ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

04/12/2023 - 11:11

ពង្រីក​តម្លៃ​សីល​ធម៌​ វប្ប​ធម៌​ និង​ប្រ​ភព​ធន​ធាន​របស់​សាសនា​ក្នុង​ការ​កសាង​ជីវ​ភាព​ វប្បធម៌​នៅ​ភូមិ​ភាគ​

ក្រុម​ការ​ងារ​ត្រួត​ពិនិត្យ​នៃ​គណៈ​ប្រ​ជា​ចលនា​មជ្ឈិម​ ដឹក​នាំ​ដោយ​សមមិត្ត​ ប៊ូយ​ត្វឹង​ក្វាង​ អនុ​ប្រ​ធាន​គណៈ​ប្រ​ជា​ចលនា​មជ្ឈិម​ បាន​ធ្វើ​ការ​ជា​មួយ​នឹង​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​កឹង​ធើ ស្តីពី​ទម្រង់​ “ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់​” ក្នុង​ការ​ពង្រីក​ តម្លៃ​សីល​ធម៌​ វប្ប​ធម៌​និង​ប្រ​ភព​ធន​ធាន​របស់​សាសនា​ ក្នុង​ការ​កសាង​ជីវ​ភាព​វប្ប​ធម៌​នៅ​ក្រុង​កឹង​ធើ។​

សម​មិត្ត​ ប៊ូយ​ត្វឹង​ក្វាង​ អនុប្រ​ធាន​គណៈ​ប្រ​ជា​ចលនា​មជ្ឈិម​ ថ្លែង​យោ​បល់​ក្នុង​ឱកាស​ធ្វើ​ការ។​

រយៈ​ពេល​កន្លង​ អ្នក​មុខ​អ្នក​ការ​សាសនា​ បព្វ​ជិត​ សាស​និក​នៃ​សាសនា​នីមួយ​ៗ​ បាន​អនុវត្ត​ល្អ​នូវ​គោល​ការណ៍​របស់​បក្ស​ គោល​នយោ​បាយ​ច្បាប់​របស់​រដ្ឋ​ និង​គោល​លំ​នាំ​រស់​នៅ “អនុវត្ត​ល្អ​សាសនា​ ល្អ​សង្គម”; សកម្ម​ចូល​រួម​រាល់​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេហា​ជាតិ​ កសាង​និង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ - សង្គម​ភូមិ​ភាគ​។​ អ្នក​មុខ​ អ្នក​ការ​សាសនា​ បាន​ផ្សព្វ​ផ្សាយ​ ណែ​នាំ​សាស​និក​ជន​ក្នុង​ការ​រក្សា​ ពង្រីក​នូវ​តម្លៃ​សីល​ធម៌​ វប្ប​ធម៌​ប្រ​ពៃ​ណី​ដ៏​ថ្លៃ​ថ្លា​របស់​ជន​ជាតិ​ លុប​បំ​បាត់​អបិយ​ជំ​នឿ​ ទម្លាប់​ឱន​ថយ​ក្នុង​សាសនា។​ ចាប់​ពី​ឆ្នាំ​ ២០១៨ មក​ទល់​ពេល​នេះ​ អង្គ​ការ​សាសនា​ នី​មួយ​ៗ​ចូល​រួម​ការ​ងារ​សុខុ​មាល​ភាព​សង្គម​ សប្បុ​រស​ធម៌​ មនុស្ស​ធម៌​ ជា​មួយ​សកម្ម​ភាព​ផ្សេងៗ​ដូច៖ ផ្ទះ​បាយ​សប្បុរស​ធម៌​; បន្ទប់​ថ្នាំ​សប្បុ​រស​ធម៌​; រថ​យន្ត​សង្គ្រោះ​បន្ទាន់​ឥត​គិត​ថ្លៃ​; សង់​ផ្ទះ​ ស្ពាន​ ផ្លូវ​; ជូន​អំ​ណោយ​ ៘ សរុប​ទឹក​ប្រាក់​ជាង​ ៥៣៨ ពាន់​លាន​ដុង​ រួម​ចំ​ណែក​ក្នុង​ការ​អនុវត្ត​ការ​ងារ​សុខុ​មាល​ភាព​សង្គម​រួម​របស់​ក្រុង​ ពង្រីក​នូវ​តម្លៃ​ដ៏​ថ្លៃ​ថ្លា​របស់​សាសនា​ក្នុង​ការ​កសាង​ជីវ​ភាព​វប្បធម៌​នា​បច្ចុប្បន្ន។​ ដោយ​ឡែក​ឆ្នាំ​ ២០២៣ មាន​ទម្រង់​ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់​ចំ​នួន​ ២.៦៤២ ត្រូវ​បាន​ចុះ​ឈ្មោះ​លើ​គ្រប់​វិស័យ​ជីវ​ភាព​សង្គម; ក្នុង​នោះ​ មាន​ទម្រង់​ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់​ចំ​នួន​ ៥២ ពាក់​ព័ន្ធ​ដល់​ការ​ពង្រីក​តម្លៃ​សីល​ធម៌​ វប្ប​ធម៌​និង​ប្រ​ភព​ធន​ធាន​របស់​សាសនា​។​

