ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

18/03/2024 - 08:44

សកម្ម​ភាព​ជា​ច្រើន​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​២០២៤

គណៈ​ជន​ជាតិ​ក្រុង​កឹង​ធើ ទើប​រៀប​ចំ​បើក​កិច្ច​ប្រ​ជុំ ដើម្បី​ពិភាក្សា​ជា​មួយ​មន្ទីរ និង​ផ្នែក​នានា​របស់​ក្រុង ដើម្បី​ផ្តល់​យោ​បល់​លើ​ផែន​ការ​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង ស្តី​ពី​ការ​រៀប​ចំ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​២០២៤។

លោក ហ៊ូ​វ៉ាន់​ភឿង អនុ​ប្រ​ធាន​គណៈ​ជន​ជាតិ​ក្រុង​កឹង​ធើ ថ្លែង​ការណ៍​ក្នុង​កិច្ច​ប្រ​ជុំ​នេះ។

បុណ្យ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​២០២៤ របស់​ជន​រួម​ជាតិ​ខ្មែរប្រ​ព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី ១៣ ដល់​ថ្ងៃ​ទី ១៦ ខែ​មេ​សា ឆ្នាំ​២០២៤។ ក្នុង​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​២០២៤ ក្រុង​កឹង​ធើ គ្រោង​នឹង​រៀប​ចំ​សកម្ម​ភាព​ជា​ច្រើន៖ ពិធី​ជួប​ជុំ ​តំ​ណាង​ព្រះ​សង្ឃ អាចារ្យ គណៈ​កម្ម​ការ​វត្ត​ពុទ្ធ​សាសនា​ទក្ខិណ​និកាយ​ខ្មែរ​ អ្នក​មាន​ប្រ​ជា​ប្រិយ​ជា​ជន​ជាតិ​ខ្មែរ​នៅ​លើ​ភូមិ​សាស្រ្ត​ក្រុង; ការ​ពិនិត្យ​សុខ​ភាព​ និង​ផ្តល់​ថ្នាំ​ដោយ​ឥត​គិត​ថ្លៃ​សម្រាប់​ប្រ​ជា​ជន; រៀប​ចំ​សកម្ម​ភាព​គិត​គូរ​ដល់​មាមីង​ជន​រួម​ជាតិ​ខ្មែរ​នៅ​ខណ្ឌ​អូរ​ម៉ូង ក្នុងឱកាស​តេត​កង​ទ័ព​និង​ប្រ​ជា​ជន អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​២០២៤... គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង ក្រុម​ប្រឹក្សា​ប្រ​ជា​ជន គណៈ​កម្មា​ធិការ​ប្រ​ជា​ជន គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង មន្ទីរ គណៈ ផ្នែក និង​ភូមិ​ភាគ​នានា ​បាន​រៀប​ចំ​សកម្ម​ភាព​ជា​ច្រើន ប្រ​សិទ្ធ​ពរ ប្រ​គេន​អំ​ណោយ​ដល់​វត្ត​ពុទ្ធ​សាសនា​ទក្ខិណ​និកាយ​ខ្មែរ សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេ​ហា​ជាតិ​ក្រុង ​និង​វិទ្យា​ស្ថាន​ពុទ្ធ​សាសនា​ខ្មែរ; កម្មា​ភិបាល​ចូល​និវត្តន៍ កម្មា​ភិ​បាល​អ្នករដ្ឋ​ការ បុគ្គ​លិក​រដ្ឋ សមា​ជិក​សម្ព័ន្ធ​យុវ​ជន សមា​ជិក​និង​គ្រួសារ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ជា​ជន​ជាតិ​ខ្មែរ...៕

 ផា​មទ្រុង 

ចែករំលែកអត្ថបទ