ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

10/01/2024 - 14:56

ត្រា​វិញ រៀប​ចំ​ខួប​អនុស្សាវ​រីយ៍​៥៥​ឆ្នាំ ទិវា​ខេត្ត​បាន​ប្រ​ទាន​កិត្តិ​នាម ​"ទូទាំង​ប្រ​ជា​ជន​ក្រោក​ឡើង ​សាមគ្គី​បង្កើត​ស្នា​ដៃ"

គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ត្រា​វិញ ទើប​រៀប​ចំ​ពិធី​ជួប​ជុំ​ខួប​អនុស្សាវ​រីយ៍​៥៥​ឆ្នាំ ទិវា​ខេត្ត​បាន​ប្រ​ទាន​កិត្តិ​នាម "ទូ​ទាំង​ប្រ​ជា​ជន​ក្រោក​ឡើង សាមគ្គី​បង្កើត​ស្នា​ដៃ" (២០/​១២/​១៩៦៨​-២០/​១២/​២០២៣)។

កម្ម​វិធី​សម្តែង​សិល្បៈ។

ថ្នាក់​ដឹក​នាំ​និង​កម្មា​ភិបាល​ចូល​និវត្តន៍​ចូល​រួម​ក្នុង​ពិធី​ជួប​ជុំ។​

ពង្រីក​ប្រ​វេណី​វីរភាព​ក្នុង​ការ​តស៊ូ​ប្រ​យុទ្ធ រយៈ​កាល ៥៥ ឆ្នាំ​កន្លង បក្ខ​ភាគ កង​ទ័ព​និង​ប្រ​ជា​ជន​ខេត្ត​ត្រា​វិញ តែង​ជម្នះ​ការ​លំ​បាក​ ខិត​ខំ​ប្រឹង​ប្រែង​ពល​កម្ម​ផលិត ទាញ​យក​សក្តា​នុពល​និង​ឧត្តម​ភាព​ដោយ​ឥត​ឈប់​ឈរ ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម។ ផ្តើម​ពី​ខេត្ត​ក្រីក្រ​បំផុត​នៅ​តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង មក​ទល់​នឹង​ពេល​នេះ ត្រា​វិញ​សម្រេច​បាន​កម្រិត​កំណើន ​(GRDP) ៨,២៥% ​ប្រាក់​ចំ​ណូល​មធ្យម​ភាគ​លើ​មនុស្ស​ម្នាក់​សម្រេច​ជាង​ ៨១​ លាន​ដុង​/ឆ្នាំ ​អត្រា​គ្រួសារ​ក្រីក្រ​ត្រូវ​បាន​កាត់​បន្ថយ​នៅ​ ០,៣% សម្រេច​ភារ​កិច្ច​កសាង​ខេត្ត​សម្រេច​បទដ្ឋាន​ជន​បទ​ថ្មី…៕

ស៊ើង​ម៉ាល័យ-មុនី

ចែករំលែកអត្ថបទ