មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តអាងយ៉ាង បានរៀបចំសន្និសីទហ្វឹកហ្វឺនលើកកម្ពស់សមត្ថភាពកំណត់អត្តសញ្ញាណកេរដំណែលវប្បធម៌អរូបី “ពិធីប្រណាំងគោបៃណូយ” ខេត្តអាងយ៉ាង លើភូមិសាស្ត្រទីរួមខេត្តទិញបៀងនិងស្រុកទ្រីតូង។
![លើកកម្ពស់សមត្ថភាពកំណត់អត្តសញ្ញាណកេរដំណែលវប្បធម៌ "ពិធីប្រណាំងគោបៃណូយ" ខេត្តអាងយ៉ាង](https://baocantho.com.vn/image/fckeditor/upload/2024/20240102/images/khmer/21.jpg)
ទិដ្ឋភាពនៃពិធីប្រណាំងគោបៃណូយ។
ក្នុងពិធីហ្វឹកហ្វឺន អ្នកតំណាងទាំងឡាយបានឧទ្ទេសនាម ពីតម្លៃកេរដំណែលវប្បធម៌អរូបី “ពិធីប្រណាំងគោបៃណូយ”; បធានបទឧទ្ទេសនាមគម្រោងអភិរក្សនិងពង្រីក “ពិធីប្រណាំងគោបៃណូយ” ខេត្តអាងយ៉ាង។ ក្រៅពីនេះ អ្នកតំណាងទាំងឡាយរួមគ្នាដោះដូរ ពិភាក្សាអំពីឱកាសនិងបញ្ហាប្រឈមចំពោះពិធីប្រណាំងគោមួយថ្ងៃកាន់តែរីកចម្រើន និងសារៈសំខាន់របស់សហគមន៍ក្នុងការសម្រេចចិត្តចំពោះភាពឋិតថេរ អភិវឌ្ឍនៃកេរដំណែលវប្បធម៌អរូបីនិយាយរួម និង “ពិធីប្រណាំងគោបៃណូយ” និយាយដោយឡែក៕
យោង៖ angiang.gov.vn - ប្រែសម្រួល៖ លីសៀ