ស្របក្នុងឱកាសរំលឹកអនុស្សាវរីយ៍លើកទី ១១៤ ឆ្នាំទិវានារីអន្តរជាតិ ៨ មីនា និងខួបលើកទី ១៩៨៤ ឆ្នាំនៃការបះបោរ ហាយបាទ្រឹង គណៈអចិន្ត្រៃយ៍នៃសម្ព័ន្ធនារីខណ្ឌប៊ិញធ្វី និងស្រុកថើយឡាយ បានរៀបចំពីធីជួបជុំនិងរៀបចំសកម្មភាពរំលឹកអនុស្សាវរីយ៍ជាច្រើន។
លោកស្រី ត្រឹងធីវិញងី សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុង លេខាគណៈកម្មាធិការបក្សស្រុកថើយឡាយ ជូនអំណោយដល់អតីតថ្នាក់ដឹកនាំនារីរបស់ទីក្រុងគ្រប់សម័យកាល។ រូបថត៖ ឡាងភឿង
ក្នុងពិធីជួបជុំនេះ តំណាងទាំងឡាយបានរំលឹកឡើងវិញនូវអត្ថន័យនៃការបះបោរ ហាយបាទ្រឹង និងទិវានារីអន្តរជាតិ។ ថ្នាក់ដឹកនាំភូមិភាគនានាបានផ្ញើនូវបិយវាចា ប្រសិទ្ធពរដល់សមមិត្តទាំងឡាយដែលជាអតីតថ្នាក់ដឹកនាំនារីរបស់ទីក្រុង ស្រុកទាំងអស់គ្រប់សម័យកាល និងកម្មាភិបាលថ្នាក់ដឹកនាំជានារីរបស់ទីក្រុង ស្រុក និងឃុំក្នុងឱកាសទិវា ៨ មីនា។ ទន្ទឹមនឹងនោះ សម្តែងនូវបំណងចង់ឱ្យកម្មាភិបាលនារី សមាជិកាបន្តលើកតម្កើងប្រពៃណីរបស់នារីវៀតណាម ពង្រីកនូវលទ្ធផលដែលសម្រេចបាន និងរួមចំណែកសម្រេចភារកិច្ចនយោបាយរបស់ភូមិភាគ និងភារកិច្ចការងាររបស់សមាគម។
លោក ត្រឹងក្វឹកវ៉ូវ លេខាគណៈកម្មាធិការបក្សខណ្ឌ ប្រធានក្រុមប្រឹក្សាប្រជាជនខណ្ឌប៊ិញធ្វី ជូនអំណោយដល់នារី កម្មាភិបាលគ្រប់គ្រងនៅលើភូមិសាស្រ្ត។ រូបថត៖ គឹមស្វឹង
ស្របក្នុងឱកាសនេះដែរ សម្ព័ន្ធនារីខណ្ឌប៊ិញធ្វី បានប្រគល់បន្ទះនិមិត្តរូបឧបត្ថម្ភថវិកាចំនួន ៥០ លានដុង ដើម្បីសាងសង់ជម្រកនៃសេចក្ដីស្រឡាញ់ជូនសមាជិកាដែលមានស្ថានភាពលំបាកនៅសង្កាត់ឡុងហ្វា ។ សម្ព័ន្ធសមាគមនារីស្រុកថើយឡាយ ក៏បានប្រគល់បន្ទះ និមិត្តរូប ជម្រកនៃសេចក្ដីស្រឡាញ់ដល់សមាជិកាដែលមានស្ថានភាពលំបាកនៅឃុំទ្រឿងថាំង គិតតម្លៃ ៥៥ លានដុង ជូនអំណោយដល់អតីតថ្នាក់ដឹកនាំនារីរបស់ទីក្រុង និងស្រុក គ្រប់សម័យកាល និងថ្នាក់ដឹកនាំនារីទីក្រុង ស្រុក និងឃុំ...៕
កាសែតកឹងធើ