03/01/2024 - 08:37

ពាន​រង្វាន់​កីឡា​វាយ​សី​ចុង​ឆ្នាំ​មាន​ភាព​ទាក់​ទាញ​

សហ​ព័ន្ធ​កីឡា​វាយ​សីពិភព​លោក​ (BWF) ទើប​រៀប​ចំ​ជោគ​ជ័យ​ពាន​រង្វាន់​កីឡា​វាយ​សី សម្រាប់​កីឡា​ករ​ឆ្នើម​បំ​ផុត​ទាំង​៨​នាក់​ប្រ​ចាំ​ឆ្នាំ​ (World Tour Finals ២០២៣)។​ ការ​ប្រ​កួត​នៃ​កីឡា​ករ​លំ​ដាប់​កំ​ពូល​ពិភព​លោក​ ធ្វើ​ឱ្យ​អ្នក​គាំ​ទ្រ​ពេញ​ចិត្ត​ពេញ​ថ្លើម​យ៉ាង​ខ្លាំង​ ដោយ​ការ​វាយ​បក​ទៅ​មក​រាប់​រយ​លើក​ ទើប​រក​បាន​ពិន្ទុ​មួយៗ។​

 Tai Tzu Ying បញ្ចប់​ឆ្នាំ​២០២៣ ដោយ​ទទួល​បាន​ពាន​ជើង​ឯក​
នៃ​ពាន​រង្វាន់​ដ៏​សំ​ខាន់​បំ​ផុត​ប្រ​ចាំ​ឆ្នាំ​។​

ពាន​រង្វាន់​ចុង​ឆ្នាំ​ ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​ប្រ​ទេស​ចិន​ កីឡា​ករ​ម្ចាស់​ផ្ទះ​ក៏​មិន​រំលង​ឱកាស​នេះ​ ដើម្បី​បង្ហាញ​ពី​សមត្ថ​ភាព​ ដោយ​មាន​វត្ត​មាន​៤/៥​វិញ្ញា​សា​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។​ ក្នុង​នោះ​ វិញ្ញា​សា​គូ​បុរស​នារី​គឺជា​ការ​ប្រ​កួត​ផ្ទៃ​ក្នុង​របស់​ក្រុម​ម្ចាស់​ផ្ទះ។​ មាន​ន័យ​ថា​ កីឡា​ករ​ចិន​មាន​វត្ត​មាន​ដល់​ទៅ​៥០%​នៃ​ចំ​នួន​អត្ត​ពលិក​ចូល​រួម​ប្រ​កួត​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។​ នេះ​ជា​រឿង​ធម្ម​តា​ ពី​ព្រោះ​ពួក​គេ​មាន​ដល់​ទៅ​៣​វិញ្ញា​សា​ឈរ​ចំ​ណាត់​ថ្នាក់​លេខ​១​ពិភព​លោក​ គឺវិញ្ញា​សា​គូបុរស​ គូនារី​និង​គូបុរស​នារី។​ ប្រ​សិន​បើ​វិញ្ញា​សា​គូនារី​និង​គូបុរស​នារី​របស់​ចិន​ យក​ឈ្នះ​គូ​ប្រ​កួត​ទាំង​២​សិតដើម្បី​ទទួល​ពាន​ជើង​ឯក​ ផ្ទុយ​ទៅ​វិញ​ វិញ្ញា​សា​គូបុរស​ក៏​ចាញ់​ម្ចាស់​ជើង​ឯក​ពិភព​លោក​មក​ពី​ប្រ​ទេស​កូរ៉េ​ខាង​ត្បូង​ទាំង​២​សិត​ដែរ។​

