ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

18/03/2024 - 08:58

បើក​ការដ្ឋាន​សាង​សង់​ផ្ទះ​​មហា​សាមគ្គី​១០០​ខ្នង

គណៈ​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង​កឹង​ធើ ទើប​ធ្វើ​ពិធី​បើក​ការដ្ឋាន​សាង​សង់​ផ្ទះ​មហា​សាមគ្គី ១០០ ខ្នង ជូន​គ្រួសារ​ក្រីក្រ​លើ​ភូមិ​សាស្រ្ត​ក្រុង។ ពិធី​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ផ្ទះ​លោក​ពូលីវ​កេត ភូមិ​ថើយ​ធ្វឹង ទី​ប្រ​ជុំ​ជន​ថើយ​ឡាយ ស្រុក​ថើយ​ឡាយ។

 ​​  តំ​ណាង​ថ្នាក់​ដឹក​នាំ ធ្វើ​ពិធី​ចុះ​គ្រឹះ​បើក​ការដ្ឋាន​សាង​សង់​ផ្ទះ​មហា​សាម​គ្គី។​

នា​ឱកាស​បើក​ការដ្ឋាន​សាង​សង់ គណៈ​នា​យក​ធានា​គារ​ពា​ណិជ្ជ​កម្ម​ក្រៅ​ប្រ​ទេស​នៃ​វៀត​ណាម-សាខា​កឹង​ធើ ឧបត្ថម្ភ​​១​ពាន់​លាង​ដុង​សម្រាប់​សាង​សង់​ផ្ទះ​មហា​សាមគ្គី​២០​ខ្នង ជូន​គ្រួ​សារ​ក្រីក្រ​លើ​ភូមិ​សាស្រ្ត​ក្រុង​ ក្នុង​មួយ​ខ្នងៗ​តម្លៃ​៥០​លាន​ដុង។ គណៈ​ចលនា​មូល​និធិ​ដើម្បី​អ្នក​ក្រ​ក្រុង​ បាន​សម្រេច បែង​ចែក​ប្រ​ភព​ថវិកា​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​មហា​សាមគ្គី​ចំ​នួន ២០ ខ្នង ដល់​គ្រួសារ​ក្រីក្រ​ដែល​មាន​តម្រូវ​ការ​ចាំ​បាច់​ខាង​ផ្ទះ​សម្បែង​នៅ​ស្រុក​ថើយ​ឡាយ​និង​ខណ្ឌ​ថូក​ណូក។

ជាក់​ស្ដែង​នៃ​ការ​អប​អរ​សា​ទរ​មហា​សន្និ​បាត​តំ​ណាង​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង អា​ណត្តិ​កាល ២០២៤-​២០២៩ គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង គណៈ​ចលនា​មូល​និធិដើ​ម្បី​អ្នក​ក្រ​ក្រុង បាន​ឧបត្ថម្ភ​ដល់​មូលដ្ឋាន​នានា​ដើម្បី​សាង​សង់​ផ្ទះ​មហា​សាមគ្គី១០០ខ្នង។ ជាក់​ស្ដែង ​ខណ្ឌ​និញ​កេវ និង​ស្រុក​វិញ​ថាញ់ ក្នុង​នោះ ខណ្ឌ ស្រុក​នី​មួយៗ​ទទួល​បាន១៥​ខ្នង; ខណ្ឌ​កៃរុាំង ស្រុក​កើ-ដ និង​ស្រុក​ផុង​ដៀង ក្នុង​នោះ ខណ្ឌ ស្រុក​នីមួយៗ​ទទួល​បាន​១០ខ្នង៕

                                              វ៉ាន់​ទ្រៀង - ពេជ្រ​សឿន

ចែករំលែកអត្ថបទ