ពិធីបុណ្យអកអំបុក - ប្រណាំងទូក-ង នៅខេត្តសុកត្រាំង ឆ្នាំ២០២៣ ប្រព្រឹត្តឡើងនៅក្រុងសុកត្រាំង ដោយមានសកម្មភាពយ៉ាងពុះពោរនិងជាក់ស្តែងជាច្រើន ប្រកបដោយលក្ខណៈវប្បធម៌របស់ជនរួមជាតិខ្មែរ។ នៅក្នុងពិធីប្រណាំងទូក-ង មានទូក-ងបុរសនិងនារីជិត ៥០ ទូក មកពីក្នុងនិងក្រៅខេត្ត។ ក្រុមទូក-ងនឹងប្រកួតក្នុងចម្ងាយ ១.២០០ ម៉ែត្រសម្រាប់ក្រុមទូក-ងបុរស និងចម្ងាយ ១.០០០ ម៉ែត្រសម្រាប់ក្រុមទូក-ងនារី។
គណៈប្រតិភូទស្សនាគំនូរនៅកន្លែងតាំងពិព័រណ៍រូបថត អំពីការ
អភិវឌ្ឍសេដ្ឋកិច្ច-សង្គមខេត្តសុកត្រាំង។
គណៈប្រតិភូទស្សនាល្វែងដាក់តាំងផ្សារណាត់ក្នុងក្របខណ្ឌនៃសប្តាហ៍វប្បធម៌ ទេសចរណ៍ - ពិព័រណ៍ម្ហូបអាហារណាមបូ ផ្សារភ្ជាប់ជាមួយពិធីបុណ្យអកអំបុកនៅខេត្តត្រាវិញ។
ទន្ទឹមនឹងនោះថែមទាំងមានសកម្មភាពជាច្រើនដូចជា៖ ពិធីបើកកម្មវិធី; ពិធីសំពះព្រះខែ; ពិធីលយប្រទីប និងទូកគែហ៊ៅ; ផ្សារណាត់ជំរុញពាណិជ្ជកម្មសម្រាប់ផលិតផល OCOP និងផលិតផលប្រណីតនៅភូមិភាគ តំបន់; ពិព័រណ៍អាហារតាមដងផ្លូវ ពិព័រណ៍រូបថតសិល្បៈមហោស្រពចម្រៀង ទូរទស្សន៍ភាសាខ្មែរតំបន់ណាមបូ បានទាក់ទាញអ្នកចម្រៀង និងតន្ត្រីករមិនជំនាញជិត ១០០ នាក់ មកពីខេត្តសុកត្រាំង, ត្រាវិញ, អាងយ៉ាង, គៀងយ៉ាង ដោយមាន ៧៥ ឈុតសម្តែងទាំងឈុតសម្តែងចម្រៀងទោលនិងចម្រៀងជាគូ។ ខ្លឹមសារសរសើរ បក្ស អ៊ំហូជាទីគោរពស្រឡាញ់; សរសើរស្មារតីសាមគ្គីបណ្តាជនជាតិ និងស្នេហាមាតុភូមិ; មនោសញ្ចេតនានៃជីវិត, ស្មារតីឧស្សាហ៍ពលកម្ម; ឆ្លុះបញ្ចាំងពីចលនាស្នេហាជាតិ លទ្ធផលនៃការអនុវត្ត ៣ កម្មវិធីទិសដៅជាតិ៖ ការកសាងជនបទថ្មី ការកាត់បន្ថយភាពក្រីក្រដោយចីរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ។
*នៅមជ្ឈមណ្ឌលសន្និបាតខេត្តត្រាវិញ គណៈកម្មាធិការប្រជាជនខេត្តបានរៀបចំពិធីបើកសប្តាហ៍វប្បធម៌ទេសចរណ៍ - ពិព័រណ៍ម្ហូបអាហារណាមបូ ផ្សារភ្ជាប់ជាមួយនឹងពិធីបុណ្យអកអំបុកខេត្តត្រាវិញ ឆ្នាំ២០២៣ ។ សប្តាហ៍វប្បធម៌ប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានអង្គភាពចូលរួមចំនួន ១១៨ និងល្វែងដាក់តាំងជាង ៣០០ ល្វែង ជាមួយនឹងសកម្មភាពដ៏សម្បូរបែប ពុះពោរ មានដូច៖ បរិយាកាសនំប្រពៃណី អំពីម្ហូបអាហារណាមបូ ការស្ទង់មតិឧទ្ទេសនាមតំបន់ទេសចរណ៍ថ្មីក្នុងខេត្តត្រាវិញ; ផ្សារណាត់ជំរុញពាណិជ្ជកម្ម និងឧស្សាហកម្មជនបទ និង OCOP ផ្សារភ្ជាប់ជាមួយនឹងពិធីបុណ្យអកអំបុកខេត្តត្រាវិញ ឆ្នាំ ២០២៣; សមោសរប្រឡងសម្លៀកបំពាក់ ប្រពៃណីខ្មែរខេត្តត្រាវិញ លើកទី ៣ ឆ្នាំ ២០២៣; ពិធីប្រណាំងទូក-ង; ពិធីអកអំបុក…៕
លីធាន - ម៉ាល័យ