ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

03/06/2024 - 15:58

សមា​ជិក​រដ្ឋ​សភា​ ឯក​ភាព​នឹង​ការ​កែ​សម្រួល​គោល​ការណ៍​វិនិ​យោគ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ ១៧១៩

សម័យ​ប្រ​ជុំ​លើក​ទី ៧ រដ្ឋ​សភា​នីតិកាល​ XV កំ​ពុង​ប្រ​ព្រឹត្ត​ទៅ​ដោយ​មាន​ខ្លឹម​សារ​សំ​ខាន់​ៗ​ជា​ច្រើន។​ ក្នុង​នោះ​ រដ្ឋ​សភា​បន្ត​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ងារ​ជន​ជាតិ​និង​ការ​អនុវត្ត​គោ​ល​នយោ​បាយ​ជន​ជាតិ​។​ ពិ​សេស​ ​គឺ​ការ​ពិនិត្យ​ផ្ទៀង​ផ្ទាត់​កែ​សម្រួល​គោល​ការណ៍​វិនិ​យោគ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល​ ២០២១​-២០៣០ (កម្ម​វិធី​ទិស​ដៅ​ជាតិ​ ១៧១៩)។​ ថ្មី​ៗ​នេះ​ ក្នុង​កិច្ច​ប្រ​ជុំ​ពិភាក្សា​ក្នុ​ង​ក្រុម​អំ​ពី​បញ្ហា​នេះ​ សមា​ជិក​រ​ដ្ឋសភា​ជា​ច្រើន​បាន​ឯក​ភាព​ខ្ពស់​អំ​ពី​ការ​កែ​សម្រួល​គោល​ការ​ណ៍​វិនិ​យោគ​កម្ម​វិធី​។​

លោក​ អី​វិញ​តើ សមា​ជិក​រ​ដ្ឋសភា​ (ខេត្ត​ដាក់​ឡាក់​) អនុ​រដ្ឋ​មន្ត្រី​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ មាន​ប្រ​សាសន៍​ក្នុង​កិច្ច​ប្រ​ជុំ​ពិភាក្សា​ក្នុង​ក្រុម។​

គាំ​ទ្រ​ការ​កែ​ស​ម្រួលគោល​ការណ៍​វិនិ​យោគ​កម្ម​វិធី​ លោក​ ង៉ោ​ទ្រុង​ថាញ់ សមា​ជិក​រ​ដ្ឋសភា​ (ខេត្ត​ដាក់​ឡាក់​) លើក​ឡើង​ ការ​កែ​ស​ម្រួល​គឺ​ចាំ​បាច់​ល្អ​ប្រ​សើរ​ មាន​ការ​កំ​ណត់​ច្បាស់​ និង​រឹត​តែ​មាន​ភាព​ងាយ​ស្រួល​សម្រាប់​ដំ​ណើរ​ការ​អនុវត្ត។​ លោក​ ត្រឹង​វ៉ាន់​តៀង​ សមា​ជិក​រ​ដ្ឋសភា​ (ខេត្ត​វិញ​ភុក) ក៏​បាន​លើក​ឡើង​ ការ​កែ​ស​ម្រួល​គោល​ការណ៍​វិនិ​យោគ​កម្ម​វិធី​ គឺ​សម​ស្រប​ទៅ​នឹង​គម្រោង​ផែន​ការ​ជាតិ​ គម្រោង​ផែន​ការ​ផ្នែក​ គម្រោង​ផែន​ការ​ខេត្ត​ និង​លើក​កម្ពស់​គុណ​ភាព​មូល​ដ្ឋាន​សម្ភារៈ​សម្រាប់​បម្រើ​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ។​ ទន្ទឹម​នឹង​នោះ​ ឯក​សារ​ដាក់​ជូន​រដ្ឋ​សភា​ស្នើ​កែ​សម្រួល គោល​ការណ៍​វិនិ​យោគ​កម្ម​វិធី​ ក៏​ធានា​ស្រប​តាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការ​វិនិ​យោគ​សាធា​រណៈ​ផង​ដែរ។​

