លោកអគ្គលេខា ង្វៀងភូត្រុង ប្រធានអនុគណៈកម្មការកិច្ចការបុគ្គលិកមហាសន្និបាតបក្ស លើកទី ១៤ ទើបដឹកនាំកិច្ចប្រជុំអនុគណៈកម្មការកិច្ចការបុគ្គលិកមហាសន្និបាតបក្ស លើកទី១៤។
លោកអគ្គលេខា ង្វៀងភូត្រុង ជាមួយនឹងសមាជិក អនុគណៈកម្មការកិច្ចការ
បុគ្គលិកចូលរួមក្នុងកិច្ចប្រជុំ។
ថ្លែងបិទបញ្ចប់កិច្ចប្រជុំ គូសបញ្ជាក់ពីតួនាទី ខ្លឹមសារនិងចំណុចសំខាន់នៃការងារត្រៀមបម្រុងកិច្ចការបុគ្គលិកមហាសន្និបាត លោកអគ្គលេខា ង្វៀងភូត្រុង ប្រធានអនុគណៈកម្មការ បានលើកឡើងយ៉ាងច្បាស់ បច្ចុប្បន្ន រួមជាមួយនឹងការត្រៀមបម្រុងនិងចាប់ផ្តើមដំណើរការមហាសន្និបាតបក្ខភាគគ្រប់លំដាប់ថ្នាក់ បក្សយើងកំពុងត្រៀមបម្រុងមហាសន្និបាតតំណាងបក្សទូទាំងប្រទេសលើកទី ១៤ តាមការរំពឹងទុក នឹងប្រព្រឹត្តឡើងនៅត្រីមាសទី ១ ឆ្នាំ២០២៦។ នៅក្នុងកិច្ចប្រជុំលើកទី ៨ (ខែតុលា ឆ្នាំ២០២៣) គណៈប្រតិបត្តិមជ្ឈិម បានសម្រេចចិត្តបង្កើតអនុគណៈកម្មការចំនួន ៥ ដើម្បីត្រៀមបម្រុងដល់មហាសន្និបាតបក្សលើកទី១៤ (អនុគណៈកម្មការឯកសារ អនុគណៈកម្មការសេដ្ឋកិច្ច-សង្គម អនុគណៈកម្មការលក្ខន្តិកៈបក្ស អនុគណៈកម្មការកិច្ចការបុគ្គលិក និងអនុគណៈកម្មការរៀបចំបម្រើមហាសន្និបាត)។ មហាសន្និបាតបក្សមួយលើកៗ មានខ្លឹមសារសំខាន់បំផុតចំនួនពីរ គឺការពិភាក្សាកំណត់សម្រេចលើគោលមាគ៌ា ភារកិច្ចនយោបាយរបស់បក្ស (ហៅកាត់ថា អនុម័តិលើឯកសារ) និងបោះឆ្នោតជ្រើសយកស្ថាប័នដឹកនាំរបស់បក្ស (ហៅកាត់ថា កិច្ចការបុគ្គលិក)។ ខ្លឹមសារទាំងពីរនេះ ជាប់ទាក់ទងយ៉ាងស្អិតល្មួតនឹងគ្នា សុទ្ធតែត្រៀមបម្រុងឱ្យបានល្អឥតខ្ចោះ ពិសេស គឺការរៀបចំបុគ្គលិកមហាសន្និបាត មានតួនាទីនិងខ្លឹមសារដ៏សំខាន់ ជាកត្តាធានាដល់ភាពជោគជ័យរបស់មហាសន្និបាត និងផ្សព្វផ្សាយអនុវត្តជោគជ័យសេចក្តីសម្រេចចិត្តរបស់មហាសន្និបាត។
លោកអគ្គលេខា បានគូសបញ្ជាក់ គណៈប្រតិបត្តិការមជ្ឈិម គឺជាស្ថាប័នដឹកនាំកំពូល រវាងមហាសន្និបាតបក្សទាំងពីរលើក ជាសេនាធិការដ្ឋានប្រយុទ្ធ ជាស្នូលដឹកនាំនយោបាយ និងជាមជ្ឈមណ្ឌលសាមគ្គីភាពនិងឯកភាពខ្ពស់ក្នុងទូទាំងបក្ស ទូទាំងប្រជាជាតិ។ នេះជាកងជួរកម្មាភិបាលកម្រិតយុទ្ធសាស្ត្រ ជាភាពផូរផង់របស់បក្ស ទាមទារត្រូវតែមានភាពរឹងប៉ឹងពិតប្រាកដ មានសមត្ថភាព ចរិយាសម្បត្តិ បញ្ញាគ្រប់គ្រាន់ និងមានកិត្យានុភាពខ្ពស់ ដើម្បីដោះស្រាយនូវការងារកម្រិតយុទ្ធសាស្ត្រ វិនិច្ឆ័យបានទាន់ពេល ត្រឹមត្រូវ មានប្រសិទ្ធភាពរាល់ស្ថានការណ៍ស្មុគស្មាញ ទាក់ទង់ដល់បុព្វហេតុ កសាងអភិវឌ្ឍន៍និងការពារប្រទេសជាតិ និងភាពគង់វង្សនៃរបប។ អាស្រ័យហេតុនោះ គប្បីអំណះអំណាង និងជ្រួតជ្រាបស៊ីជម្រៅអំពីតួនាទី ខ្លឹមសារនៃការងារដ៏សំខាន់នេះ មិនមែនត្រឹមតែចំពោះការរៀបចំមហាសន្និបាតបក្សមួយប៉ុណ្ណោះទេ តែនេះជាការងារមានខ្លឹមសារយុទ្ធសាស្ត្រ ផ្សារភ្ជាប់ជាមួយនឹងវាសនារបស់បក្ស ការបាត់បង់ឬគង់វង្សនៃរបប និងការអភិវឌ្ឍរបស់ប្រទេសជាតិជាដើម។
លោកអគ្គលេខា កត់សម្គាល់ក្នុងដំណើរការជ្រើសរើស ចាត់ចែង រៀបចំបុគ្គលិក ជាក់ស្តែងគប្បីឯកភាពទស្សនៈ គឺមិនទាមទារភាពសុក្រឹតពេក មិនដាច់ខាតពេក។ ប្រការសំខាន់ គឺត្រូវចេះបែងចែក វាយតម្លៃ ជាក់លាក់នូវអត្តចរិត កម្រិតចំណុចខ្លាំង និងចំណុចខ្សោយ ដើម្បីមិនជ្រើសរើសមនុស្សខុស; ត្រូវមានវិធីសាស្រ្តចាត់ចែង រៀបចំបុគ្គលិកយ៉ាងណាឱ្យបានសមស្រប ដើម្បីពង្រីកចំណុចខ្លាំង កាត់បន្ថយចំណុចខ្សោយរបស់សមាជិកនីមួយៗ បំពេញបន្ថែមដល់គ្នាទៅវិញទៅមក បង្កើតជាក្រុមមួយខ្លាំងក្លា ជាសមូហភាពដឹកនាំមួយមានភាពសុក្រឹត៕
យោង៖ TTXVN - វិមាន