25/03/2024 - 09:40

ធ្វើ​ឱ្យ​សុក្រឹត​សុខា​ភិបាល​មូល​ដ្ឋាន​តំបន់​ជន​រួម​ជាតិ​ភាគ​តិច

ខេត្ត​គៀង​យ៉ាង មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​១៣%។ ឆ្លង​តាម​រយៈ​កម្ម​វិធី​វិនិយោគ​មក​ទល់ពេល​នេះ ឃុំ​ទាំង​១០០% ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ សុទ្ធ​តែ​មាន​ដំ​ណាក់​សុខា​ភិបាលសម្រេច​បទដ្ឋាន​ជាតិ។

ប្រ​ជា​ជន​មក​ពិនិត្យ​ជំងឺ​និង​បញ្ចូល​សេរ៉ូម​នៅ​ដំ​ណាក់​សុខា​ភិ​បាលឃុំ​ឌិញ​អាង។

តាម​ប្រសាសន៍​ លោក​យ័ញ​ភុក ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​គៀង​យ៉ាង ខេត្ត​បាន​និង​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ជម្នះ​ការ​លំ​បាក ពន្លឿន​ការ​រំសាយ​ថវិកា​ត្រូវ​តាម​សម្ទុះ ដើម្បី​អនុវត្ត​ល្អ​នូវ​កម្ម​វិធី​ទិស​ដៅជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម តំបន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំបន់​ភ្នំ ដំ​ណាក់​កាល​២០២១​-២០២៥។ អនុវត្ត​កម្ម​វិធី​នេះ ខេត្ត​គៀង​យ៉ាង​ បាន​មជ្ឈិម​ប្រ​គល់​ទុន​សរុប​ជាង​៣៨៨​ពាន់​លាន​ដុង ដោយ​ឡែក​ឆ្នាំ​២០២៣ បាន​ប្រគល់​ទុន​ជិត​១៥៨​ពាន់​លាន​ដុង។ លោក​យ័ញ​ភុក ឱ្យ​ដឹង៖ “ជន​រួម​ជាតិ​ខ្មែរ​ខេត្ត​គៀង​យ៉ាង រស់​នៅ​លាយ​ឡំជា​មួយ​ជន​ជាតិ​ផ្សេងៗ​នៅ​គ្រប់​តំបន់​ភ្នំ​និង​កោះ។ មាន​ជន​រួម​ជាតិ​មួយ​ចំនួន​រស់​នៅ​ប្រ​មូល​ផ្តុំ​នៅ​ស្រុក​ហ្គ​ក្វាវ ស្រុក​យុង​រៀង។ល។ បាន​ជា​ពេល​អនុវត្ត​កម្ម​វិធី គម្រោង​នានា គណៈ​ជន​ជាតិ​ត្រូវ​សហ​ការ​ជិត​ស្និទ្ធ​ជា​មួយ​ភូមិ​ភាគនានា ដើម្បី​ពង្រីក​ប្រសិទ្ធ​ភាព។ អា​ស្រ័យ​ដោយ​ការ​ប្តេជ្ញា​ចិត្ត​មោះ​មុត​និង​ព្រមៗគ្នា ដូច្នេះ​មក​ទល់​ពេល​នេះ តំបន់​ជន​រួម​ជាតិ​ភាគ​តិច​នៅ​ខេត្ត​គៀង​យ៉ាង មាន​ភាព​រីក​ចម្រើន ក្នុង​នោះ លេច​ធ្លោ​បំផុត​គឺ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សុខា​ភិបាល​មូល​ដ្ឋាន​ដើម្បី​ថែ​ទាំ​សុខ​ភាព​បឋម​ជូន​ប្រ​ជា​ជន​ឱ្យ​បាន​ល្អ”។

