មន្ទីរពេទ្យមហាវិទ្យាល័យណាមកឹងធើ បានរៀបចំពិនិត្យជំងឺ ផ្តល់ថ្នាំដោយឥតគិតថ្លៃនិងជូនអំណោយដល់ប្រជាជនជាង ៣០០ នាក់ នៅឃុំដុងប៊ិញ ដុងធ្វឹង ធើយតឹងនិងទ្រឿងថាំងរបស់ស្រុកធើយឡាយ ក្រុងកឹងធើ។ នេះគឺជាសកម្មភាពអាស្រ័យដោយសាខាបក្ស ៥ ចំណុះបក្ខភាគកាសែតកឹងធើ សមាគមសម្ព័ន្ធនារីស្រុកធើឡាយ សហការជាមួយនឹងមន្ទីរពេទ្យមហាវិទ្យាល័យណាមកឹងធើ សំដៅជួយឧបត្ថម្ភលើកកម្ពស់ការថែទាំសុខភាពបឋមដល់ប្រជាជនដែលនៅជួបការលំបាកច្រើន ភាគច្រើនគឺជនរួមជាតិខ្មែរ។
តំណាងអង្គភាពសហការថតរូបអនុស្សាវរីយ៍ជាមួយប្រជាជនដែលមក
ពិនិត្យជំងឺនិងទទួលអំណោយ។
អ្នកជំងឺមកពិនិត្យជំងឺម្នាក់ៗទទួលបានអំណោយគិតជាតម្លៃ ២០០.០០០ ដុង។
គ្រូពេទ្យវេជ្ជបណ្ឌិតមន្ទីរពេទ្យមហាវិទ្យាល័យណាមកឹងធើ ពិនិត្យជំងឺផ្តល់ពិគ្រោះ
ឆ្លុះអេកូអ្នកជំងឺ។
ឱសថការិនីនៃមន្ទីរពេទ្យមហាវិទ្យាល័យណាមកឹងធើ ណែនាំអ្នកជំងឺប្រើប្រាស់ថ្នាំ។
មន្ទីរពេទ្យមហាវិទ្យាល័យណាមកឹងធើ បានត្រៀមលក្ខណៈយ៉ាងហ្មត់ចត់ អំពីកងជួរគ្រូពេទ្យ វេជ្ជបណ្ឌិត បំពាក់គ្រឿងបរិក្ខារសម្រាប់ពិនិត្យជំងឺទូទៅ ធ្វើតេស្តជំងឺទូទៅ។ល។ និងផ្ដល់ពិគ្រោះលទ្ធផលនៃការពិនិត្យជំងឺ និងផ្តល់ថ្នាំដោយឥតគិតថ្លៃដល់អ្នកជំងឺ។ ក្រៅពីសកម្មភាពដ៏មានអត្ថន័យក្នុងការថែទាំសុខភាពសហគមន៍ សកម្មភាពនេះក៏សំដៅធ្វើឱ្យកាន់តែសុសសាយ និងឧទ្ទេសនាមនូវរូបភាពរួសរាយរាក់ទាក់អស់ពីចិត្តរបស់មន្ទីរពេទ្យមហាវិទ្យាល័យណាមកឹងធើជាមួយអ្នកជំងឺ៕
ឡាងភឿង-លីសៀ