15/04/2024 - 14:03

ផ្តើម​ពី​បំ​ណង​ប្រាថ្នា​ចង់​ព្យា​បាល​ភ្នែក​ជូន​ម្តាយ​...

វេជ្ជ​បណ្ឌិត​ថាច់​សា​ម៉េត ទទួល​បន្ទុក​ផ្នែក​ព្យា​បាល​ជំ​ងឺ​នៅ​មន្ទីរ​ពេទ្យ​ភ្នែក​សៃ​ហ្គង​កឹង​ធើ។​ វេជ្ជ​បណ្ឌិត​សា​ម៉េត រំលឹក​ឡើង​ថា​ អំ​ឡុង​ពេល​សិក្សា​ឆ្នាំ​ទី​៥ ផ្នែក​វេជ្ជ​សាស្ត្រ​នៃ​សា​កល​វិទ្យា​ល័យ​វេជ្ជ​សាស្ត្រ​និង​ឱសថ​កឹង​ធើ ម្ដាយ​គាត់​ចាប់​ផ្តើម​កើត​ជំ​ងឺ​ភ្នែក។​ ជំ​ងឺ​រកាំ​ភ្នែក​ ច្រើន​តែ​កើត​មាន​ចំ​ពោះ​មនុស្ស​ចាស់​ ធ្វើ​អោយ​ម្តាយ​ខ្ញុំ​ពិបាក​ទ្រាំ​គាត់​បាន​ធ្វើ​ដំ​ណើរ​ពី​ខេត្ត​ត្រា​វិញ​ទៅ​ក្រុង​កឹង​ធើ ដើម្បី​ព្យា​បាល​ជា​ច្រើន​លើក​ ប៉ុន្តែ​នៅ​តែ​មិន​ធូរ​ស្បើយ។​   ផ្តើម​ពី​នោះ​ បង​សា​ម៉េតក៏​មាន​បំ​ណង​ប្រាថ្នា​ ង់​សិក្សា​បន្ថែម​ផ្នែក​ចក្ខុ​សាស្រ្ត​ ដើម្បី​ព្យា​បាល​ភ្នែក​ជូន​ម្តាយ​និង​ប្រ​ជា​ជន​នៅ​ស្រុក​កំ​ណើត។​

 វេជ្ជ​បណ្ឌិត​សាម៉េត កំ​ពុង​ពិនិត្យ​ជំ​ងឺ​ជូន​ប្រ​ជា​ជន។​ 

ថាច់​សា​ម៉េត កើត​ឆ្នាំ​១៩៩២ ជា​កូន​ពៅ​ក្នុង​គ្រួ​សារ​ មាន​បង​ប្អូន​៣​នាក់ ឪ​ពុក​ម្តាយ​ជា​កសិករ។​ បង​ស្រី​និង​បង​ប្រុស​របស់​សា​ម៉េត សុទ្ធ​តែ​មាន​ជំ​ងឺ​ឈឺ​ថ្កាត់​ ម៉្លោះ​ហើយ​ឪ​ពុក​ម្តាយ​សង្ឃឹម​ទៅ​លើ​សា​ម៉េត ធំឡើង​នឹង​ជួយ​ការ​ងារ​ស្រែ​ចម្ការ​។​ សា​ម៉េត តែង​គិត​ថា​ក្រោយ​ពី​រៀន​ចប់​កម្រិត​មធ្យម​សិក្សា​គាត់​នឹង​ឈប់​រៀន​។​ មិត្ត​ភ័ក្តិ​ភាគ​ច្រើន​ រៀន​ត្រឹម​ថ្នាក់​ទី​៨ ឬ​ទី៩ ក៏​ឈប់​រៀន​ហើយ​ រៀប​ការ​ កើត​កូន​ ធ្វើ​ស្រែ​ចម្ការ​ ឬ​ឡើង​ក្រុង​ ទៅ​ធ្វើ​ការ​ឈ្នួល​។​ សម្រាប់​តែ​អ្នក​គ្រូ​កេវ​តៀង​ គ្រូ​អចិន្រ្តៃយ៍​របស់​សា​ម៉េត បាន​ដឹង​ពី​ស្ថាន​ភាព​រ​បស់សិស្ស​ដែល​ចូល​ចិត្ត​រៀន​សូត្រ​ រូប​នេះ​ ក៏​បាន​ដាស់​តឿន​លើក​ទឹក​ចិត្ត​ ឱ្យ​សា​ម៉េត​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​មាន​ចំ​ណេះ​ដឹង​សម្រាប់​ទៅ​ថ្ងៃ​អនា​គត។​ ដោយ​ការ​លើក​ទឹក​ចិត្ត​ពី​សំ​ណាក់​អ្នក​គ្រូ​ និង​មិត្ត​ភ័ក្តិ​មួយ​ចំ​នួន​ផង​នោះ​ ក្រោយ​ពី​រៀន​ចប់​កម្ម​វិធី​ថ្នាក់​ទី៩  សា​ម៉េតក៏​ប្រ​ឡង​ជាប់​សញ្ញា​អនុវិទ្យា​ល័យ​ រួច​ចុះ​ឈ្មោះ​ចូល​រៀន​សាលា​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត​ត្រា​វិញ​។​ ម្តាយ​ដឹង​រឿង​ដំ​បូង​ក៏​មិន​ព្រម​  “ឪ​ពុក​ម្តាយ​ចាស់​អស់​ហើយ​កូន​ទៅ​រៀន​ឆ្ងាយ​ផ្ទះ​ តើអ្នក​ណា​ជួយ​ធ្វើ​ស្រែ​ចម្ការ​” ប៉ុន្តែ​ នៅ​ពេល​សា​ម៉េត​ជាប់​ជម្រើស​ ម្តាយ​បែរ​ជា​លើក​ទឹក​ចិត្ត​ “បើ​បាន​ជាប្រ​ឡង​ជាប់​ហើយ​ កូន​ខំប្រឹង​រៀន​ទៅ​ ដើម្បី​មាន​អនា​គត​ល្អ​នឹង​គេ។​ ក្នុង​អំ​ឡុង​ពេល​៣​ឆ្នាំ​រៀន​នៅ​វិទ្យា​ល័យ​សា​ម៉េត  ផ្តោត​ការ​សិក្សា​ដើម្បី​ទទួល​បាន​លទ្ធ​ផល​ល្អ​ ដើម្បី​ចាប់​ឱកាស​ឈាន​ចូល​សា​កល​វិទ្យា​ល័យ​វេជ្ជ​សាស្រ្ត។​

