ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

08/04/2024 - 17:00

ទទួល​ស្គាល់​វត្ត​ឥន្ទ​កោ​សិយ​សិរី​ឡា​បាច ជា​ពុទ្ធ​សាសនា​ទក្ខិណ​និកាយ​ខ្មែរ

គណៈ​អភិ​បាល​សមា​គម​ពុទ្ធ​សាសនា​វៀត​ណាម​ខេត្ត​សុក​ត្រាំង​ បាន​ប្រ​កាស​សេចក្តី​សម្រេច​ទទួល​ស្គាល់​វត្ត​ឥន្ទ​កោ​​សិយ​សិរី​ឡា​បាច ស្ថិត​នៅ​ភូមិ​ណាម​ហាយ ឃុំ​ដាយ​ហាយ ស្រុក​កេ​សាច់ គឺ​ជា​មូលដ្ឋាន​សមាគម​ពុទ្ធ​សាសនា​វៀត​ណាម ចំ​ណុះ​ប្រ​ព័ន្ធ​គ្រប់​គ្រង​នៃ​គណៈ​អភិបាល​សមាគម​ពុទ្ធ​សាសនា​វៀត​ណាម​ខេត្ត​សុក​ត្រាំង។

 ព្រះ​ឧបជ្ឈាយ៍ តាំង​ណោ ប្រ​ធាន​គណៈ​អភិបាល​ពុទ្ធ​សាសនា​វៀត​ណាម​ខេត្ត ប្រ​ធាន​សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត​សុក​ត្រាំង ប្រ​ទាន​សេចក្តី​សម្រេច​ទទួល​ស្គាល់​វត្ត​ឥន្ទ​កោ​សិយ​សិរីឡា​បាច​ដល់​ព្រះ​ចៅ​អធិការ​វត្ត។

យោង​តាម​សេចក្តី​សម្រេច​លេខ ០៥៣​/QĐ/BTS​-TS របស់​គណៈ​អភិបាល​ពុទ្ធ​សាសនា​វៀត​ណាម​ខេត្ត​សុក​ត្រាំង ចុះ​ថ្ងៃ​២៧ ខែ​កក្កដា ឆ្នាំ​២០២៣ ទទួល​ស្គាល់​វត្ត​ឥន្ទ​កោ​សិយ​សិរី​ឡា​បាច គឺ​ជា​មូល​ដ្ឋាន​របស់​សមា​គម​ពុទ្ធ​សាសនា​វៀត​ណាម ដូច្នេះ បង្កើន​ចំ​នួន​វត្ត​ទក្ខិណ​និកាយ​ខ្មែរ​លើ​ភូមិ​សាស្ត្រ​ខេត្ត​សុក​ត្រាំង​សរុប​៩៣វត្ត។ វត្ត​ឥន្ទ​កោ​សិយ​សិរី​ឡា​បាច មុន​នឹង​ទទួល​ស្គាល់​ទី​តាំង​នេះ​គឺជា​សាលា​ឆទាន​ ត្រូវ​បាន​កសាង​តាម​បែប​ស្ថាបត្យ​កម្ម​វប្ប​ធម៌​ខ្មែរ​ ស្ថិត​ក្នុង​បរិវេណ​ប្រ​មាណ​៣.០០០​ម៉ែត្រ​កា​រ៉េ។ ម្យ៉ាង​ទៀត ប្រ​ជុំ​ស្ថាបត្យ​កម្ម​ក្នុង​វត្ត រួម​មាន៖ ព្រះ​វិហារ សាលា​ឆទាន សមណៈ​ កុដិ​ ៘ គឺ​ជា​កន្លែង​សម្រាប់​ព្រះ​សង្ឃ​និង​ពុទ្ធ​បរិស័ទ​ក្នុង​ភូមិ​ស្រុក ងាយ​ស្រួល​ក្នុង​ការ​ប្រារព្ធ​ធ្វើ​បុណ្យ​ទាន​ផ្សេងៗ​របស់​ជន​រួម​ជាតិ​ខ្មែរ៕

                          លីធាន​- លីសៀ

ចែករំលែកអត្ថបទ