ផ្នែកសុខាភិបាលខេត្តសុកត្រាំង តែងយកចិត្តទុកដាក់វិនិយោគមូលដ្ឋានសម្ភារៈ បំពាក់គ្រឿងបរិក្ខារពេទ្យទំនើបៗ និងបណ្តុះបណ្តាលឯកទេសជូនកងជួរបុគ្គលិកពេទ្យ ដើម្បីអនុវត្តល្អនូវភារកិច្ចថែទាំនិងការពារសុខភាពប្រជាជន។
វេជ្ជបណ្ឌិតមន្ទីរពេទ្យឯកទេសសម្ភពនិងកុមារសុកត្រាំង កំពុងពិនិត្យតាមដានសុខភាពកុមារ។
មន្ទីរពេទ្យឯកទេសសម្ភពនិងកុមារខេត្តសុកត្រាំង បានបំពាក់ឧបករណ៍សម្ភារៈគ្រប់សព្វ តាំងពីម៉ាស៊ីននិងគ្រឿងបរិក្ខារពេទ្យទំនើបៗ។ កងជួរគ្រូពេទ្យ វេជ្ជបណ្ឌិត និងបុគ្គលិកមានកម្រិតវិជ្ជាឯកទេសខ្ពស់ អស់ពីចិត្តក្នុងការងារ បានរួមចំណែកលើកកម្ពស់គុណភាព ឆ្លើយតបទៅនឹងតម្រូវការពិនិត្យព្យាបាលជំងឺជូនប្រជាជន។
ឆ្នាំ២០២៣ មន្ទីរពេទ្យបានអនុវត្តវិធីលាងឈាមជាបន្តបន្ទាប់ ព្យាបាលបានជោគជ័យ ២ ករណីជំងឺពងដៃ ជើង មាត់កម្រិត៤; សង្គ្រោះជោគជ័យ២ករណី ធ្លាក់ឈាមក្រោយពីសម្រាលកូន ងងឹតមុខខ្វះឈាមធ្ងន់ធ្ងរ វិបត្តិការកកនិងឃាត់ឈាម និងករណីស្ត្រីមានផ្ទៃពោះជាច្រើនមានជំងឺពិសក្រឡាភ្លើង និងសហរោគសញ្ញា Hellp, OAP។ ក្រៅពីនោះ មន្ទីរពេទ្យនៅទាំងសហការជាមួយមន្ទីរពេទ្យពហុព្យាបាលខេត្ត សង្គ្រោះបានទាំងម្តាយនិងកូនដែលមានផ្ទៃពោះ៣៣សប្តាហ៍ ដោយជំងឺរលាកសួតធ្ងន់ធ្ងរ (ARDS)។ វេជ្ជបណ្ឌិតឯកទេស II ជុងតឹងឌិញ នាយកមន្ទីរពេទ្យឯកទេសសម្ភពនិងកុមារខេត្តសុកត្រាំង ឱ្យដឹង៖ “មន្ទីរពេទ្យបានអនុវត្តជោគជ័យបច្ចេកទេសចាក់មេជីវិតឈ្មោលទៅក្នុងស្បូនបច្ចេកទេស “ឆ្លុះអេកូពិនិត្យរកជំងឺសរសៃឈាមបេះដូងនៅក្នុងគភ៌ទារកនិងកុមារ”។ ឆ្លងតាមរយៈនោះ បានពិនិត្យជំងឺជូន១.១២៩ករណី ក្នុងនោះ បានកត់សម្គាល់ ១២១ ករណីមានភាពមិនប្រក្រតី បញ្ជូនទៅមន្ទីរពេទ្យថ្នាក់លើដើម្បីព្យាបាល។ល។ មន្ទីរពេទ្យក៏បានបញ្ជូនបុគ្គលិកជាច្រើនលើកទៅសិក្សាវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីនិងរយៈពេលវែង; ចូលរួមហ្វឹកហ្វឺននៅមន្ទីរពេទ្យថ្នាក់មជ្ឈិម អំពី៖ បច្ចេកទេសថតឆ្លុះមហារីកសុដន់, ECMO, សកម្មភាពអន្តរាគមន៍ភាសាដល់កុមារដែលខ្វះស្មារតីផ្ចង់; ធ្វើរោគវិនិច្ឆ័យនិងព្យាបាលជំងឺអន្តោមញ្ច័នចំពោះកុមារ ការវះកាត់ឆ្លុះកម្រិតខ្ពស់ និងឆ្លុះមាត់ស្បូនជាដើម”។
