សមមិត្ត ត្រឹងវៀតទ្រឿង អនុលេខាបក្សក្រុង ប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ ទើបដឹកនាំកិច្ចប្រជុំសាមញ្ញរបស់គណៈកម្មាធិការប្រជាជនក្រុងកឹងធើ អំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមខែមេសា និងផ្សព្វផ្សាយភារកិច្ចខែឧសភា ឆ្នាំ២០២៤។
សមមិត្ត ត្រឹងវៀតទ្រឿង ថ្លែងចង្អុលការក្នុងកិច្ចប្រជុំ។
យោងតាមមន្ទីរផែនការនិងវិនិយោគក្រុងកឹងធើ ខែមេសា និង៤ខែដើមឆ្នាំ២០២៤ លក្ខឋានអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមរបស់ក្រុងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន ស្ទើរគ្រប់ជ្រុងជ្រោយលើវិស័យជាច្រើន; វិស័យពាណិជ្ជកម្ម សេវាកម្ម ទេសចរណ៍បន្តមានសន្ទុះកើនឡើង រួមចំណែកយ៉ាងសកម្មក្នុងកំណើនរបស់ក្រុង។ ជាក់ស្ដែង៖ សន្ទស្សន៍ផលិតឧស្សាហកម្មខែមេសា ប៉ាន់ប្រមាណកើនជិត ៦% បើប្រៀបផ្ទឹមនឹងខែមុន ភាគលាភបូកបន្ថែម ៤ ខែដើមឆ្នាំ ប៉ាន់ប្រមាណកើនជិត ៩,៥% បើប្រៀបផ្ទឹមនឹងរយៈពេលដំណាលគ្នាឆ្នាំ២០២៣។ សរុបចំណូលនៃការលក់ទំនិញរាយនិងចំណូលសេវាកម្មខែមេសា ប៉ាន់ប្រមាណសម្រេចជាង ១១.៥០០ ពាន់លានដុង កើនជិត ៥,៥% បើប្រៀបផ្ទឹមនឹងខែមុន ភាគលាភបូកបន្ថែម ៤ ខែសម្រេចជាង ៤៣.១០០ ពាន់លានដុងកើនជិត១០%។ សរុបចំណូលអំពីវិស័យទេសចរណ៍៤ខែ សម្រេច៧៨៧ពាន់លានដុង សរុបចំណូលពាណិជ្ជកម្ម៤ខែ កើនឡើង ២.៥០៧ពាន់លានដុង កើន១៨%។ល។ វិស័យវប្បធម៌ សង្គមត្រូវបានយកចិត្តទុកដាក់ រៀបចំដោយជោគជ័យបុណ្យសែនបុព្វក្សត្រ ហ៊ុងវឿង ពិធីបុណ្យនំប្រពៃណី។ គោលនយោបាយចំពោះអ្នកមានសគុណចំពោះបដិវត្តន៍ ធានាសុខុមាលភាពសង្គមនិងសន្និច្ច័យសង្គម ជីវភាពសម្ភារៈ ស្មារតីរបស់ប្រជាជនបានយកចិត្តទុកដាក់ ផ្សព្វផ្សាយអនុវត្តគ្រប់សព្វនិងទាន់ពេល។
ក្នុងឱកាសជួបធ្វើការ សមមិត្ត ត្រឹងវៀតទ្រឿង បានចង្អុលការដល់ថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែកក្រុង និងភូមិភាគ ផ្ដុំកម្លាំងអនុវត្តយ៉ាងប្ដូរផ្ដាច់ ព្រមជាមួយនោះ មានវិធានការជម្នះនូវបញ្ហាប្រឈមភាពខ្វះចន្លោះ ការលំបាក ខិតខំអនុវត្តលក្ខឋានសេដ្ឋកិច្ចសង្គមសម្រេចលទ្ធផលខ្ពស់បំផុតក្នុងខែឧសភា និងក្នុងអំឡុងខែបន្ទាប់ទៀតរបស់ឆ្នាំ២០២៤។ ការព្យាករណ៍ ស្ថានភាពអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម ការពារប្រទេស - សន្ដិសុខក្នុងរយៈពេលខាងមុខ ធ្វើសេនាធិការលើកឡើងនូវសេណារីយូ វិធានការដោះស្រាយ ចង្អុលការ ដឹកនាំជំរុញកំណើនសេដ្ឋកិច្ចឆ្នាំ ២០២៤ បានទាន់ពេល។ល។ រៀបចំការផ្សព្វផ្សាយរាល់វិធានការដំណោះស្រាយសមស្របនឹងបង្ការ ប្រឆាំងភាពរាំងស្ងួត ជ្រាបទឹកប្រៃ ជំងឺឆ្លងរាលដាលលើពូជដំណាំ សត្វចិញ្ចឹម; ផ្ដុំកម្លាំងជំរុញនីហរ័ណ ជំរុញការអភិវឌ្ឍចីរភាពលើទីផ្សារផលិតផលកសិផល បំផុតគឺផលិតផលចម្បងៗ ដែលមានប្រៀបខ្លាំង មានផ្លាកពាណិជ្ជកម្មរបស់ក្រុងជាដើម៕
កាសែតកឹងធើ - ប្រែសម្រួល៖ ថាច់ធី