សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុងកឹងធើ ទើបចាត់តាំងបូកសរុប
ការងារសមាគមឆ្នាំ ២០២៣ និងដាក់ផែនការឆ្នាំ២០២៤។
ចាប់ពីឆ្នាំ ២០២៣ មកទល់ពេលនេះ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុងកឹងធើ បានសហការជាមួយស្ថាប័នជាប់ពាក់ព័ន្ធ ផ្សព្វផ្សាយនូវគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ក្នុងជនរួមជាតិខ្មែរ។ មានគោលនយោបាយជនជាតិជាច្រើនត្រូវបានអនុវត្ត រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រក្នុងជនរួមជាតិខ្មែរ ដូចជា៖ បណ្តុះបណ្តាលវិជ្ជាជីវៈ ពង្រីកទម្រង់សេដ្ឋកិច្ច មានប្រសិទ្ធភាព។ល។ ប្រចាំការសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុង បានសហការជាមួយផ្នែកជាប់ពាក់ព័ន្ធនានា ចលនាបោះទូក-ងខ្នាតតូចបាន ៦ គ្រឿង រួចបានចាត់តាំងប្រណាំងទូក-ងខ្នាតតូចលើកទី ១ និងសហការចាត់តាំងដោះដូរវប្បធម៌ សិល្បៈ បើកថ្នាក់បង្រៀនអក្សរខ្មែរដល់ប្អូនៗជិត ៣០០ នាក់។ ឆ្លងតាមរយៈសកម្មភាពនេះ ដើម្បីអភិរក្សថែរក្សាតម្លៃវប្បធម៌ដិតដាមដោយអត្តសញ្ញាណជាតិរបស់ជនរួមជាតិខ្មែរ។
សមាគមនឹងបន្តសហការជាមួយបញ្ជាការដ្ឋានយោធាក្រុងកឹងធើ រៀបចំបុណ្យចូលឆ្នាំ កងទ័ព-ប្រជាជន អំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៤ នៅវិទ្យាស្ថានពុទ្ធសាសនាខ្មែរ និងសហការឃោសនា ផ្សព្វផ្សាយនូវគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ អំពីការងារជនជាតិ ការងារសាសនាក្នុងស្ថានភាពថ្មី; ចលនាកូនខ្មែររៀនអក្សរខ្មែរ និងសហការរៀបចំពិធីបុណ្យប្រពៃណីរបស់ជនរួមជាតិខ្មែរជាដើម៕
ង៉ុកក្វៀង-វិមាន