13/05/2024 - 15:52

សមិទ្ធ​ផល​របស់​ផ្នែក​សុខា​ភិបាល​សុក​ត្រាំង​

ប៉ុន្មាន​ឆ្នាំ​កន្លង​ កង​ជួរ​គ្រូ​ពេទ្យ​ខេត្ត​សុក​ត្រាំង​ តែង​ប្រឹង​ប្រែង​រៀន​សូត្រ​មុខ​ជំ​នាញ​ លត់​ដំ​ក្រម​សីល​ធម៌​វិជ្ជា​ជីវៈ អនុវត្ត​ល្អ​ភារ​កិច្ច​ការ​ពារ​និង​ថែទាំ​សុខ​ភាព​ប្រ​ជា​ជន។​ មក​ទល់​ពេល​នេះ​ ផ្នែក​សុខា​ភិបាល​ខេត្ត​ បាន​អនុវត្ត​សម្រេច​និង​សម្រេច​លើស​ភាគ​កម្រិត​នៃ​សេចក្តី​សម្រេច​ចិត្ត​មហា​សន្និ​បាត​បក្ខ​ភាគ​ ខេត្ត​បាន​ដាក់​ចេញ។​

បុគ្គ​លិក​ពេទ្យ​ចាក់​វ៉ាក់សាំង​ជូន​កុមារ។​

ផ្នែក​សុខា​ភិបាល​ខេត្ត​សុក​ត្រាំង​ សម្រេច​បាន​សមិទ្ធ​ផល​លេច​ធ្លោ​ផ្សេង​ៗ​ ដូច​ជា៖ មូល​ដ្ឋាន​សុខា​ភិបាល​បាន​ធ្វើ​ការ​ពិនិត្យ​ជំ​ងឺ​ជូន​ប្រ​ជា​ជន​ជាង​២,៥​លាន​លើក​នាក់ ក្នុង​នោះ​ អ្នក​ជំ​ងឺ​បាន​ព្យា​បាល​ដោយ​មិន​ដេក​ពេទ្យ​មាន​១៧.​៦០០​នាក់; អ្នក​ជំ​ងឺ​ដេក​ពេទ្យ​ព្យា​បាល​ មាន​ចំ​នួន​៩៨.៦០០​នាក់; គ្រែអ្នក​ជំ​ងឺ​សរុប​ទូទាំង​ខេត្ត​មាន​៣.៩៥០​គ្រែ អត្រា​វេជ្ជ​បណ្ឌិត​លើ​មួយ​ម៉ឺន​ប្រ​ជា​ជន​សម្រេច​៩,០១វេជ្ជ​បណ្ឌិត។​ ពិសេស​ មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ មន្ទីរ​ពេទ្យ​ឯក​ទេសសម្ភព - កុមារ​ខេត្ត​ បាន​ផ្សព្វ​ផ្សាយ​បច្ចេក​ទេស​ថ្មី​ៗ​ បច្ចេក​ទេស​ខ្ពស់​ក្នុង​ការ​ពិនិត្យ​ ព្យា​បាល​ជំ​ងឺ; បង្កើន​ការ​បង្ការ​បង្រ្កាប​ជំ​ងឺ​ឆ្លង​រាល​ដាល​ និង​ការ​ងារ​ផ្លាស់​ប្តូរ​ឌីជី​ថល។ល។​ រួម​ចំ​ណែក​ជាក់​ស្តែង​ទៅ​ក្នុង​បុព្វ​ហេតុ​ការ​ពារ​និង​ថែទាំ​សុខ​ភាព​ប្រ​ជា​ជន។​

ផ្នែក​សុខា​ភិបាល​ខេត្ត​ តែង​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​បំ​ពាក់​គ្រឿង​បរិក្ខារ​ពេទ្យ​ទំ​នើប​ៗ​ និង​អនុវត្ត​បចេ្ចក​ទេស​ខ្ពស់​ក្នុង​ការ​ព្យា​បាល​ជំ​ងឺ​ជូន​ប្រ​ជា​ជន​។​