លទ្ធ​ផល​ល្អ​សម្រាប់​ក្រុម​ម្ចាស់​ផ្ទះ​គឺ​គ្មាន​អ្វី​ជជែក​ទេ​ ប៉ុន្តែ​ចំ​ណាប់​អា​រម្មណ៍​បំ​ផុត​នៅ​ពាន​រង្វាន់​នេះ​ គឺ​កីឡា​ការិនី​តៃវ៉ាន់​ Tai Tzu Ying – រាជ​នី​ trickshot ជា​មួយ​នឹង​បច្ចេក​ទេស​វាយ​សីល្អ​មើល​កម្រិត​ខ្ពស់។​ ស្ថិត​ក្នុង​វ័យ​២៩​ឆ្នាំ​ កីឡា​ការិនី Tai Tzu Ying ត្រូវ​បាន​ចាត់​ទុក​ថា​កំ​ពុង​តែ​ចុះ​ដៃ។​ ទោះ​បីនាង​មាន​ចំ​ណាត់​ថ្នាក់​លេខ ​៤ ប៉ុន្តែ​ឱកាស​ឈ្នះ​ជើង​ឯក​របស់ Tzu Ying តិច​តួច​ណាស់​។​ នៅ​គ្រប់​ពាន​រង្វាន់​ទាំង​អស់​ កីឡា​ការិ​នី Tai ប្រ​កួត​បាន​ល្អ​នៅ​វគ្គ​ក្នុង​ពូល​វគ្គ​៨​នាក់ ហើយ​ចាញ់​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ និង​វគ្គ​ផ្តាច់​ព្រ័ត្រ​លើ​គូប្រ​កួត​វ័យ​ក្មេង​ជាង​នាង។​ នៅ​ពាន​រង្វាន់​នេះ​ បន្ទាប់​ពី​ Tai ចាញ់​ កីឡា​ការិនី​លំ​ដាប់​លេខ​១​ពិភព​លោក​ An Se Young របស់​កូរ៉េ​ខាង​ត្បូង​នៅ​សិត​ទី១ និង​ត្រូវ​គេ​នាំ​មុខ​ដោយ​ពិន្ទុ​១៩-១០ នៅ​សិត​ទី​៣នៃ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ អ្នក​គាំ​ទ្រ​ក៏​នឹក​ដល់​រឿង​ចាស់​ដែល​Tai តែង​តែ​ជួប។​ ប៉ុន្តែ​អ្វី​ដែល​គួរ​ភ្ញាក់​ផ្អើល​ នោះ​គឺកីឡា​ការិនី Tai រក​បាន​ពិន្ទុ​ជា​បន្ត​បន្ទាប់​ចំ​នួន​៦​ពិន្ទុ​។​ បន្ទាប់​មក​ An ក៏​រក​បាន​បន្ថែម​១​ពិន្ទុ​ មាន​ពិន្ទុ​សម្រាប់​បញ្ចប់​ការ​ប្រ​កួត​ តែ​កីឡា​ការិនី Tai រក​បាន​៦​ពិន្ទុ​ជាប់​ៗ​គ្នា​ដើម្បី​យក​ឈ្នះ​វិញ។​ ការ​ក្រ​ឡាស់​ស្ថាន​ភាព​ មិន​គួរ​ឱ្យ​ជឿទៅ​លើ​គូ​ប្រ​តួតលំ​ដាប់​លេខ​១​ពិភព​លោក។​

នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ កីឡា​ការិនី Tai ធ្វើ​ឱ្យ​អ្នក​គាំ​ទ្រ​បុក​ពោះ​ម្តង​ទៀត​ ពេល​ទុក​ឱ្យ​គូប្រ​កួត​យក​ឈ្នះ​ដោយ​ងាយ​នៅ​សិត​ទី​១។​ សិត​ទី​២ កីឡា​ការិនី Tai បាន​យក​ឈ្នះ​វិញ​ មុន​នឹង​បង្ហាញ​សមត្ថ​ភាព​ប្រ​កួត​ដ៏​អស្ចារ្យ​នៅ​សិត​ទី​៣​ដើម្បី​គ្រង​តំ​ណែង​ជើង​ឯក​នៃ​ពាន​រង្វាន់​ដ៏​សំ​ខាន់​បំ​ផុត​ប្រ​ចាំ​ឆ្នាំ​។​ អ្នក​គាំ​ទ្រ​ហាក់​ដូច​ជា​បាន​ឃើញ​ Tai Tzu Ying កាល​ពី​ឆ្នាំ​២០១៧​-២០១៨ អ៊ី​ចឹង​ មាន​របៀប​វាយ​សី​ដ៏​ឆ្លាត​វៃ បត់បែន​កដៃ​ បញ្ចេញ​ស្នៀត​វាយ​មិន​អាច​ស្មាន​បាន។​ សង្ឃឹម​ថា​ កីឡា​ការិនី Tai នឹង​រក្សា​ទម្រង់​ប្រ​កួត​នេះ​ រហូត​ដល់​ចូល​រួម​ព្រឹត្តិ​ការណ៍​អូឡាំ​ពិក​ដែល​រៀប​ចំ​នៅ​ប្រ​ទេស​បា​រាំង​នៅ​ពេល​ខាង​មុខ៕​

                                         ហា​ថាញ-មុនី​

ចែករំលែកអត្ថបទ