03/06/2024 - 15:58

វិធាន​ការ​ការ​ពារ​ភ្នែក​ក្នុង​រដូវ​ក្តៅ​

នៅ​ពេល​ដែល​សីតុណ្ហ​ភាព​កើន​ឡើង​ និង​កម្ដៅ​កាន់​តែ​ខ្លាំង​ក្នុង​ខែ​រដូវ​ក្តៅ​ អ្នក​ជំ​នាញ​ផ្នែក​សុខ​ភាព​ បាន​ផ្តល់​អនុសាសន៍​យ៉ាង​មុត​មាំ​ថា​ មនុស្ស​គ្រប់​រូប​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ការ​ពារ​ភ្នែក​រ​បស់​ខ្លួន​ពី​ពន្លឺ​ព្រះ​អា​ទិត្យ​ អា​កាស​ធាតុ​ស្ងួត​និង​ធូលី។​ ខាង​ក្រោម​នេះ​ គឺជា​វិធាន​ការ​មួយ​ចំ​នួន​ដើម្បី​ជួយ​ថែ​រក្សា​ “បង្អួចនៃ​ដួង​ព្រ​លឹង​”។​

ការ​ពិនិត្យ​ភ្នែក​ជាប្រ​ចាំ​ គឺជា​កត្តា​ដ៏​សំ​ខាន់​ជួយ​ការ​ពារ​ភ្នែក​ដ៏​ល្អ​ប្រ​សើរ​បំ​ផុត។​

+ ពាក់​វ៉ែន​តា​ការ​ពារ​ភ្នែក​ពេល​ហែល​ទឹក​៖ ការ​ប៉ះ​នឹង​កាំ​រស្មី​អ៊ុល​ត្រា​វីយូ​ឡេ អាច​នាំ​អោយ​ មាន​បញ្ហា​ភ្នែក​ រួម​ទាំង​ជំ​ងឺ​ភ្នែក​ឡើង​បាយ​ និង​ជំ​ងឺ​ភ្នែក​ចុះ​ខ្សោយ​ ជា​ជំ​ងឺ​ដែល​បណ្ដាល​ឱ្យ​ចុះ​ខ្សោយ​សមត្ថ​ភាព​មើល​និង​គុណ​ភាព​នៃ​ជីវិត។​ ហេតុ​ដូច្នេះ​ត្រូវ​ទិញ​វ៉ែន​តា​ពណ៌​ងងឹត​ ដែល​មាន​លទ្ធ​ភាព​ការ​ពារ​កាំ​រស្មី​អ៊ុល​ត្រា​វីយូឡេ- ល្អ​ បំ​ផុត​គឺប្រ​ភេទ​ដែល​អាច​ទប់​ស្កាត់​កាំ​រស្មី​អ៊ុល​ត្រា​វីយូ​ឡេ A និង​អ៊ុល​ត្រា​វីយូ​ឡេ B បាន​ ១០០% - ដើម្បី​ការ​ពារ​ភ្នែក​របស់​អ្នក​ពី​ហា​និភ័យ​នៃ​ការ​ប៉ះ​ពាល់។​

ដូច​គ្នា​នេះ​ដែរ​ ពេល​ទៅ​អាង​ហែល​ទឹក​ ត្រូវ​ពាក់​វ៉ែន​តា​ហែល​ទឹក​ ដើម្បី​ការ​ពារ​ភ្នែក​របស់​អ្នក​ពី​បាក់​តេរី​ដែល​បង្ក​គ្រោះ​ថ្នាក់​ និង​សារ​ធាតុ​គីមី​សម្លាប់​មេរោគ​នៅ​ក្នុង​ទឹក។​ សមាស​ភាព​ ក្លរីន​ក្នុង​ទឹក​នៃ​អាង​ហែល​ទឹក​អាច​ធ្វើ​ឱ្យ​ភ្នែក​របស់​អ្នក​រ​មាស់​និង​ស្ងួត។​

+ ផឹក​ទឹក​ឱ្យ​បាន​គ្រប់​គ្រាន់​៖ យោង​តាម​ បណ្ឌិត​ Rishi Raj Borah នៃ​អង្គ​ការ​ការ​ពារ​ពិការ​ភ្នែក​អន្តរ​ជាតិ​ ORBIS ការ​ខ្វះ​ជាតិ​ទឹក​អាច​ បណ្តាល​ឱ្យ​ស្ងួត​និង​រមាស់​ភ្នែក។​ ដូច្នេះ​ ចូរ​ផឹក​ទឹក​ឱ្យ​បាន​ច្រើន​រៀង​រាល់​ថ្ងៃ​ ដើម្បី​រក្សា​ភ្នែក​និង​រាង​កាយ​របស់​អ្នក​ឱ្យ​មាន​គ្រប់​ជាតិ​ទឹក​ ជា​ពិសេស​នៅ​ពេល​ចូល​រួម​សកម្ម​ភាព​ក្រៅ​ផ្ទះ។​

