម៌ និងសមត្ថភាពពិតប្រាកដ...៕
យោង៖ Chinhphu.vn - ប្រែសម្រួល៖ វិមាន