លោក ដាំងហុងត្វឹង នាយកធានារ៉ាប់រងសង្គមខេត្តអាងយ៉ាង ទើបអញ្ជើញចុះទៅតាមអនុសង្កាត់ ភូមិនានាក្នុងស្រុកទ្រីតូង និងទីរួមខេត្តទិញបៀង ដើម្បីធ្វើការផ្សព្វផ្សាយ ចលនា និងធ្វើការជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនឃុំ សង្កាត់ ទីប្រជុំជន អំពីខ្លឹមសារនាំយកប័ណ្ណធានារ៉ាប់រងសុខាភិបាល សៀវភៅ ធានារ៉ាប់រងសង្គម ជូនប្រជាជនដែលមានប័ណ្ណធានារ៉ាប់រងសុខាភិបាលផុតកំណត់ជាជនជាតិភាគតិច។
ជនរួមជាតិខ្មែរចូលរួមទិញប័ណ្ណធានារ៉ាប់រងសុខាភិបាលនៅកន្លែងផ្សព្វផ្សាយ។
នៅកន្លែងផ្សព្វផ្សាយ លោកដាំងហុងត្វឹង បានជូនដំណឹងអំពីចំណុចថ្មីដែលបង្កើនអត្ថប្រយោជន៍ធានារ៉ាប់រងសុខាភិបាលរបស់អ្នកចូលរួម យោងតាមអនុក្រឹត្យលេខ ៧៥/២០២៣/HĐ-CP; ផលប៉ះពាល់នៃការកើនតម្លៃសេវាពិនិត្យ ព្យាបាលជំងឺ និងគោលនយោបាយជំនួយបន្ថែមទៅលើមុខសញ្ញា ២ ក្រុមដែលថវិការដ្ឋជំនួយបង់ថ្លៃ និងជំនួយកម្រិតបង់ថ្លៃធានារ៉ាប់រងសុខាភិបាល; គោលនយោបាយប្រសើរលើសលុបរបស់ធានារ៉ាប់រងសង្គមស្ម័គ្រចិត្ត។ល។ យោងតាមនោះ ជនជាតិភាគតិចខ្មែរ ដែលចូលរួមក្នុងធានារ៉ាប់រងសុខាភិបាលរយៈពេល ១ ឆ្នាំត្រូវបានជំនួយ៧០% អំពីថវិការដ្ឋ (ស្មើនឹង ៦៨០.៤០០ ដុង) អ្នកចូលរួមចំណាយត្រឹម ៣០% ប៉ុណ្ណោះ (ស្មើនឹង ២៩១.៦០០ ដុង)។
ក្នុងឱកាសផ្សព្វផ្សាយ ប្រជាជនបន្តពេលធានារ៉ាប់រងសុខាភិបាល បង់ថ្លៃធានារ៉ាប់រងសង្គមស្ម័គ្រចិត្ត ក៏ទទួលបានជំនួយបន្ថែម ៥០.០០០ ដុងផងដែរ៕
យោង៖ កាសែតអាងយ៉ាង - ថាច់ធី