ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

25/03/2024 - 09:37

ស្ថាន​ការណ៍​ផ្សព្វ​ផ្សាយ​ភារ​កិច្ច​ចំ​ណុះ​កម្ម​វិធីទិស​​ដៅ​ជាតិ ១៧១៩ នៅ​ទី​ស្នាក់​ការ​គណៈ​កម្មា​ធិការ​ជន​ជាតិ

រដ្ឋ​មន្ត្រី ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ ហូវអាឡឺន ទើប​ដឹក​នាំ​កិច្ច​ប្រ​ជុំ ស្តាប់​របាយ​ការណ៍ ពី​ស្ថាន​កាណ៍​ផ្សព្វ​ផ្សាយ​ភារ​កិច្ច​ចំ​ណុះ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំបន់​ភ្នំ (កម្ម​វិធី​ទិស​ដៅ​ជាតិ ១៧១៩) នៅ​ទី​ស្នាក់​ការ​នៃ​គណៈ​កម្មា​ធិការ​ជន​ជាតិ ដំ​ណាក់​កាល ២០២១​-២០២៤។

ទិដ្ឋ​ភាព​នៃ​កិច្ច​ប្រ​ជុំ។

ក្នុង​ដំ​ណាក់​កាល ២០២២-​២០២៣ គណៈ​កម្មា​ធិ​ការ​ជន​ជាតិ ផ្តោត​សំ​ខាន់​គឺ​អនុវត្ត​សកម្ម​ភាព​ឃោសនា​ផ្សព្វផ្សា​យ​អប់រំ​ច្បាប់ ជំ​នួយ​គតិ​យុត្តិ​និង​ផ្សព្វ​ផ្សាយ​ចលនា​ជន​រួម​ជាតិ​ភាគ​តិច ផ្សព្វ​ផ្សាយ​ពី​ការ​កាត់​បន្ថយ​ឱ្យ​នៅ​កម្រិត​ទាប​បំ​ផុត​នូវ​ស្ថាន​ភាព​រៀប​ការ​មិន​ទាន់​ពេល​វ័យ និង​រៀប​ការ​ជាប់​សែ​ស្រ​ឡាយ​ក្នុង​តំបន់​ជន​រួម​ជាតិ​ភាគ​តិចនិង​តំបន់​ភ្នំ ឃោស​នា​ផ្សព្វ​ផ្សាយ​ចលនា​ប្រ​ជា​ជន​តំ​បន់ជន​រួម​ជាតិ​ភាគ​តិច​និង​តំបន់​ភ្នំ តំ​បន់​ព្រំ​ដែន ចូល​រួម​ក្នុង​ការ​រៀប​ចំ​ផ្សព្វ​ផ្សាយ​អនុវត្ត​គម្រោង​ទូទៅនិង​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-​សង្គម​តំបន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំបន់​ភ្នំ ដំ​ណាក់​កាល ២០២១​-២០៣០ រៀប​ចំ​សកម្ម​ភាព​សិក្ខា​សា​លា ហ្វឹក​ហ្វឺន​ការ​ងារ​ពាក់​ព័ន្ធ​ដល់​គោល​នយោ​បាយ​នៅ​ភូមិ​ភាគ​មួយ​ចំ​នួន​ រៀប​ចំ​វគ្គ​បំប៉ន​ចំ​ណេះ​ដឹង​ជន​ជាតិ។

នៅ​ក្នុង​កិច្ច​ប្រ​ជុំ ថ្នាក់​ដឹក​នាំ​គ្រប់​នា​យកដ្ឋាន អង្គ​ភាព​បាន​បង្ហាញ​ការ​ឯក​ភាព​ខ្ពស់​ចំ​ពោះ​របាយ​ការណ៍​នៃ​ការ​ផ្សព្វ​ផ្សាយ​ភារ​កិច្ច​ចំណុះ​កម្ម​វិធី​ទិស​ដៅ​ជាតិ ១៧១៩ នៅ​ទី​ស្នាក់​ការ​នៃ​គណៈ​កម្មា​ធិការ​ជន​ជាតិ។ មាន​ការ​ផ្តល់​មតិ​ជា​ច្រើន​ដើម្បី​ធ្វើ​​ឱ្យ​ច្បាស់​ខ្លឹម​សារ​ពាក់​ព័ន្ធ​ដល់​ការ​ដោះ​ស្រាយ​ពី​ការ​លំ​បាក ការ​ជាប់​ទាក់​ទិន​ផ្នែក​ខាង​ស្ថា​ប័ន ត្រួត​ពិនិត្យ កែ​សម្រួល​នូវ​ខ្លឹម​សារ​មួយ​ចំនួន​ឱ្យ​សម​ស្រប​នឹង​មុខ​ងារ ភារ​កិច្ច​របស់​នា​យកដ្ឋាន​និង​អង្គ​ភាព​នីមួយៗ…។

សង្ខេប​សេចក្ដី​ក្នុង​កិច្ច​ប្រ​ជុំ រដ្ឋ​មន្ត្រី ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ ហូវអាឡឺន សំ​ណូម​ពរ​កា​រិយា​ល័យ​សម្រប​សម្រួល​កម្ម​វិធី​ទិស​ដៅ​ជាតិ ១៧១៩ សហ​ការ​ជា​មួយ​នាយកដ្ឋាន អង្គ​ភាព ផ្តោត​លើ​ការ​ដោះ​ស្រាយ​ពី​បញ្ហា​លំ​បាក​ផ្នែក​ខាង​ស្ថា​ប័ន ផ្តុំ​កម្លាំង​ធ្វើ​សេនា​ធិការ​ផ្សព្វ​ផ្សាយ​កម្ម​វិធី ក្រោយ​ពី​បាន​រដ្ឋ​សភា​យល់​ព្រម​កែ​សម្រួល​គោល​ការណ៍​វិនិយោគ ធ្វើ​សេនា​ធិការ កែ​សម្រួល​សេចក្តី​សម្រេច​គោល​ការណ៍​វិនិយោគ​របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ សំ​ណូម​ពរ​រាល់​ការ​កែ​សម្រួល ត្រូវ​ស្រប​នឹង​ឯក​សារ​ច្បាប់ ធា​នា​លក្ខណៈ​សម​កាល​កម្ម​និង​ឯក​ភាព៕

                         យោង៖ ubdt.gov.vn-មុនី

ចែករំលែកអត្ថបទ