ហាណូយចុងរដូវភ្លៀង ដើមពងចាបលែងមានស្លឹកលឿងទៀតហើយ ដើមឆ័ត្រដែលក្រហមស្លឹកក៏បានលាស់ត្រួយខៀវខ្ចី៘ ព្រិលធ្លាក់នៅពេលព្រឹកព្រលឹមធាតុអាកាសចុះត្រជាក់កាន់តែខ្លាំង៘
បឹងហ្វាងគីម។
រដូវនេះ ហាណូយមានភាពស្រស់ស្អាតណាស់។ អាកាសធាតុត្រជាក់នៅពេលព្រឹកព្រលឹម បានរសាត់បាត់ទៅបន្តិចម្តងៗ ខណៈដែលលោកអ្នកធ្វើដំណើរកម្សាន្តតាមដងវិថីក្រុង។ ជួលកាលភ្លៀងរោយស្បៃផាត់ផាយ ទទឹកមុខ។ អាកាសធាតុត្រជាក់មិនខ្លាំង ម្ល៉ោះហើយភ្លៀវទេសចរមិនរងារនោះទេ។ ពិសេស មានអារម្មណ៍ស្រស់ស្រាយពេលទៅដល់បឹងហ្គឺម នៅពេលព្រឹកព្រលឹមគយគន់ មនុស្សម្នាដើរហាត់ប្រាណនិងផឹកទឹកតែបៃតង ក្តៅឧណ្ហៗ។ រសជាតិចត់នៃតែជាប់ចុងអណ្តាតបែរជាផ្អែមៗពេលចូលបំពង់ក។ ហាក់បីដូច អាកាសធាតុត្រជាក់នៅពេលព្រឹកព្រលឹម ក៏មានភាពសុខស្រួលក្នុងកាយនៅពេលព្រះអាទិត្យរះឡើងខ្ពស់ដែរ។
វិហារគ្រិស្តហាណូយ។
ស្ពានថេហ៊ុក។
ក្នុងពេលគយគន់ទឹកបឹងមានរលកតិចៗតាមជំនោរខ្យល់ភ្ញៀវទេសចរនឹងឮសំឡេង ពពាយនាយល្វើយៗ “អំបុកភូមិវង់” រួចហើយ ឃើញមានអ្នករែកទំនិញលក់តាមក្រុងបុរាណ។ ម្យ៉ាងទៀត អំបុកត្រូវបានវេចខ្ចប់ដោយស្លឹកឈើពីរជាន់។ មួយជាន់វេចដោយស្លឹកស្រស់ ដើម្បីកុំឱ្យអំបុកស្ងួត។ ខាងក្រៅវេចដោយស្រទាប់ស្លឹកឈូកនៅធុំក្លិនក្រអូបនៅឡើយ ចងដោយវល្លិ៍ចំបើងស្រូវដំណើប។ រសជាតិផ្អែមនៃស្រូវដំណើបថ្មី និងដូងរលាក់ទឹក បូកផ្សំនឹងគ្រាប់ឈូកស្រស់៘ ធ្វើឱ្យអំបុកមានរសជាតិផ្អែមឆ្ងាញ់ មានក្លិនក្រអូបនៃស្រូវដំណើបនិងគ្រាប់ឈូក។ ឆៀងចូលតៀមតូចមួយ ពិសារកាហ្វេនិងទទួលទានអំបុកភូមិវង់អមដោយបរិយាកាសរងារតិចៗ ក៏ជាវិធីមួយសម្រាប់ភ្ញៀវទេសចរលំហែអារម្មណ៍ប្រកបដោយក្តីសុខផងដែរ។
កង់ដឹកផ្កានៅហាយណូយ។
អំបុកភូមិវង់។
ធ្វើដំណើរកម្សាន្តតាមក្រុងបុរាណ ភ្ញៀវទេសចរនឹងយល់បានពីលក្ខណៈពិសេសដាច់ដោយឡែករបស់តំបន់នេះ ពីព្រោះវាមានភាពសុខសាន្តត្រាណគួរឱ្យចម្លែក។ ហាក់បីដូចជា ពេលព្រឹកនៃចុងរដូវភ្លៀង ពេលវេលានៅទីនេះដើរយឺត។ ម្តងម្កាលឃើញមានអ្នកធាក់ កង់ដឹកផ្កាកាត់មុខ សម្លឹងមើលផ្កាពេលព្រឹកភ្ញៀវទេសចរលង់នឹងសម្រស់និងមានអារម្មណ៍ស្រស់ស្រាយណាស់។ បន្ទាប់មកទៀត ភ្ញៀវទេសចរសម្លឹងមើលមនុស្សម្នាធ្វើដំណើរចេញចូលវិហារគ្រិស្ត។ នេះគឺជាសំណង់មួយកសាង តាមបែបស្ថាបត្យកម្មបារាំង។ ពេលធ្វើដំណើរហត់ ភ្ញៀវទេសចរអាចនឹងជ្រើសរើសហាងណា មួយតាមចំណង់ចំណូលចិត្ត ដើម្បីលំហែកាយ ពីព្រោះតំបន់វិហារគ្រិស្តមានលក់ភេសជ្ជៈជាច្រើននិងអាហារហូបទាន់ចិត្ត។ ប្រសិនបើចាប់ អារម្មណ៍បន្តិចភ្ញៀវទេសចរអាចនឹងឃើញ សងខាងវិហារគ្រិស្ត មានហាងពីរជួរដែលមានលក្ខណៈផ្សេងពីគ្នាគឺ៖ ម្ខាងមានម៉ាស៊ីនត្រជាក់ទំនើប ម្ខាងទៀតហាងតូចៗលក់ក្បែរចិញ្ចើមថ្នល់៕
ហាថាញ-លីសៀ