ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

05/12/2023 - 11:03

ពិធី​បុណ្យ​អក​អំបុក​-ប្រ​ណាំង​ទូក-ង

លើក​កម្ពស់​លក្ខណៈ​ប្រ​ពៃ​នៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ

* ពិធី​បុណ្យ​អក​អំ​បុក-​ប្រ​ណាំង​ទូក-ង ខេត្ត​សុក​ត្រាំង​ឆ្នាំ​២០២៣​បាន​បញ្ចប់ បន្សល់​ទុក​នូវ​ចំ​ណាប់​អា​រម្មណ៍​យ៉ាង​ល្អ​ប្រ​សើរ​ក្នុង​ទឹក​ចិត្ត​ប្រ​ជា​ជន​និង​ភ្ញៀវ​ទេស​ចរ។ នេះ​គឺ​ជា​ព្រឹត្តិ​ការណ៍​វប្ប​ធម៌​ដ៏​ធំ​បំ​ផុត​ក្នុង​ឆ្នាំ ហើយ​ក៏​ជា​សកម្ម​ភាព​ប្រ​ចាំ​ឆ្នាំ ដិត​ដាម​ដោយ​លក្ខណៈ​វប្ប​ធម៌​ប្រ​វេណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​និយាយ​រួម និង​ខេត្ត​សុក​ត្រាំង​និយាយ​ដោយ​ឡែក។ ពិ​ធី​ប្រ​ណាំង​ទូក-ង​ខេត្ត​សុក​ត្រាំង មាន​ទូក-ង​ក្នុង​និង​ក្រៅ​ខេត្ត​៤៦​ក្រុម​ចូល​រួម​អុំ​ប្រ​ណាំង។ បញ្ចប់​ការ​អុំ​ប្រ​ណាំង គណៈ​កម្ម​ការ​រៀប​ចំ​បាន​ជូន​ជ័យ​លាភី​លេខ​១​ដល់​ទូក-ង​វត្ត​ទំ​នប់​២ ស្រុក​ចូវ​ថាញ់ ជ័យលាភី​លេខ២​បាន​ទៅ​លើ​ទូក-ង​វត្ដ​អុង​ខ ស្រុក​ថាញ​ទ្រី ជ័យ​លាភី​លេខ​៣ បាន​ទៅ​លើ​ទូក-ង​វត្ត​ស្រ​ឡូង​១ ស្រុក​មី​ស្វៀង និង​ជ័យ​លាភី​លេខ​៤ បាន​ទៅ​លើ​ទូក-ង​វត្ត​ពង​ទឹក​ចាស់ ស្រុក​ថាញ់​ទ្រី។ ចំ​ពោះ​ខ្លឹម​សារ​ទូក-ង​នារី ភាព​ចៃ​ដន្យ បាន​កើត​ឡើង​លើ​ខ្សែ​ទឹក​ប្រ​ណាំង ខណៈ​ពេល​ដែល​ទូក-ង​នារី​វត្ត​ទំនប់ បញ្ចេញ​សមត្ថ​ភាព​អុំ​ផ្លោះ​លឿន​លយ​ទៅ​មុខ​មាន​ប្រៀប​លើ​ដៃគូ ក្លាយ​ជា​ម្ចាស់​ពាន​រង្វាន់​ជើង​ឯក​ឆ្នាំ ២០២៣។ ក្រុម​ទូក-ង​នារី​វត្ត​ព្រែក​ចេក ទទួល​បាន​ជ័យ​លាភី​លេខ​២ បន្ទាប់​ពី​អុំ​ចាញ់​ទូក-ង នារី​វត្ត​ទំនប់។ ចំ​ណែក​ជ័យ​លាភី​លេខ​៣ និង​លេខ​៤ បាន​មក​លើ​ក្រុម​ទូក-ង​នារី​មក​ពី​ខេត្ត​បាក​លីវ គឺ​វត្ត​កោះ​ធំ​និង​វត្ត​អណ្ដូង​ចេក។

 គណៈ​កម្ម​ការ​រៀប​ចំ​ជូន​រង្វាន់​ដល់​ក្រុម​ទូក-ង​ក្នុង​ពិធី​ប្រ​ណាំង​ទូក-ង​នៅ​ខេត្ត​សុក​ត្រាំង។

 វគ្គ​ប្រ​ណាំង​ផ្ដាច់​ព្រ័ត្រ​រវាង​ក្រុម​ទូក-ង​វត្ត​ទំ​នប់​២ (ពាក់​អាវ​ពណ៌​ខៀវ) និង​ក្រុម​ទូក-ង​វត្ត​អុង​ខ។