វេជ្ជ​បណ្ឌិត​ឯក​ទេ​សកម្រិត​ II ជុងតឹង​ឌិញ​ នា​យក​មន្ទីរ​ពេទ្យ​ឯក​ទេស​សម្ភព - កុមារ​សុក​ត្រាំង​ ឱ្យ​ដឹង៖  “ទន្ទឹម​នឹង​ការ​វិនិ​យោគ​មូល​ដ្ឋាន​សម្ភារៈ បំ​ពាក់​គ្រឿង​បរិក្ខារ​ពេទ្យ​ទំ​នើប​ៗ​នោះ​ គឺ​មន្ទីរ​ពេទ្យ​ក៏​បាន​ផ្ទេរ​បច្ចេក​ទេស​ខ្ពស់​ក្នុង​ការ​ព្យា​បាល​ផង​ដែរ។​ ជា​ពិសេស​ គឺមន្ទីរ​ពេទ្យ​មាន​កង​ជួរ​គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​ដែល​មាន​មុខ​ជំ​នាញ​រឹង​ប៉ឹង​ មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​ការ​ថែទាំ​សុខ​ភាព​អ្នក​ជំ​ងឺ​ ម្ល៉ោះ​ហើយ​ទទួល​បាន​ការ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ពី​អ្នក​ជំ​ងឺ​ដែល​ដេក​ពេទ្យ​ព្យា​បាល​ អ្នក​ជំ​ងឺ​បាន​ព្យា​បាល​ដោយ​មិន​ដេក​ពេទ្យ​ផង។​ ឆ្នាំ​២០២៤ មន្ទីរ​ពេទ្យ​ជំ​រុញ​ការ​ងារ​បណ្តុះ​បណ្តា​ល​ ចង្អុល​ការ​ដល់​មន្ទីរ​ពេទ្យ​ថ្នាក់​ក្រោម​ សហការ​ជា​មួយ​នឹង​មន្ទីរ​ពេទ្យ​ជួរ​មុខ​នា​នា​ថ្នាក់​លើ​ក្នុង​ការ​អនុវត្ត​ភារ​កិច្ច​មុខ​ជំ​នាញ​ ផ្ទេរ​ជូន​បច្ចេក​ទេស​ថ្មី​ ទំ​នើប​ ដើម្បី​លើក​កម្ពស់​គុណ​ភាព​ សមត្ថ​ភាព​មុខ​ជំ​នា​ញ​ ឆ្លើយ​តប​តម្រូវ​ការ​ពិនិត្យ​ ព្យា​បាល​ជំ​ងឺ​ជូន​ប្រ​ជា​ជន​”។​

ទន្ទឹម​នឹង​នោះ​ ការ​ងារ​ចាក់​ថ្នាំ​បង្ការ​បើក​ទូ​លាយ​របស់​ខេត្ត​ត្រូវ​បាន​រក្សា​អនុវត្ត​១០០% តាម​ឃុំ​ សង្កាត់​ ទីប្រ​ជុំ​ជន​។​ ម្យ៉ាង​ទៀត​ ផ្នែក​សុខា​ភិបាល​គ្រប់​លំ​ដាប់​ថ្នាក់​ បាន​វិនិ​ច្ឆ័យ​ដាច់​ស្រ​ឡះប្រ​ភព​ជំ​ងឺ​ សំ​បុក​រោគ អនុវត្ត​ល្អ​ការ​ងារ​ផ្សព្វ​ផ្សាយ​ អប់​រំសុខ​ភាព។​ វេជ្ជ​បណ្ឌិត​ឯក​ ទេស​កម្រិត​ II ង្វៀង​កុង​ទ្រឺ នា​យក​មន្ទីរ​សុខា​ភិបាល​ខេត្ត​សុក​ត្រាំង​ ឱ្យ​ដឹង​៖ “ បច្ចុប្បន្ន​ ដំ​ណាក់​សុខា​ភិបាល​ឃុំ​ សង្កាត់​ ទីប្រ​ជុំ​ជន​តែង​សម្រេច​លក្ខឋាន​ជាតិ​ស្ដី​ពី​សុខា​ភិបាល​១០០% ម្ល៉ោះ​ហើយ​ការ​ងារ​ចាក់​ថ្នាំ​បង្ការ​បើក​ទូលាយ​តែង​សម្រេច​តាម​ផែន​ការ។​ ព្រម​ជា​មួយ​នោះ​ រាល់​អង្គ​ភាព​មុខ​ជំ​នា​ញ​ ថែម​ទាំង​ម្ចាស់​ការ​វិនិ​ច្ឆ័យ​ទាន់​ពេល​សំ​បុក​រោគ​គ្រុន​ឈាម​ ជំ​ងឺ​ពង​ ដៃ​ - ជើង​ - មាត់​ និង​រាល់​ប្រ​ភេទ​ជំ​ងឺ​ឆ្លង​ដែល​ទើប​កើត​ថ្មី​ ដោយ​មិន​ទុក​ឱ្យ​ជំ​ងឺ​ផ្ទុះ​រាល​ដាល​ជាដាច់​ខាត។​  ជា​មួយ​ការ​ខិត​ខំ​របស់​កង​ជួរ​គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​ បុគ្គ​លិក​ពេទ្យ​ ម្ល៉ោះ​ហើយ​ មក​ទល់​ពេល​នេះ​ ផ្នែក​សុខា​ភិបាល​ខេត្ត​បាន​អនុវត្ត​សម្រេច​និង​សម្រេច​លើស​ភា​គ​កម្រិត​នៃ​សេចក្តី​សម្រេច​ចិត្ត​មហា​សន្និ​បាត​ប​ក្ខ​ភាគ​ខេត្ត​ បាន​ដាក់​ចេញ​សម្រេច​ល្អ​ភារ​កិច្ច​ការ​ពារ​និង​ថែទាំ​សុខ​ភាព​ប្រ​ជា​ជន”៕​  

                                   យ្វីអា​ញ- លីសៀ

ចែករំលែកអត្ថបទ