បង​ឱ្យ​ដឹង​ ដំ​ណាក់​កាល​ដំ​បូង​រៀន​អន់​បន្តិច​ បើ​ប្រៀប​នឹង​មិត្ត​ភ័ក្ដិនៅ​ទីក្រុង​។​ ម៉្យាង​សា​ម៉េត ក៏បារម្ភ​ណាស់​ដែរ​ ព្រោះ​ថ្លៃ​សិក្សា​កាន់​តែ​កើន​ឡើង​ ជា​បន្ទុក​ដ៏​ធ្ងន់​សម្រាប់​ឪ​ពុក​ម្តាយ​ចាស់​ជរា ខណៈ​ពេល​សេដ្ឋ​កិច្ច​គ្រួ​សារ​គឺពឹង​ផ្អែក​ទៅ​លើ​ដី​ស្រែ​ពីរ​បី​កុង​បុណ្ណោះ។​ ម្តាយ​គាត់​ស្រ​ឡាញ់​ការ​រៀន​សូត្រ​ គិត​ថា​បើ​ចាំ​បាច់​ណាស់​លក់​ស្រែ​ចម្ការ​ យក​ប្រាក់​ឱ្យ​កូន​រៀន​បន្ត។​ មិន​ធ្វើ​ឱ្យ​ខក​បំណង​ឪ​ពុក​ម្ដាយ​ វ័យ​ចំ​ណាស់​ សា​ម៉េត​បាន​ព្យា​យាម​ខិត​ខំ​អស់​ពី​សមត្ថ​ភាព​ក្នុង​ការ​សិក្សា​។​ សិក្សា​ឆ្នាំ​ទី​៥ ម្ដាយ​របស់​សាម៉េត​ក៏​ឈឺ​ជំ​ងឺ​ភ្នែក​ ប៉ះ​ពាល់​ដល់​សុខ​ភាព​និង​ការ​រស់​នៅ​។​ ផ្តើម​ពី​នោះ​ វេជ្ជ​បណ្ឌិត​សា​ម៉េត នឹក​ភ្នក​ថា​ក្តី​ស្រ​មៃ​ក្នុង​ជីវិត​របស់​គាត់​ គឺចង់​ក្លាយ​ជា​គ្រូ​ពេទ្យ​ជំ​នាញ​ខាង​ភ្នែក​ ដើម្បី​ព្យា​បាល​ភ្នែក​ឱ្យ​ម្តាយ​និង​ញាតិ​មិត្ត​ ជាពិសេស​គឺប្រ​ជា​ជន​ក្រី​ក្រ​នៅ​ជន​បទ។​

