ស្ថិតក្នុងក្របខ័ណ្ឌនៃកម្មវិធីការងារនៅកម្ពុជា គណៈប្រតិភូក្រសួងការបរទេស ដឹកនាំដោយ អនុរដ្ឋមន្ត្រី ឡេធីធូហាំង ប្រធានគណៈកម្មាធិការរដ្ឋាភិបាលអំពីជនជាតិវៀតណាមនៅបរទេស បានអញ្ជើញមកសួរសុខទុក្ខមាមីង ដែលមានដើមកំណើតវៀតណាម និងថ្នាក់រៀនតាមដងទន្លេសាប នៅខេត្តកំពង់ឆ្នាំង បាត់ដំបងនៃព្រះរាជាណាចក្រកម្ពុជា និងចូលរួមពិធីខួបអនុស្សាវរីយ៍ ១០ ឆ្នាំ បង្កើតគណៈប្រតិបត្តិការសាខាសមាគមខ្មែរ - វៀតណាម ខេត្តសៀមរាប។
អនុរដ្ឋមន្ត្រី ឡេធីធូហាំង ជូនលិខិតសរសើររបស់ប្រធានគណៈកម្មាធិការរដ្ឋាភិបាល ស្តីពីជនជាតិវៀតណាមនៅបរទេស ដល់បុគ្គលសមូហភាពដែលមានដៃក្នុងខួបអនុស្សាវរីយ៍។
កិច្ចសំណេះសំណាលជាមួយមាមីងដែលកំពុងរស់នៅមណ្ឌលតាំងទីលំនៅ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្រោយពីស្តាប់បំណងប្រាថ្នារបស់មាមីង។ អនុរដ្ឋមន្ត្រី ផ្តែផ្តាំថា មាមីង គប្បីអនុវត្តឱ្យបានម៉ឺងម៉ាត់នូវច្បាប់ គោលនយោបាយរបស់ប្រទេសដែលកំពុងរស់នៅ ពិសេសអនុវត្តតាមបទប្បញ្ញត្តិដែលពាក់ព័ន្ធដល់ការចុះឈ្មោះ ពន្យារពេលប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ជនបរទេស។ អនុរដ្ឋមន្ត្រី បានស្នើឱ្យមាមីង ម្ចាស់ការសម្របខ្លួនជាមួយនឹងជីវភាពថ្មី ហើយយកចិត្តទុកដាក់ដល់ការរៀនសូត្ររបស់កូនចៅផងខ្លួន។
ថ្លែងក្នុងពិធីខួបអនុស្សាវរីយ៍ ១០ ឆ្នាំ បង្កើតគណៈប្រតិបត្តិការសាខាសមាគមខ្មែរ - វៀតណាម ខេត្តសៀមរាប អនុរដ្ឋមន្ត្រី ឡេធីធូហាំង អបអរសាទរនិងស្ងើចសរសើរស្នាដៃដ៏ធំធេងរបស់គណៈប្រតិបត្តិការសាខាសមាគមខ្មែរ - វៀតណាម ខេត្តសៀមរាប ក្នុងរយៈពេល ១០ ឆ្នាំកន្លង; ជូនពរសាខាសមាគមកាន់តែអភិវឌ្ឍរឹងមាំ ធ្វើជាទីបង្អែកសម្រាប់មាមីងមានដើមកំណើតវៀតណាមនៅសៀមរាបអភិវឌ្ឍនិងជាស្ពានតភ្ជាប់ពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរ។ អនុរដ្ឋមន្ត្រីបានស្នើថ្នាក់ដឹកនាំសមាគម បន្តពង្រឹងអង្គការបង្កើនសមត្ថភាពនៃកងជួរ គណៈប្រតិបត្តិការសមាគមគ្រប់លំដាប់ថ្នាក់ កសាងសហគមន៍ឱ្យកាន់តែរីកចម្រើន រួមចំណែកយ៉ាងសកម្មក្នុងជីវភាពសេដ្ឋកិច្ចសង្គមកម្ពុជា ទន្ទឹមនឹងនោះ ងាកមកកសាងភូមិស្រុក ប្រទេសជាតិ។ ព្រមជាមួយនោះ បង្កើនទំនាក់ទំនង សហប្រតិបត្តិការជាមួយកម្លាំងសមត្ថកិច្ច អាជ្ញាធរកម្ពុជា ជំនួយការងារដោះស្រាយតួនាទីគតិយុត្តិ ផ្លាស់ប្ដូរមុខរបរ លំនឹងជីវភាព ដើម្បីជួយមាមីងឈានឡើងក្នុងជីវភាព និងចុះសម្រុងជាមួយសង្គមកន្លែងដែលរស់នៅ៕
យោង៖ baoquocte.vn-ប្រែសម្រួល៖ លីសៀ