ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

02/07/2024 - 09:39

បេ​ក្ខជន​ជាង​ ១ លាន​នា​ក់ ចូល​រួម​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយាភូមិ​ ឆ្នាំ​២០២៤

តាម​ស្ថិតិ​របស់​ក្រសួង​អប់រំ​និង​បណ្តុះ​បណ្តាល​ សម័យ​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយា​ភូមិ​ ឆ្នាំ​២០២៤ (ហៅ​កាត់​ថា​ សម័យ​ប្រ​ឡង) មាន​បេក្ខ​ជន​ចូល​រួម​ប្រ​ឡង​ជាង​ ១ លាន​នាក់ (កើន​ជាង​ ៤៥.០០០ នាក់ បើ​ប្រៀប​នឹង​សម័យ​ប្រ​ឡង​ឆ្នាំ​២០២៣)។​ នេះ​គឺ​ជា​សម័យ​ប្រ​ឡង​បញ្ចប់​ការ​សិក្សា​ចុង​ក្រោយ​បំ​ផុត​សម្រាប់​សិស្ស​ដែល​សិក្សា​តាម​កម្ម​វិធី​អប់​រំចំ​ណេះ​ទូទៅ​ឆ្នាំ​ ២០០៦ ។​ ចាប់​ពី​ឆ្នាំ​២០២៥ សិស្ស​នឹង​ប្រ​ឡង​តាម​កម្ម​វិធី​ថ្មី​ ដោយ​មាន​ការ​ផ្លាស់​ប្តូរ​ច្រើន។​

បេក្ខ​ជន​ធ្វើ​បែប​បទ​ចូល​កាន់​បន្ទប់​ប្រ​ឡង​ និង​បំ​ពេញ​ព័ត៌​មាន​ផ្ទាល់​ខ្លួន​នៅ​មណ្ឌល​ប្រ​ឡង​វិទ្យា​ល័យ​ចូវ​វ៉ាន់​លីម ខ័ណ្ឌ​និញ​កេវ​ ក្រុង​កឹង​ធើ។​ រូប​ថត​៖ ប៊ិច​ង៉ុក

រួម​ជា​មួយ​បេក្ខ​ជន​ទូទាំង​ប្រ​ទេស​ បេក្ខ​ជន​រាប់​ពាន់​នាក់​នៅ​ខេត្ត​ ក្រុង​ តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​បាន​បញ្ចប់​ការ​ប្រ​ឡង។​ នៅ​ខេត្ត​គៀង​យ៉ាង​ មាន​បេក្ខ​ជន​ប្រ​មាណ​ ១៥ ពាន់​នាក់ ចូល​រួម​ប្រ​ឡង​នៅ​មណ្ឌល​ប្រ​ឡង​ចំ​នួន​ ២៦។​ ដោយ​ឡែក​បេក្ខ​ជន​នៅ​ស្រុក​គៀង​ហាយ បាន​ឆ្លង​សមុទ្រ​ចូល​ដី​គោក​ដើម្បី​ប្រ​ឡង​នៅ​មណ្ឌល​ប្រ​ឡង​ក្រុង​រ៉ាច់​យ៉ា។​ សម័យ​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយា​ភូមិ​ឆ្នាំ​២០២៤ ខេត្ត​ត្រា​វិញ​មាន​បេក្ខ​ជន​ចូល​រួម​ប្រ​ឡង​ ៩.៧០៦ នាក់ ក្នុង​នោះ​ មាន​បេក្ខ​ជន​សិក្សា​តាម​ប្រ​ព័ន្ធ​អប់រំ​ចំ​ណេះ​ទូទៅ​ ៩.២០៣ នាក់ បេក្ខ​ជន​សិក្សា​តាម​រយៈ​ប្រ​ព័ន្ធ​អប់រំ​ប្រ​ចាំ​ ៥០៣ នាក់ និង​សិស្ស​ស្វ័យ​រិន ៣៦៤ នាក់។​ ក្រុង​កឹង​ធើ មាន​បេក្ខ​ជន​ចុះ​ឈ្មោះ​ចូល​រួម​ប្រ​ឡង​ជាង​ ១២.៨០០ នាក់ កើន​ជាង ៨០០ នាក់ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០២៣ ។ល។​ សម័យ​ប្រ​ឡង​លើក​នេះ​ ខេត្ត​សុក​ត្រាំង​ មាន​បេក្ខ​ជន​ចូល​រួម​ប្រ​ឡង​ជាង​ ១០ ពាន់​នាក់ ក្នុង​នោះ​ មាន​បេក្ខ​សមណ​សិស្ស​សាលា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណាម​បូ​ ២១ អង្គ៕​ 

  PV (សរុប​)-មុនី​

ចែករំលែកអត្ថបទ