បំ​ណង​ប្រាថ្នា​បាន​ក្លាយ​ជា​ការ​ពិត​នៅ​ឆ្នាំ​ ២០២១ វេជ្ជ​បណ្ឌិត​សា​ម៉េត បាន​ចូល​បម្រើ​ការ​នៅ​មន្ទីរ​ពេទ្យ​ភ្នែក​សៃ​ហ្គង​កឹង​ធើ។​ នៅ​ខែ​តុលា​ ឆ្នាំ​២០២៣ វេជ្ជ​បណ្ឌិត​សាម៉េត ចាប់​ផ្តើម​ចូល​ រៀន​កម្ម​វិធី​បណ្តុះ​បណ្តា​ល​ឯក​ទេស I ផ្នែក​ចក្ខុ​សាស្រ្ត​។​ រៀន​បណ្តើរ​ ធ្វើ​ការ​បណ្តើរ​ អា​ស្រ័យ​ មាន​ការ​ណែ​បង្ហាញ​ពី​មិត្ត​រួម​អា​ជីព​ដែល​មាន​ មុខ​ជំ​នាញ​និង​បទ​ពិសោធន៍​ខ្ពស់​ វេជ្ជ​បណ្ឌិត​ សា​ម៉េត ជា​ជំ​ហានៗ​អនុវត្ត​បាន​បច្ចេក​ទេស និង​ការ​វះកាត់។​ ក្តី​បារម្ភ​របស់​វេជ្ជ​បណ្ឌិត​សា ម៉េត នា​ពេល​បច្ចុប្បន្ន​ គឺប្រ​ជា​ជន​ជាច្រើន​នៅ​តាម​ជន​បទ​ មិន​ទាន់​យល់​ត្រឹម​ត្រូវ​អំ​ពី​ជំ​ងឺ​ភ្នែក​ដែល​អាច​ព្យា​បាល​បាន​ និង​ស្តារ​ចក្ខុ​សម្បទា​ជា​មួយ​នឹង​វិធី​សាស្ត្រ​ទំ​នើប។​  វេជ្ជ​បណ្ឌិត​សាម៉េត ឱ្យ​ដឹង​ នៅ​ស្រុក​កំ​ណើត​បង​ មាន​មាមីង​ជន​រួម​ជាតិ​ខ្មែរ​ជាង​៩៩%  ភាគ​ ច្រើន​ខ្លាច​វះ​ភ្នែក​ ហើយ​ពិការ​ភ្នែក​រ​ហូត។​ តាម​រយៈ​ការ​ចុះ​ពិនិត្យ​ជំ​ងឺ​ក្នុង​សហគមន៍ ​វេជ្ជ​បណ្ឌិត​សា​ម៉េត កាន់​តែពង្រឹង​នូវ​មុខ​ជំ​នាញ​របស់​ខ្លួន​ និង​បន្ត​សិក្សា​ស៊ី​ជម្រៅ​ពី​បច្ចេក​ទេស ព្យា​បាល​ភ្នែក​ ដើម្បី​បម្រើ​អ្នក​ជំ​ងឺ​ឱ្យ​កាន់​តែ​ប្រ​សើរ​ជាង។​

វេជ្ជ​បណ្ឌិត​ឯក​ទេស II ត្រឹង​វ៉ាន់​កេត​ អនុប្រ​ធាន​ក្រុម​ប្រឹក្សា​វិជ្ជា​ជីវៈ​នៃ​សម្ព័ន្ធ​វេជ្ជ​សាស្ត្រ​សៃ​ហ្គង និង​ជា​នា​យក​ប្រតិ​បត្តិ​នៃ​មន្ទីរ​ពេទ្យ​ ភ្នែក​សៃ​ហ្គង​កឹង​ធើ មាន​ប្រ​សាសន៍​ថា​ វេជ្ជ​បណ្ឌិត​ថាច់​សា​ម៉េត គឺជា​វេជ្ជ​បណ្ឌិត​វ័យ​ក្មេង​ម្នាក់​សកម្ម​និង​ពោរ​ពេញ​ទៅ​ដោយ​ភាព​ស្វា​ហាប់។​ ក្រៅ​ពី​សិក្សា​នៅ​សា​លា​ វេជ្ជ​បណ្ឌិត​សា​ម៉េត នៅ​ទាំង​អនុវត្ត​និង​សិក្សា​បទ​ពិសោធន៍​ផ្ទាល់​ពី​វេជ្ជ​បណ្ឌិត​ចាស់​ៗ​នៅ​មន្ទីរ​ពេទ្យ​ ដើម្បី​អាច​ធ្វើ​ម្ចាស់​លើ​បច្ចេក​ទេស​ទំ​នើបៗ​។​ ទន្ទឹម​នឹង​នោះ​ វេជ្ជ​បណ្ឌិត​សា​ម៉េត ថែម​ទាំង​សកម្ម​ក្នុង​កម្ម​វិធី​ស្ម័គ្រ​ចិត្ត​នៅ​តាម​តំ​បន់​ជន​បទ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​  ជួយ​មាមីង​បាន​ខិត​ជិត​បច្ចេក​ទេស​ខ្ពស់​ ក្នុង​ការ​ព្យា​បាល​ជំ​ងឺ​ភ្នែក​ប្រ​កប​ដោយប្រ​សិទ្ធ​ភាព​នៅ​មន្ទីរ​ពេទ្យ​ភ្នែក​សៃ​ហ្គង​កឹង​ធើ៕​

 ធូសឿង-វ៉ាន់​តឹន

ចែករំលែកអត្ថបទ