បញ្ជាការដ្ឋានយោធាខេត្តបាកលីវ សហការជាមួយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត ទើបធ្វើពិធីបើកយុទ្ធនាការហ្វឹកហ្វឺន ឆ្នាំ២០២៤។
ទិដ្ឋភាពនៃពិធីបើកយុទ្ធនាការហ្វឹកហ្វឺន ឆ្នាំ២០២៤។
លោកវរសេនីយ៍ឯក ង្វៀងមិញវុី មេបញ្ជាការរងនាយសេនាធិការ សំណូមពរដល់ថ្នាក់ដឹកនាំ មេបញ្ជាការអង្គភាព គណៈកម្មាភិការបក្សភូមិភាគ និងមេបញ្ជាការគ្រប់លំដាប់ថ្នាក់ ត្រូវបំពេញឱ្យបានល្អនូវការងារជ្រួតជ្រាបបណ្តាឯកសារ បទបញ្ជាពីថ្នាក់លើទាក់ទង នឹងការងារហ្វឹកហ្វឺនឆ្នាំ២០២៤; រៀបចំសម្ភារៈ ទម្រង់សិក្ខូបករណ៍ ទីលានហ្វឹកហ្វឺន កន្លែងហ្វឹកហាត់ ព្រាងគម្រោងមេរៀន អត្ថបទបង្រៀន ត្រូវតាមបទប្បញ្ញត្តិ; អនុវត្តឱ្យបានល្អរាល់ទស្សនៈ គោលការណ៍ រាល់ការគួបផ្សំក្នុងការហ្វឹកហ្វឺន សមស្របតាមគោលលំនាំ កៀកជាមួយភារកិច្ចស្របនឹងផែនការប្រយុទ្ធទៅតាមមុខសញ្ញានីមួយៗ ផ្សារភ្ជាប់នឹងមូលដ្ឋាន។ ទន្ទឹមនឹងនោះ ហ្វឹកហ្វឺនត្រឹមត្រូវដោយមានខ្លឹមសារ ពេលវេលាគ្រប់គ្រាន់ទៅតាមកម្មវិធី; អនុវត្តត្រឹមត្រូវតាមគោលលំនាំនិងលក្ខន្តិកៈ ហ្វឹកហ្វឺន; ធានាសុវត្ថិភាពដាច់ខាតសម្រាប់មនុស្ស និងសព្វាវុធ; ពិសេសត្រួតពិនិត្យសំឡេងផ្ទុះ៣យ៉ាង (បាញ់កាំភ្លើង ដាក់គ្រាប់ផ្ទុះ បោះគ្រាប់បែកពិត) លទ្ធផលសម្រេចពីគ្រាន់បើឡើងទៅ៕
យ៉ីអាញ-ទីទុយ