នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត បានចាកចេញពីហាណូយ បញ្ចប់ដោយជោគជ័យដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាមមិញជិញ។
នាយករដ្ឋមន្ត្រី ផាមមិញជិញ ទទួលជួបនាយករដ្ឋមន្ត្រី ហ៊ុនម៉ាណែត មុនពេលនាយករដ្ឋមន្ត្រី ហ៊ុនម៉ាណែត ចាកចេញពីហាណូយ បញ្ចប់ដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ រូប៖ Ảnh: VGP/ ញ៉ឹកបាក់
ក្នុងក្របខណ្ឌនៃដំណើរបំពេញទស្សនកិច្ច នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុនម៉ាណែត បានអញ្ជើញមកដាក់កម្រងផ្កានិងចូលគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ; ដាក់កម្រងផ្កានៅវិមានរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជនពលី ស្ថិតនៅដងផ្លូវបាក់សើុង (ហាណូយ)។ ក្នុងរយៈពេលបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុនម៉ាណែត មានសកម្មភាពសំខាន់ៗជាច្រើន ដូច៖ អញ្ជើញចូលជួបសម្តែងការគួរសមជាមួយនឹងលោកអគ្គលេខា ង្វៀងភូត្រុង ប្រធានរដ្ឋ វ៉វ៉ាន់ថឿង; អញ្ជើញចូលរួមពិធីទទួលបដិសណ្ឋារៈជាផ្លូវការ ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាមមិញជិញ; ពិភាក្សាការងារជាមួយប្រធានរដ្ឋសភា វឿងឌិញហ្វែ។
ក្នុងកិច្ចជំនួប សំណេះសំណាលថ្នាក់ដឹកនាំកំពូលពិគ្រោះយោបល់ ពិភាក្សា ថ្នាក់ដឹកនាំវៀតណាមបានវាយតម្លៃខ្ពស់ ចំពោះដំណើរបំពេញទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី ហ៊ុនម៉ាណែត មានអត្ថន័យយ៉ាងសំខាន់ រួមចំណែកពង្រឹងនិងបង្កើតនូវស្នាមអនុស្សាវរីយ៍ថ្មីក្នុងទំនាក់ទំនងវៀតណាម-កម្ពុជា; អបអរសាទរ សម្តេច ហ៊ុនម៉ាណែត ជាប់ឆ្នោតធ្វើជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល អនុប្រធានគណបក្សប្រជាជនកម្ពុជា និងសមិទ្ធផលដ៏ធំធេងសំខាន់ៗ ដែលកម្ពុជាសម្រេចបានក្នុងរយៈពេលកន្លង ពិសេសគឺរៀបចំដោយជោគជ័យការបោះឆ្នោត រដ្ឋសភានីតិកាល VII គណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះដ៏ធំធេង រដ្ឋសភា រាជរដ្ឋាភិបាលថ្មីត្រូវបានបង្កើត ផ្ទេរតំណែងដល់ថ្នាក់ដឹកនាំជំនាន់ក្រោយនិងគណបក្សប្រជាជនកម្ពុជា បានរៀបចំដោយជោគជ័យមហាសន្និបាតវិសាមញ្ញ។ លទ្ធផលទាំងនោះ បានសម្តែងឡើងនូវការគាំទ្រពីសំណាក់ប្រជាជនចំពោះគណបក្សប្រជាជនកម្ពុជា។
ភាគីទាំងពីរបានឯកភាព ខិតខំសម្រេចបានតម្លៃពាណិជ្ជកម្មទ្វេភាគី ២០ ពាន់លាន USD ក្នុងរយៈពេលខាងមុខ; ជំរុញទឹកចិត្តនិងបង្កលក្ខណៈដល់សកម្មភាពសហប្រតិបត្តិការ វិនិយោគ ពាណិជ្ជកម្មរបស់អាជីវកម្មនៃប្រទេសទាំងពីរ; អបអរសាទរដល់ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ដែលបានសហការរឹតបន្តឹងដើម្បីបន្តការរក្សា ពង្រឹងខ្សែបន្ទាត់ព្រំដែនសន្តិភាព ស្ថិរភាពនិងអភិវឌ្ឍន៍; ឯកភាពបន្តសហការ ជំរុញការដោះស្រាយនូវតំបន់នានាដែលចំណុះ ១៦% នៃខ្សែបន្ទាត់ព្រំដែនដែលមិនទាន់កំណត់ខណ្ឌសីមាបោះបង្គោល។ល។
នាឱកាសនេះ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាមមិញជិញ និងនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុនម៉ាណែត បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន ៣ រួមមាន៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ រវាងក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាវៀតណាមនិងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍កម្ពុជា; អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងសហព័ន្ធពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាមនិងការិយាល័យពាណិជ្ជកម្មកម្ពុជា; អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានការបរទេសវៀតណាម និងវិទ្យាស្ថានការបរទេសនិងទំនាក់ទំនងអន្តរជាតិកម្ពុជា។ល។
ក្នុងក្របខណ្ឌនៃដំណើរបំពេញទស្សនកិច្ច នាយករដ្ឋមន្ត្រី ផាមមិញជិញ និងនាយករដ្ឋមន្ត្រី ហ៊ុនម៉ាណែត អញ្ជើញចូលរួមវេទិកាជំរុញដំណើរការវិនិយោគនិងពាណិជ្ជកម្មវៀតណាម-កម្ពុជា; ដោះដូរជាមួយនឹងនិស្សិត មហាវិទ្យាល័យឧស្សហពាណិជ្ជកម្ម៕
កាសែតកឹងធើភាសាខ្មែរ (សរុប) ប្រែសម្រួល៖ លីសៀ