ពាក់​ព័ន្ធ​នឹង​សំ​ណើ​កែ​ស​ម្រួល​សេចក្តី​កំ​ណត់​អំ​ពី​ប្រ​ភព​ទុន​ លោក​ អី​វិញ​តើ សមា​ជិក​រ​ដ្ឋស​ភា​ (ខេត្ត​ដាក់​ឡាក់​) អនុរដ្ឋ​មន្ត្រី​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ មាន​ប្រ​សាសន៍៖ សេចក្តី​សម្រេច​លេខ​ ១២០​/២០២០​/QH14 បាន​កំ​ណត់​ច្បាស់​ “ប្រ​ភព​ទុន​របស់​កម្ម​វិធី​ត្រូវ​បាន​រៀប​ចំ​ក្នុង​ផែន​ការ​វិនិ​យោគ​សាធា​រណៈ​រយៈ​ពេល​មធ្យម​ ដំ​ណាក់​កាល​ ២០២១​-២០២៥” ។​ ប៉ុន្តែ​តាម​ពិត​ ប្រ​ភព​ទុន​របស់​កម្ម​វិធី​រួម​ទាំង​ទុន​វិនិ​យោគ​និង​ទុន​អា​ជីវ​កម្ម​ ជា​ហេតុ​នាំ​ឱ្យ​ មិន​ទាន់​មាន​ការ​ឯក​ភាព​រវាង​ការ​កំ​ណត់​ក្នុង​គោល​ការណ៍​វិនិ​យោគ​របស់​កម្ម​វិធី​ និង​ប្រ​ភព​ទុន​ដែល​បាន​បែង​ចែក​ពុំ​ទាន់​ស្រប​នឹង​សេចក្តី​កំ​ណត់​នៃ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ទាំង​ ២ អំ​ពី​ការ​កសាង​ជន​បទ​ថ្មី​និង​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព។​ លោក​ អី​វិញ​តើ សំ​ណើ៖ ដំ​ណើរ​ការ​អនុវត្ត​ក្នុង​រយៈ​ពេល​ ៣ ឆ្នាំ​កន្លង​ គឺគ្មាន​ជាប់​ជំ​ពាក់​អ្វី​នោះ​ទេ​ ប៉ុន្តែ​ដើម្បី​ធានា​ការ​ឯក​ភាព​ព្រម​ៗ​គ្នា​និង​បម្រើ​ដល់​ការ​ងារ​ត្រួត​ពិនិត្យ​កម្ម​វិធី​នា​ពេល​ខាង​មុខ​នេះ​ គួរ​តែមាន​ការ​កែ​ស​ម្រួល។​ តាម​រយៈ​នោះ​ រដ្ឋស​ភា​កែ​ស​ម្រួល​សេចក្ដី​កំ​ណត់​អំ​ពី​ប្រ​ភព​ទុន​ អនុវត្ត​កម្ម​វិធី​ទៅ​ជា “ប្រ​ភព​ទុន​របស់​កម្ម​វិធី​ ត្រូវ​បាន​រៀប​ចំ​ក្នុង​ផែន​ការ​វិនិ​យោគ​សាធា​រណៈ​រយៈ​ពេល​មធ្យម​ ដំ​ណា​ក់​កាល​ ២០២១​-២០២៥ និង​ថវិកា​អា​ជីវ​កម្ម​ត្រូវ​បាន​រៀប​ចំ​ក្នុង​គ្រោង​គណ​នេយ្យ​ថវិកា​ប្រ​ចាំ​ឆ្នាំ ​យោង​តាម​សេចក្តី​សម្រេច​របស់​រដ្ឋ​សភា​ អំ​ពី​ការ​បែង​ចែក​គ្រោង​គណ​នេយ្យ​ថវិកា​មជ្ឈិម​ប្រ​ចាំ​ឆ្នាំ​ និង​សេចក្តី​កំ​ណត់​ជា​ធរ​មាន”…។​

ក្រៅ​ពី​នោះ​ សមា​ជិក​រ​ដ្ឋសភា​ជា​ច្រើន​បាន​លើក​ឡើង​អំ​ពី​ខ្លឹម​សារ​កែ​ស​ម្រួលគោល​ការណ៍​វិនិ​យោគ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ ១៧១៩ គប្បី​ដាក់​បញ្ចូល​ទៅ​ក្នុង​សេចក្តី​សម្រេច​រួម​នៃ​សម័យ​ប្រ​ជុំ៕​

                           យោង៖ baodantoc.vn-មុនី​

ចែករំលែកអត្ថបទ