07/05/2024 - 08:24

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង ឧបត្ថម្ភ​ទឹក​សាបដល់​ប្រ​ជា​ជន​តំបន់​រាំង​ស្ងួត ជ្រាប​ទឹក​ប្រៃ

ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិញ ចំ​ណុះ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង បាន​សហ​ការ​ជា​មួយ​នឹង​កង​នា​វា​ចរណ៍ លេខ ២ នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​និង​សម្ព័ន្ធ​យុវ​ជន​ឃុំ​ទ្រុង​ប៊ិញ បាន​ទឹក​ប្រើ​ប្រាស់​ទៅ​ឧបត្ថម្ភ​ប្រ​ជា​ជន​នៅ​ភូមិ​ម៉-អ ឃុំ​ទ្រុង​ប៊ិញ ស្រុក​ត្រឹងដេ។

កម្មា​ភិបាល​យុទ្ធ​ជន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន នាំ​ទឹក​ស្អាត​ឧបត្ថម្ភ​ដល់​ប្រ​ជា​ជន​នៅ​
តំបន់ប្រឈមនឹងការរាំងស្ងួតជ្រាបទឹកប្រៃ។

ភូមិ​ម៉-អ មាន​គ្រួ​សារ​ប្រ​ជា​ជន​រស់​នៅ​ជិត ១.០០០ គ្រួ​សារ តំ​បន់​នេះ​មានស្ថានីយ​ផ្គត់​ផ្គង់​ទឹក​ស្អាត​តែ​មួយ​កន្លែង ដោយ​សារ​រចនា​សម្ព័ន្ធ​ស្រ​ទាប់​ផែន​ដី​ឈាន​ចូល​រដូវ​រាំង​ស្ងួត ប្រ​ភព​ខ្សែ​ទឹក ផ្គត់​ផ្គង់​ធ្លាក់​ចុះ ដូច្នេះ ធ្វើ​ឱ្យ​កើត​មាន​ស្ថាន​ភាព​ខ្វះ​ទឹក​ប្រើ​ប្រាស់​រហូត​មក​ទល់​ពេល​នេះ មាន​គ្រួសារ​ជា​ច្រើន​គ្មាន​ទឹក​ប្រើ​ប្រាស់​ប្រ​ចាំ​ថ្ងៃ។ ស្ថិត​ចំ​ពោះ​មុខ​នឹង​ស្ថាន​ភាព​នេះ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិញ ចំ​ណុះ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង បាន​កសាង​ផែន​ការ​ដឹក​ជញ្ជូន​ទឹក​ផឹកទឹក​ប្រើ​ប្រាស់ ដើម្បី​ជួយ​ឧបត្ថម្ភ​ទាន់​ពេលដល់​ប្រ​ជា​ជន​ក្នុង​រដូវ​រាំង​ស្ងួត ជ្រាប​ទឹក​ប្រៃ​ដែល​កំពុង​មាន​តម្រូវ​ការ​ទឹក។

ស្រប​ក្នុង​ឱកាស​នេះ អង្គ​ភាព​បាន​ដឹក​ទឹក​ប្រើ​ប្រាស់​ប្រ​មាណ​ជាង ១០.០០០ លីត្រ​ដើម្បី​ផ្គត់​ផ្គង់​ជូន​ដល់​គ្រួ​សារ​ប្រ​ជា​ជន គ្រួ​សារ​មនុស្ស​មាន​វ័យ​ចាស់ គ្រួសារ​គោល​នយោ​បាយ បាន​កម្មា​ភិបាល​យុទ្ធ​ជន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន ដឹក​ទៅ​ជូន​ដល់​ផ្ទះ៕

                              យ្វី​អាញ-មុនី

ចែករំលែកអត្ថបទ