យោង​តាម​របាយ​ការណ៍​របស់​គណៈ​ជន​ជាតិ​ខេត្ត​គៀង​យ៉ាង​ ការ​ងារ​ពិនិត្យ​ព្យា​បាល​ជំងឺ ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​នៅ​តំបន់​ជន​ជាតិ​ភាគ​តិច​ត្រូវ​បាន​បង្កើន​​ពង្រឹង​ និង​ពង្រីកដោយ​ឥត​ឈប់​ឈរ​ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ពិនិត្យ​និង​ព្យា​បាល​ជំងឺ​នៅ​មូល​ដ្ឋានរបស់​ប្រ​ជា​ជន។ មក​ទល់​ពេល​នេះ ឃុំ​ទាំង​១០០% ដែល​មាន​ជន​ជាតិ​ភាគ​តិច​រស់​នោះ​កុះ​ករ សុទ្ធ​តែ​មាន​ដំ​ណាក់​សុខា​ភិ​បាល​សម្រេច​បទដ្ឋាន​ជាតិ អត្រា​ដំ​ណាក់​សុខា​ភិបាល​មាន​វេជ្ជ​បណ្ឌិត​ជា​ជន​ជាតិ​ភាគ​តិច​ធ្វើ​ការ​សម្រេច​៦,២% អត្រា​ភូមិ​មាន​កម្មា​ភិបាល​ពេទ្យ​ជា​ជន​ជាតិ​ភាគ​តិច​សម្រេច​៣,៧៨% អត្រា​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​មាន​ទឹក​ស្អាត​ប្រើ​ប្រាស់​សម្រេច​៨៩,៣% អត្រា​គ្រួសារ​ជន​ជាតិ​ភាគ​តិច​ប្រើ​ប្រាស់​បង្គន់​អនា​ម័យ​សម្រេច​៨៨,២% អត្រា​គ្រួ​សារ​ជន​រួម​ជាតិ​ភាគ​តិច​ចូល​រួម​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​សម្រេច​៩១% (ចាប់​តាំង​ពី​ដើម​ឆ្នាំ​រហូត​មក​ទល់​ពេល​នេះ បាន​ផ្តល់​ជូន​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​៨.៦៩១​ប័ណ្ណ ដល់​ជន​រួម​ជាតិ​ភាគ​តិច)។ ការ​ងារ​បណ្តុះ​បណ្តាល បំ​ពេញ​បន្ថែម​ប្រ​ភព​ធន​ធាន​មនុស្ស​ផ្នែក​សុខា​ភិបាល មាន​កម្រិត​វិជ្ជា​និង​ឯក​ទេស​ខ្ពស់ ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់ជា​សារ​វន្ត​បាន​ឆ្លើយ​តប​នឹង​តម្រូវ​ ការ​ធន​ធាន​មនុស្ស​បម្រើ​ការ​ងារ​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន។ ផ្តើម​ពី​នោះ ប្រ​ជា​ជ​ន​រឹត​តែ​ស្ងប់​អា​រម្មណ៍​ពេល​មក​ពិនិត្យ​និង​ព្យា​បាល​ជំ​ងឺ​នៅ​ដំ​ណាក់​សុខា​ភិបាល។ ដំ​ណាក់​សុខា​ភិ​បាល បាន​ពិនិត្យ​និង​ព្យា​បាល​ជំងឺ​ជូន​ជន​រួម​ជាតិ​ភាគ​តិច​៧៩.៣៦៦​លើក​នាក់ ​ជន​រួម​ជាតិ​ភាគ​តិច​មក​សម្រាក​ព្យា​បាល​ជំងឺ​៤.៥១៣​លើក​នាក់។ល។ បង​ស្រី​ធី​ហ្វាង នៅ​ឃុំឌិញ​អាង ស្រុក​ហ្គ​ក្វាវ ឱ្យ​ដឹង៖ “ខ្ញុំ​បាន​វេជ្ជ​បណ្ឌិត​នៅ​ដំ​ណាក់​សុខា​ភិបាល​ពិ​គ្រោះ​យោ​បល់ ម្ល៉ោះ​ហើយ​ ក្នុង​រយៈ​ពេល​មាន​ផ្ទៃ​ពោះ ខ្ញុំ​បាន​មក​ពិនិត្យ​គភ៌​ចំ​នួន​៤​លើក​ ដើម្បី​ធានា​សុខ​ភាព​ល្អ​ទាំង​ម្តាយ​និង​ទា​រក”៕

                                       ហា​ថាញ-មុនី

ចែករំលែកអត្ថបទ