ស្របក្នុងឱកាសបុណ្យចូលឆ្នាំថ្មីវៀតណាម យ៉ាបធិន ឆ្នាំ២០២៤ ថ្ងៃ២៥ ខែមករា គណៈប្រតិភូដឹកនាំដោយសមមិត្ត ណុងក្វឹកត្វឹង អនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិ អញ្ជើញទៅសួរសុខទុក្ខនិងជូនអំណោយបុណ្យចូលឆ្នាំថ្មីវៀតណាម នៅសាលាវិទ្យាល័យជនជាតិអន្តេវាសិកខេត្ត (ក្រុងកាម៉ាវ) និងនៅគណៈកម្មាធិការប្រជាជនឃុំខាញ់ដុង ស្រុកអ៊ូមិញ។
អនុប្រធានគណៈកម្មាធិការជនជាតិ ណុងក្វឹកត្វឹង និងប្រធានគណៈជនជាតិខេត្ត ត្រឹងហ្វាងញ៉ ជូនអំណោយបុណ្យចូលឆ្នាំថ្មីវៀតណាមដល់អ្នកមានប្រជាប្រិយជាជនជាតិភាគតិចនៅលើភូមិសាស្រ្តស្រុកអ៊ូមិញ។
នៅទីតាំងដែលអញ្ជើញចុះទៅ អនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិ ណុងក្វឹកត្វឹង ជំនួសមុខគណៈប្រតិភូ បានជូនពរឆ្នាំថ្មី សាកសួរសុខទុក្ខនិងជីវភាពសមូហភាពក្រុមប្រឹក្សាគរុកោសល្យសាលាវិទ្យាល័យជនជាតិអន្តេវាសិកខេត្ត; អ្នកមានប្រជាប្រិយ គ្រួសារគោលនយោបាយ គ្រួសារជនជាតិភាគតិចក្រីក្រនៅលើភូមិសាស្រ្តក្រុងកាម៉ាវ ស្រុកថើយប៊ិញ និងឃុំខាញ់ ឡឹមឃុំខាញ់ទ្វឹង (ស្រុកអ៊ូមិញ)។
អនុប្រធានគណៈកម្មាធិការជនជាតិ ណុងក្វឹកត្វឹង ជូនអំណោយបុណ្យចូលឆ្នាំថ្មីវៀតណាមដល់ប្អូនៗសិស្សានុសិស្សសាលាវិទ្យាល័យជនជាតិអន្តេវាសិកខេត្ត ដែលមានស្នាដៃឆ្នើមក្នុងការសិក្សាជាសិស្សជនជាតិភាគតិចមានស្ថានភាពលំបាក។
អនុប្រធានគណៈកម្មាធិការជនជាតិ សង្ឃឹមថា អ្នកមានប្រជាប្រិយនឹងពង្រីកតួនាទីឈានមុខគំរូក្នុងការឃោសនា ចលនាប្រជាជនកសាងផែនមហាសាមគ្គីជនជាតិ; អនុវត្តល្អនូវគោលការណ៍ គោលមាគ៌ារបស់បក្សគោលនយោបាយ ច្បាប់របស់រដ្ឋ សកម្មចូលរួមក្នុងចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ និងចលនាប្រឡងប្រណាំងដែលគ្រប់ថ្នាក់ គ្រប់ផ្នែកបានបំផុស។ សាលាវិទ្យាល័យជនជាតិអន្តេវាសិកខេត្ត បានយកចិត្តទុកដាក់ដល់ការងារបង្រៀន គិតគូរជីវភាពសិស្សានុសិស្សជាជនរួមជាតិខ្មែរ; សង្ឃឹមថា ប្អូនៗ សិស្សានុសិស្សខិតខំលត់ដំព្យាយាមរៀនពូកែ។ គ្រួសារជនជាតិភាគតិចក្រីក្រ ខិតខំពុះពារជំនះការលំបាក ឈានឡើងពលកម្មផលិត កែលម្អជីវភាព រួមចំណែកកសាងមាតុភូមិ ប្រទេសជាតិកាន់តែសម្បូររុងរឿង...៕
តាមកាសែតកាម៉ាវ -បកប្រែ៖ ទីទុយ