គណៈនិពន្ធនាយកទស្សនាវដ្ដីកុម្មុយនិស្ដ គណៈប្រចាំការនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងមេបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ទើបសហការរៀបចំពិធីលើកតម្កើងអ្នកមានប្រជាប្រិយគំរូនៅតំបន់ព្រំដែន កោះសមុទ្រ លើកទី២ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ទីបង្អែករបស់ភូមិស្រុក”។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយទ្រង់ទ្រាយទូទាំងប្រទេស។ អ្នកតំណាងទាំងឡាយដែលជាអ្នកមានប្រជាប្រិយគំរូនៅតំបន់ព្រំដែន កោះសមុទ្រ នៅទាំងចូលរួមសកម្មភាពផ្សេងៗ ដូចជា៖ ជំនួបមុខលោកប្រធានរដ្ឋ; ទស្សនាកិច្ចមណ្ឌលកេរដំណែលលោកប្រធានហូជីមិញ នៅដាចុង (K9)។
ថ្នាក់ដឹកនាំបក្ស រដ្ឋ ជូននិមិត្តរូបនិងលិខិតទទួលស្គាល់នៃកម្មវិធី “ទីបង្អែករបស់ភូមិស្រុក” ដល់អ្នកតំណាងទាំងឡាយដែលជាអ្នកមានប្រជាប្រិយគំរូ។
កម្មវិធី “ទីបង្អែករបស់ភូមិស្រុក” លើកទី២ ឆ្នាំ២០២៤ មានការអញ្ជើញចូលរួមរបស់អ្នកតំណាង ២០០ នាក់មកពីខេត្ត ក្រុងព្រំដែន កោះសមុទ្រចំនួន ៤២ ចំណុះ ៤៧ ជនជាតិ។ កម្មវិធី “ទីបង្អែករបស់ភូមិស្រុក” គោលបំណងលើកតម្កើងនិងពង្រីកតួនាទីរបស់អ្នកមានប្រជាប្រិយគំរូ នៅតំបន់ព្រំដែន កោះសមុទ្រ ស្ងើចសរសើរទាន់ពេលនូវការរួមចំណែកយ៉ាងសំខាន់របស់អ្នកមានប្រជាប្រិយក្នុងសហគមន៍ និងអ្នកមានស្នាដៃឆ្នើមក្នុងការអនុវត្តចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ក្រុងស៊ីវិល័យ” និងការចលនា “ទូទាំងប្រជាជនចូលរួមការពារអធិបតេយ្យដែនដី សន្តិសុខព្រំដែនជាតិក្នុងស្ថានភាពថ្មី”។ ទន្ទឹមនឹងនោះ បង្កើតវេទិកាផ្លាស់ប្ដូរបទពិសោធន៍រវាងអ្នកមានប្រជាប្រិយក្នុងសហគមន៍លើគ្រប់វិស័យនៃជីវភាពសង្គម ឆ្លងតាមរយៈនោះ ពង្រីកទូលាយ ធ្វើឱ្យរីកសាយភាយនូវរបៀបធ្វើល្អ គំរូមនុស្សល្អ និងលើកទឹកចិត្តអ្នកមានប្រជាប្រិយបន្តការរួមចំណែកច្រើនថែមទៀត សម្រាប់ការអភិវឌ្ឍរបស់សហគមន៍ជនជាតិនីមួយៗ៕
យោង៖ baodantoc.vn- ថាច់ធី