ខេត្តសុកត្រាំងវិនិយោគបំពាក់គ្រឿងបរិក្ខារពេទ្យទំនើបៗគ្រប់សព្វដល់មន្ទីរពេទ្យ ដើម្បីអនុវត្តល្អការពិនិត្យនិងព្យាបាលជំងឺជូនប្រជាជន។
បន្ទាប់ពីដំណើរការ៣ឆ្នាំ មន្ទីរពេទ្យអន្តរជាតិភឿងចូវសុកត្រាំង មានទ្រង់ទ្រាយគ្រែសម្រាប់អ្នកជំងឺចំនួន១០០គ្រែ និងសេវាថែទាំសុខភាព បន្តពូជគ្រប់ជ្រុងជ្រោយតាមស្តង់ដារអន្តរជាតិ។ មកទល់ពេលនេះ មន្ទីរពេទ្យបានពិនិត្យនិងព្យាបាលជូនអ្នកជំងឺជាង១៥០.០០០នាក់ និងទទួលទារកកើតមកមានសុខភាពល្អជិត២.០០០នាក់។ វេជ្ជបណ្ឌិត ឯកទេស I ត្រឹងថេហុង នាយករងមន្ទីរពេទ្យអន្តរជាតិភឿងចូវសុកត្រាំង ឱ្យដឹង៖ “មន្ទីរពេទ្យសន្យាអនុវត្តភារកិច្ច “ថែទាំសុខភាពបន្តពូជគ្រប់ជ្រុងជ្រោយដល់សហគមន៍តាមស្តង់ដារអន្តរជាតិ ជាមួយនឹងវប្បធម៌ បម្រើការដោយមេត្តាចិត្ត”។ នឹងផ្គត់ផ្គង់សេវាសុខាភិបាលប្រកបដោយសុវត្ថិភាព គុណភាព ដោយតម្លៃសមរម្យដល់ប្រជាជន។ មន្ទីរពេទ្យ កំពុងអនុវត្តតាមស្តង់ដារអន្តរជាតិ JCI ឆ្ពោះទៅរកការសម្រេចបានកំណត់ត្រាមាស JCI ក្នុងឆ្នាំ២០២៤។ មន្ទីរពេទ្យសន្យានឹងកសាងប្រព័ន្ធសុខាភិបាលរឹងមាំ ឆ្លើយតបទៅនឹងតម្រូវការថែទាំសុខភាពកាន់តែខ្ពស់របស់ប្រជាជន។
តាមប្រសាសន៍វេជ្ជបណ្ឌិតឯកទេស II វ៉កុងទ្រី នាយកមន្ទីរសុខាភិបាលខេត្តសុកត្រាំង ក្រៅពីមន្ទីរពេទ្យថ្នាក់លើ ផ្នែកសុខាភិបាលកំពុងវិនិយោគបង្កើនកម្រិតនូវមជ្ឈមណ្ឌលសុខាភិបាលស្រុក ដំណាក់សុខាភិបាលឃុំ សង្កាត់ និងបំពេញបន្ថែមនូវមូលដ្ឋានសម្ភារៈ បំពាក់គ្រឿងបរិក្ខារពេទ្យគ្រប់សព្វ ព្រមទាំងបណ្តុះបណ្តាលវេជ្ជបណ្ឌិត ឯកទេស I និង II បម្រើការពិនិត្យនិងព្យាបាលជំងឺជូនប្រជាជន៕
យ្វីអាញ- វិមាន