យោងតាមមន្ទីរការងារ - យុទ្ធជនពិការនិងសង្គមកិច្ចក្រុងកឹងធើ ក្រុងបានរៀបចំទៅសួរសុខទុក្ខ ជូនអំណោយ និងចំណាយថវិកា ឧបត្ថម្ភក្នុងឱកាសបុណ្យចូលឆ្នាំថ្មីវៀតណាម ដល់មនុស្សចំនួន ៦៣.៤៧២ លើកនាក់ តាមសេចក្តីកំណត់ គិតជាទឹកប្រាក់ជាង ៦៨,៨៧៧ ពាន់លានដុង។ ក្នុងនោះ ថវិកាមជ្ឈិមជូនអំណោយបុណ្យចូលឆ្នាំថ្មីវៀតណាមដល់ប្រជាជនចំនួន ៨.៧០៨ លើកនាក់ គិតជាទឹកប្រាក់ជិត ២,៦៥៦ ពាន់លានដុង; ថវិកាក្រុងជូនអំណោយបុណ្យចូលឆ្នាំថ្មីវៀតណាមដល់ប្រជាជន ៥៤.៧៦៤ លើកនាក់ គិតជាទឹកប្រាក់ជាង ៦៦,២២១ ពាន់លានដុង (កម្រិតឧបត្ថម្ភខ្ពស់បំផុត ១,៦ លានដុង/ម្នាក់និងទាបបំផុត ១ លានដុង/ម្នាក់)។ ក្រៅពីអំណោយដែលបានឧបត្ថម្ភពីថវិការដ្ឋ ភូមិភាគនិងអង្គការមហាជននានា នៅទាំងចលនាអំណោយបាន ៧៨.២៩៩ ចំណែកថែមទៀត (អំណោយមួយចំណែកៗ មានតម្លៃជាង ៤០០.០០០ដុង) ឧបត្ថម្ភដល់គ្រួសារគោលនយោបាយ អ្នកមានសគុណចំពោះបដិវត្តន៍ គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ គ្រួសារមានស្ថានភាពលំបាក និងមុខសញ្ញាទន់ខ្សោយផ្សេងៗទៀត គិតជាទឹកប្រាក់ជាង ៣២,៩៥៥ ពាន់លានដុង។ ក្រុងនៅទាំងចលនាបាន ១១ ពាន់លានដុង ដើម្បីសង់លំនៅឋានជូនគ្រួសារក្រីក្រនៅលើភូមិសាស្រ្តក្រុងទៀតផង។
សមាគមកាកបាទក្រហមសង្កាត់ទ្រឿងឡាក ខណ្ឌអូរម៉ូង ចលនាសប្បុរសជនជូនអំណោយដល់គ្រួសារមានស្ថានភាពលំបាកក្នុងឱកាសបុណ្យឆ្នាំថ្មីវៀតណាម យ៉ាបធិន ឆ្នាំ ២០២៤។
ដោយឡែកផ្នែកការងារយុទ្ធជនពិការ និងសង្គមកិច្ចក្រុង ចលនាសាងសង់ផ្ទះមេត្តាធម៌ បាន៣០ខ្នង គិតជាទឹកប្រាក់ ២,១ ពាន់លានដុង; ចលនាជូនអំណោយជាទឹកប្រាក់បាន ៥៤ ចំណែកដល់គ្រួសារជនរួមជាតិភាគតិចក្រីក្រ គិតជាទឹកប្រាក់ ១០៨ លានដុង; ចលនាអង្ករក្រអូបបាន ៥ តោនជូនដល់អ្នកក្រីក្រនៅឃុំថើយស្វឹង (ស្រុកកើ-ដ) និងស្រុកថើយឡាយ កុមារក្រីក្រនិងប្រកៀកបន្ទាត់ក្រនៃក្លឹបតូយហុងរបស់ខណ្ឌនិងស្រុក; ចលនាអំណោយបាន ៤០០ ចំណែក រួមមានគ្រឿងឧបភោគ បរិភោគមួយចំនួនដល់កុមារក្រីក្រ កុមារកំព្រាអនាថា។ល។ សម្ព័ន្ធយុវជននៃមន្ទីរការងារយុទ្ធជនពិការនិងសង្គមកិច្ចក្រុង បានជូនអង្ករ ១ តោន និងគ្រឿងឧបភោគបរិភោគចំនួន ១០០ ចំណែកដល់គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ នៅឃុំត្រឹងថាំង ស្រុកថើយឡាយផងដែរ។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីវៀតណាម យ៉ាបធិន ឆ្នាំ ២០២៤ សរុបថវិការដ្ឋ និងសង្គមូបនីយកម្មជាង ១១៥,០៤១ ពាន់លានដុង ដើម្បីគិតគូរនិងឧបត្ថម្ភដល់អ្នកក្រចំនួន ១៤១.៨៤២ លើកនាក់ តាមសេចក្តីកំណត់ (រួមមានផ្ទះ សាច់ប្រាក់ អង្ករនិងគ្រឿងឧបភោគ បរិភោគជាដើម)៕
ភឿងម៉ាយ-វិមាន