មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តអាងយ៉ាង បានរៀបចំវគ្គហ្វឹកហាត់លើកកម្ពស់សមត្ថភាពកំណត់អត្តសញ្ញាណកេរដំណែលវប្បធម៌ខ្មែរស្រុកទ្រីតូង ឆ្នាំ២០២៤។ មានកម្មាភិបាល ថ្នាក់ដឹកនាំ បុគ្គលិកផ្នែកវប្បធម៌ ឃុំទីប្រជុំជន និងប្រធានអនុប្រធានសង្កាត់ ភូមិជាង ១០០ នាក់ លើភូមិសាស្រ្តស្រុកទ្រីតូងចូលរួម។ នេះគឺជាសកម្មភាពស្ថិតក្នុងគម្រោងទាំង ៦ និងអនុគម្រោងទាំង ៣ នៃគម្រោងទាំង ១០ ដែលចំណុះកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ។
ទិដ្ឋភាពនៃវគ្គហ្វឹកហាត់។
ក្នុងវគ្គហ្វឹកហាត់ អ្នកតំណាងបានឧទ្ទេសនាមពីបធាបទនៃការកំណត់អត្តសញ្ញាណកេរដំណែលវប្បធម៌រូបីនិងអរូបី; ចំណេះដឹងអំពីការបែងប្រភេទនៃកេរដំណែលវប្បធម៌ ប្រវត្តិសាស្រ្តនិងរមណីយដ្ឋាន រតនវត្ថុជាតិ; ភាសា អក្សរសាស្ត្រ អក្សរសិល្ប៍បែបប្រជាប្រិយ សិល្បៈប្រជាប្រិយ ទម្លាប់សង្គម ជំនឿ និងពិធីបុណ្យកេរដំណែលប្រជាប្រិយ៘ ការហ្វឹកហាត់សំដៅបំប៉ននូវចំណេះដឹង លើកកម្ពស់កម្រិតវិជ្ជា បំណិនស្មារតីភ្ញាក់រលឹក ទទួលខុសត្រូវរបស់កម្មាភិបាលទទួលបន្ទុកក្នុងការគ្រប់គ្រង រួមចំណែកអនុវត្តមានប្រសិទ្ធភាពការអភិរក្ស និងពង្រីកតម្លៃកេរដំណែលវប្បធម៌សហគមន៍ជនជាតិភាគតិចលើភូមិសាស្ត្រខេត្តអាងយ៉ាង៕
យោង៖ កាសែតអាងយ៉ាង-លីសៀ