 ក្រុម​កី​ឡា​ករ​ទូក-ង​វត្ត​ទំនប់​២ សប្បាយ​រីក​រាយ ខណៈ​ពេល​បាន​ក្លាយ​ជា​ម្ចាស់​
ពានរង្វាន់ជើងឯកឆ្នាំ២០២៣។

* ពិធី​ប្រ​ណាំង​ទូក-ង អំ​ណរ​បុណ្យ​អក​អំបុក​ខេត្ត​ត្រា​វិញ បើក​ទូលាយ​ឆ្នាំ២០២៣ នៅ​ព្រែក​ឡុង​ប៊ិញ សង្កាត់​៤ ក្រុង​ត្រា​វិញ បាន​ទាក់​ទាញ​មនុស្ស​រាប់​ពាន់​នាក់​មក​ទស្សនា។ ការ​ចូល​រួម​ប្រ​ណាំង​លើក​នេះ មាន​ទូក-ងបុរស​៩​ក្រុម និង​ទូក-ង​បុរស​នារី​ចម្រុះ​គ្នា​មាន ៧ ក្រុម មក​ពី​បណ្ដា​ស្រុក ក្រុង ក្នុង​ខេត្ត​និង​ទូក-ង​មក​ពី​ទី​រួម​ខេត្ត​ប៊ិញ​មិញ ខេត្ត​វិញ​ឡុង។ លទ្ធ​ផល​ទូក-ង​ស្រុក​កាង​ឡុង ជា​ម្ចាស់​ជើង​ឯក​ទាំង​៣​ខ្លឹម​សារ ជា​មួយ​នឹង​ខ្លឹម​សារ​ចម្ងាយ​ខ្សែ​ទឹក ១.០០០ ម៉ែត្រ​ផ្នែក​បុរស​ចម្ងាយ​ខ្សែ​ទឹក ៨០០ ម៉ែត្រផ្នែក​បុរស និង​ចម្ងាយ​ខ្សែ​ទឹក ៨០០​ម៉ែត្រ​ផ្នែក​បុរស​នារី​ចម្រុះ​គ្នា។

គណៈ​កម្ម​ការ​រៀប​ចំ​ជូន​រង្វាន់​ដល់​ក្រុម​ទូក-ង​នៅ​ខេត្ត​ត្រា​វិញ។

ប្រ​ជា​ជន​ផ្ដុំ​គ្នា​ធ្វើ​ដំ​ណើរ​មក​កាន់​មាត់​ទន្លេ​កាយ​លើង​ស្រុក​ហ្គក្វាវ ខេត្ត​គៀង​យ៉ាង
ដើម្បីទស្សនាការប្រណាំងទូក-ង។

* ប្រ​ណាំង​ទូក-ង គឺ​ជា​សកម្ម​ភាព​ដ៏​ពុះ​ពោរ​បំ​ផុត ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង​ពី​សំ​ណាក់​ភ្ញៀវ​ដែល​ទៅ​ចូល​រួម​ក្នុង​ទិវា​បុណ្យ​វប្ប​ធម៌​-កីឡា​និង​ទេស​ចរណ៍​ជន​រួម​ជាតិ​ខ្មែរ​ខេត្ត​គៀង​យ៉ាង លើក​ទី​១៥ ឆ្នាំ​២០២៣។ ក្រុម​ទូក-ង​វត្ត​ជ្រុង​យោង ក្រុង​រ៉ាច់​យ៉ា បាន​បញ្ចេញ​ថ្វី​ដៃ​នៃ​ការ​អុំ​ប្រ​ណាំង​យ៉ាង​ឆ្នើម ខណៈ​ដែល​ក្រុម​ទូក-ង​វត្ត​ជ្រុង​យោង​១ និង​ក្រុម​ទូក-ង​វត្ត​ជ្រុង​យោង​២ ឈ្នះ​បាន​រង្វាន់​លេខ​១ និង​លេខ ៣ នៅ​ខ្លឹម​សារ​ចម្ងាយ​ខ្សែ​ទឹក ៨០០ ម៉ែត្រ​ផ្នែក​បុរស។ ចំ​ណែក​ក្រុម​ទូក-ង​វត្ត​បឹង​មូល​១ របស់​អង្គ​ភាព​ម្ចាស់​ផ្ទះ​ស្រុក​ហ្គក្វាវ ម្ចាស់​ជើង​ឯក រដូវ​កាល​ឆ្នាំ​២០២២ ធ្លាក់​ទៅ​លេខ​២​វិញ៕

                ក្រុម​អ្នក​យក​ព័ត៌​មាន- ថាច់​ធី

ចែករំលែកអត្ថបទ