ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

29/01/2024 - 17:22

នា​យក​ដ្ឋាន​អភិវឌ្ឍន៍ ក្រ​សួង​ការ​ពារ​ជាតិ​កម្ពុជា​ អញ្ជើញ​មក​ទស្សន​កិច្ច​និង​ប្រ​សិទ្ធ​ពរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម ដល់​ថ្នាក់​ដឹក​នាំ​ខេត្ត​សុក​ត្រាំង​

គណៈ​ប្រតិ​ភូ​នា​យក​ដ្ឋាន​អភិវឌ្ឍន៍ ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​ ដឹក​នាំ​ដោយ​លោក​ឧត្តមសេនីយ៍​ទោ អ៊ុក ហឿន​ពិសី​ នា​យក​នៃ​នា​យក​ដ្ឋាន​អភិវឌ្ឍន៍ ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​ ទើប​អញ្ជើញ​មក​ទស្សន​កិច្ច​ និង​ប្រ​សិទ្ធ​ពរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​ដល់​ថ្នាក់​ដឹក​នាំ​ខេត្ត​សុក​ត្រាំង។​

គណៈ​ប្រ​តិភូ​នា​យក​ដ្ឋាន​អភិវឌ្ឍន៍ ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​ ថត​រូប​អនុស្សាវ​រីយ៍​ជា​
មួយថ្នាក់ដឹកនាំខេត្តសុកត្រាំង។

លោក​ឧត្តមសេនីយ៍​ទោ អ៊ុក ហឿន​ពិសី​ បាន​ប្រ​សិទ្ធ​ពរ​ដល់​បណ្តា​សមមិត្ត​ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ប្រ​ជា​ជន​ និង​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ ទទួល​អំ​ណរ​ឆ្នាំ​ថ្មី​ប្រ​កប​ដោយ​ភាព​សប្បាយ​រីក​រាយ វិបុល​សុខ​គ្រប់​ប្រ​ការ​និង​ជោគ​ជ័យ​គ្រប់​ភារ​កិច្ច​ ដែល​បក្ស​ រដ្ឋ​ និង​ប្រ​ជា​ជន​ប្រ​គល់​ឱ្យ​អប​អរ​សាទរ​ខេត្ត​សុក​ត្រាំង​ បន្ត​សម្រេច​បាន​លទ្ធ​ផល​ល្អ​ប្រ​សើរ​ជាង​ទៀត​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ ការ​ពារ​ប្រ​ទេស​សន្តិ​សុខ។​ លោក​ឧត្តមសេនីយ៍​ទោ អ៊ុក ហឿន​ពិសី​ បាន​ផ្តល់​ដំ​ណឹង​ថា​ ដោយ​ការ​ជួយ​ជ្រោម​ជ្រែង​ពី​ខេត្ត​សុក​ត្រាំង​ ទើប​ស្ថាន​ភាព​សកម្ម​ភាព​របស់​នា​យក​ដ្ឋាន​អភិវឌ្ឍន៍ មាន​ភាព​ងាយ​ស្រួល​និង​សម្រេច​ល្អ​ភារ​កិច្ច​ដែល​ប្រ​គល់​ឱ្យ។​

ក្នុង​ឱកាស​ទទួល​ស្វាគមន៍​គណៈ​ប្រ​តិភូ​ សម​មិត្ត​ វឿង​ក្វឹក​ណាម អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ បាន​ថ្លែង​អំ​ណរ​គុណ​ចំ​ពោះ​គណៈ​ប្រ​តិភូ​ដែល​បាន​អញ្ជើញ​មក​ទស្សន​កិច្ច​ និង​ប្រ​សិទ្ធ​ពរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​ដល់​ថ្នាក់​ដឹក​នាំខេត្ត។​ សម​មិត្ត​ បាន​បញ្ជាក់​ថា​ ដំ​ណើរ​ទស្សន​កិច្ច​របស់​គណៈ​ប្រ​តិភូ​បាន​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ ធ្វើ​ឱ្យ​ចំ​ណង​មិត្ត​ភាព​ជា​ប្រ​ពៃណី​ដ៏​ល្អ​ប្រ​សើរ​រវាង​ខេត្ត​សុក​ត្រាំង​និង​នា​យក​ដ្ឋាន​អភិវឌ្ឍន៍ កាន់​តែជិត​ស្និទ្ធ​និង​អភិវឌ្ឍន៍​រឹង​មាំ​ជាង​ទៀត​លើ​គ្រប់​វិស័យ៕

​                                 យ្វី​អាញ-មុនី​

ចែករំលែកអត្ថបទ