ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

08/01/2024 - 16:58

គណៈ​កម្មា​ធិការ​ជន​ជាតិៈ

ជួប​សំ​ណេះ​សំ​ណាល​ជា​មួយ​តំ​ណាង​អ្នក​មាន​ប្រ​ជា​ប្រិយ​គំ​រូ​ក្នុង​ជន​ជាតិ​ភាគ​តិច​នៅ​ខេត្ត​សុក​ត្រាំង​

នៅ​ទីស្នាក់​ការ​នៃ​គណៈ​កម្មា​ធិការ​ជន​ជាតិ​ អនុរដ្ឋ​មន្ត្រី​ និង​ជា​អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ លោក​ ណុង​ក្វឹក​ត្វឹង​ បាន​ស្វា​គមន៍​យ៉ាង​កក់​ក្តៅ​ចំ​ពោះ​គណៈ​ប្រតិភូ​តំ​ណាង​អ្នក​មាន​ប្រ​ជា​ប្រិយ​គំរូ​ក្នុង​ជន​ជាតិ​ភាគ​តិច​នៅ​ខេត្ត​សុក​ត្រាំង។​

អនុរដ្ឋ​មន្ត្រី​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ - ណុង​ក្វឹក​ត្វឹង​ ថត​រូប​អនុស្សាវ​រីយ៍​ជា​មួយ​គណៈ​ប្រតិភូ​តំ​ណាង​អ្នក​មាន​ប្រ​ជា​ប្រិយ​គំរូ​ក្នុង​ជន​ជាតិ​ភាគ​តិច​នៅ​ខេត្ត​សុក​ត្រាំង។​

ក្នុង​បរិយា​កាស​យ៉ាង​កក់​ក្តៅ​នៃ​កិច្ច​ជំ​នួប​នេះ​ តំ​ណាង​អ្នក​មាន​ប្រ​ជា​ប្រិយ​ទាំង​ឡាយ​ បាន​សម្តែង​នូវ​ក្តី​រីក​រាយ និង​មោទន​ភាព​នៅ​ពេល​បាន​មក​ដល់​រដ្ឋ​ធានី​ហា​ណូយ​ ហើយ​បាន​ថ្នាក់​ដឹក​នាំ​នៃ​គណៈ​កម្មា​ធិការ​ជន​ជាតិ​ទទួល​ស្វាគមន៍ និង​ជួប​សំ​ណេះ​សំ​ណាល​ដូច្នេះ​។​ ស្រប​ឱកាស​នេះ​ តំ​ណាង​អ្នក​មាន​ប្រ​ជា​ប្រិយ​ទាំង​ឡាយ​ បាន​មាន​មតិ​យោ​បល់ ចែក​រំលែក​ និង​បង្ហាញ​ពី​បំ​ណង​ប្រាថ្នា​របស់​ជន​រួម​ជាតិ​បណ្តា​ជន​ជាតិ​ ផ្ញើ​ជូន​ថ្នាក់​ដឹក​នាំ​នៃ​គណៈ​កម្មា​ធិការ​ជន​ជាតិ។​ សង្ឃឹម​ថា​ បក្ស​ រដ្ឋា​ភិបាល​ និង​គណៈ​កម្មា​ធិការ​ជន​ជាតិ​នឹង​បន្ត​មាន​គោល​នយោ​បាយ​ជា​ច្រើន​ទៀត​ យក​ចិត្ត​ទុក​ដាក់​លើ​ការ​វិនិ​យោគ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​នៅ​ខេត្ត​សុក​ត្រាំង។​

កត់​សម្គាល់​និង​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ និង​ការ​រួម​ចំ​ណែក​របស់​កង​ជួរ​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​ជាតិ​ភាគ​តិច​នៅ​ខេត្ត​សុក​ត្រាំង​ អនុរដ្ឋ​មន្ត្រី​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ណុង​ក្វឹក​ត្វឹង​ សង្ឃឹម​ថា​ កង​ជួរ​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​ជាតិ​ភាគ​តិច​នៅ​ខេត្ត​សុក​ត្រាំង​ ជា​និច្ច​កាល​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ តាម​ដាន​ ឃ្លាំ​មើល​ និង​រួម​ដំ​ណើរ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​គោល​នយោ​បាយ​ជន​ជាតិ​; បន្ត​លើក​កម្ពស់​តួនាទី​ជាគំ​រូ​ រួម​ចំ​ណែក​ក្នុង​ការ​កសាង​ភូមិ​ស្រុក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​រីក​ចម្រើន។​ បណ្តា​សំ​ណើ​របស់​អ្នក​តំ​ណាង​ទាំង​ឡាយ​ គណៈ​កម្មា​ធិការ​ជន​ជាតិ​នឹង​ទទួល​យក​សិក្សា​ស្រាវ​ជ្រាវ​ បន្ត​ការ​ធ្វើ​សេនា​ធិការ​ជា​មួយ​រដ្ឋា​ភិបាល​ ដើម្បី​កសាង​និង​ធ្វើ​ឱ្យ​សុក្រឹត​ បណ្តា​គោល​នយោ​បាយ​ជន​ជាតិ​នា​ពេល​ខាង​មុខ៕​ 

                                                    យោង៖ គណៈ​កម្មា​ធិការ​ជន​ជាតិ

ចែករំលែកអត្ថបទ