ក្រុមយុវជន - ក្រុមយុវនារី - ក្រុមសហជីពនគរបាលក្រុងកឹងធើ បានរួមជាមួយកាសែតយ៉ឹងទ្រី រៀបចំពិធីសម្ពោធស្ពានយ៉ឹងទ្រីនៅឃុំដុងប៊ិញ ស្រុកថើយឡាយ ក្រុងកឹងធើ។
សមមិត្ត ផាមវ៉ាន់ហេវ អនុប្រធានគណៈកម្មាធិការបក្សក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនក្រុងកឹងធើ (ឈរទី ៣ រាប់ពីខាងឆ្វេង) លោកផាមតឹ្វងអាញ អគ្គនិពន្ធនាយកកាសែតយ៉ឹងទ្រី (ឈរទី ២ រាប់ពីខាងឆ្វេង) ព្រមទាំងអ្នកតំណាងចូលរួមកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់។
ស្ពានយ៉ឹងទ្រី បានបើកការដ្ឋានសាងសង់នៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៣ មានបណ្តោយ ៣២ ម៉ែត្រ ទទឹង ៣,៥ ម៉ែត្រ ទម្ងន់ផ្ទុក ៨ តោន ចាប់ឆ្លងប្រឡាយក-មី តភ្ជាប់ភូមិដុងយ៉ាង និងដុងយ៉ាងA ឃុំដុងប៊ិញ សរុបទឹកប្រាក់ជិត ៥០០ លានដុង។ ពេលស្ពានកសាងរួចរាល់ ជួយដល់ការរៀនសូត្ររបស់ប្អូនៗនៅភូមិទាំងពីរ និងការធ្វើដំណើរទៅមកក្នុងការជួញដូរទំនិញរបស់ប្រជាជនបានងាយស្រួល៕
មិញទ្រី-ឡឹមអាញ-ត្រឹងរ៉ូន