+ ប្រើ​ថ្នាំ​បន្ត​ក់​ភ្នែក​មាន​សមាស​ភាព​បំ​ប៉ន​សំ​ណើម ឬ​ប្រេង​រំអិល​៖ ប្រ​សិន​បើ​អ្នក​មាន​អា​រម្មណ៍​ស្ងួត​ភ្នែក​ជា​រឿយ​ៗ​នោះ​ ចូរអា​ទិភាព​ប្រើ​ប្រាស់​ថ្នាំ​បន្តក់​ភ្នែក​ដែល​មាន​ប្រ​សិទ្ធ​ភាព​បំ​ប៉ន​សំ​ណើម ឬ​ប្រេង​រំអិល​ ដើម្បី​បំ​បាត់​ភាព​ពិបាក​ទ្រាំ។​ អ្នក​គួរ​តែទៅ​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​ភ្នែក​ ដើម្បី​ជ្រើស​រើស​ថ្នាំ​បន្តក់​ភ្នែក​ដែល​សម​ស្រប។​

+ ទទួល​ទាន​អា​ហារ​ដែល​មាន​គ្រប់​ជាតិ​បំ​ប៉ន៖ រក្សា​របប​ទទួល​ទាន​អា​ហារ​ដែល​ល្អ​សម្រាប់​កែ​លម្អ​សុខ​ភាព​ទូទៅ​ផង​ ជួយ​ការ​ពារ​ភ្នែក​ពី​ការ​ប៉ះ​នឹង​ពន្លឺ​ថ្ងៃ​ផង។​ ត្រូវ​ប្រា​កដ​ថា​ អា​ហា​រប្រ​ចាំ​ថ្ងៃ​របស់​អ្នក​ជាអា​ហារ​សម្បូរ​វីតា​មីន​ និង​សារ​ធាតុ​ចិញ្ចឹម​ដែល​ល្អ​សម្រាប់​ភ្នែក​រ​បស់អ្នក។​ បន្លែ​បៃ​តង ​ត្រី​គ្រាប់​ប្រ​ភេទ​ ផ្លែ​ឈើ​ និង​បន្លែ​ចម្រុះ​ពណ៌​គឺ​ជា​ជម្រើស​ដ៏​ល្អ​ព្រោះ​វាស​ម្បូរ​ទៅ​ដោយ​សារ​ធាតុ​ប្រ​ឆាំង​អុក​ស៊ីត​កម្ម​ និង​មាន​សារ​ធាតុ​ចិញ្ចឹម​សំ​ខាន់​ៗ​ដូច​ជា​វីតា​មីន​ C វីតា​មីន E ស័ង្ក​សី និង​អា​ស៊ីត​ខ្លាញ់​អូមេហ្គា ៣ ដែល​ជួយ​ពង្រឹង​ប្រ​ព័ន្ធ​ការ​ពារ​ភ្នែក​តាម​បែប​ធម្ម​ជាតិ​នឹង​កាំរស្មី​អ៊ុល​ត្រា​វីយូ​ឡេ  ដែល​បង្ក​គ្រោះ​ថ្នាក់។​

+ ពិនិត្យ​ភ្នែក​ជា​ប្រ​ចាំ​៖ ការ​ពិនិត្យ​ភ្នែក​ជា​ទៀង​ទាត់​អាច​រក​ឃើញ​បញ្ហា​ដែល​បង្កប់​ធានា​ នូវ​ការ​អន្ត​រាគមន៍​និង​ព្យា​បាល​បាន​ទាន់​ពេល​វេលា​សម្រាប់​ភ្នែក។​ សូម​ចង​ចាំ​ថា​ បង្ការ​គឺជា​គន្លឹះ​ការ​ពារ​ភ្នែក​ដ៏​ល្អ​ប្រ​សើរ​បំ​ផុត៕​

                                   កាសែត​កឹង​ធើ - បកប្រែ៖ សុផន

ចែករំលែកអត្ថបទ