សមមិត្ត​ ប៊ូយ​ត្វឹង​ក្វាង​ បាន​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ការ​ងារ​ប្រ​ជា​ចលនា​របស់​គណៈ​កម្មា​ធិការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​ រដ្ឋ​អំ​ណាច​ រណ​សិរ្ស​ និង​អង្គ​ការ​នយោ​បាយ​-សង្គម​នៅ​ក្រុង​កឹង​ធើ ក្នុង​ការ​ពង្រីក​តម្លៃ​សីល​ធម៌​ វប្ប​ធម៌​និង​ប្រ​ភព​ធន​ធាន​របស់​សាសនា​ក្នុង​ការ​កសាង​ជីវ​ភាព​វប្ប​ធម៌​។​ ម្យ៉ាង​ទៀត​ សម​មិត្ត​បាន​ស្នើ​ដល់​ថ្នាក់​ដឹក​នាំ​ក្រុង​ បន្ត​ធ្វើ​ការ​បញ្រ្ជាប​ លើក​កម្ពស់​ការ​យល់​ដឹង​ប្រ​ព័ន្ធន​យោ​បាយ​ដែល​កសាង​ទម្រង់​ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់​ក្នុង​ការ​ពង្រីក​តម្លៃ​សីល​ធម៌​ វប្ប​ធម៌​និង​ប្រ​ភព​ធន​ធាន​របស់​សាសនា​; គណៈ​កម្មា​ធិការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​ រដ្ឋ​អំ​ណាច​និង​ស្ថាប័ន​នា​នា​ដែល​ពាក់​ព័ន្ធ​គប្បី​អនុវត្ត​ព្រម​ៗ​គ្នា​ គ្រប់​វិស័យ​ ម្ចាស់​ការ​ថែម​ទៀត​ក្នុង​ការ​តាម​ដាន​ ត្រួត​ពិនិត្យ​ ធ្វើ​ការ​សន្និ​ដ្ឋាន​ បើក​ពង្រីក​នូវ​ទម្រង់​ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់​; ផ្លាស់​ថ្មី​ លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​សកម្ម​ភាព​របស់​រណសិរ្ស​ និង​អង្គ​ការ​នយោ​បាយ​-សង្គម​ ក្នុង​ការ​អនុវត្ត​ការ​ងារ​ប្រ​ជា​ចលនា​ រួម​ចំ​ណែក​កសាង​ក្រុង​កឹង​ធើ កាន់​តែរីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​៕​

                                   ង៉ុក​ក្វៀង​-លីសៀ

ចែករំលែកអត្ថបទ