ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

27/11/2023 - 08:39

រដ្ឋ​មន្ត្រី ប្រធាន​គណៈកម្មា​ធិការ​ជន​ជាតិ ហូវ​អា​ឡឺន ទទួល​ជួប​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​ក្រ​សួង​ធម្ម​ការ​និង​សាសនា​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា

នៅ​ទី​ស្នាក់​ការ​គណៈ​កម្មា​ធិការ​ជន​ជាតិ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស រដ្ឋ​មន្ត្រី ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ ហូវ​អា​ឡឺន បាន​ទទួល​ជួប​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​នៃ​ក្រ​សួង​ធម្ម​ការ​និង​សាសនា​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ដឹក​នាំ​ដោយ​លោក​ជំទាវ មិន ចណ្ឌី​ណែត រដ្ឋលេខា​ធិការ​ក្រ​សួង​ធម្មការ​និង​សាសនា​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។

​រដ្ឋ​មន្ត្រី ប្រធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ ហូវ​អា​ឡឺន ថត​រូប​អនុស្សាវ​រីយ៍​ជា​មួយ​គណៈ​ប្រតិ​ភូ​ជាន់​ខ្ពស់​ក្រ​សួង​ធម្ម​ការ​និង​សាសនា​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។

រដ្ឋ​មន្ត្រី ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ ហូវ​អា​ឡឺន រីក​រាយ​ទទួល​ស្វា​គមន៍​លោក​ជំទាវ មិន​ចណ្ឌី​ណែត រដ្ឋ​លេខា​ធិការ​ក្រ​សួង​ធម្ម​ការ​និង​សាសនា​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ដែល​បាន​មក​បំ​ពេញ​ការ​ងារ​នៅ​គណៈ​កម្មា​ធិការ​ជន​ជាតិ។ រដ្ឋ​មន្ត្រី ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ ហូវ​អាឡឺន រំពឹង​ថា នៅ​ពេល​ខាង​មុខ គណៈ​កម្មា​ធិការ​ជន​ជាតិ​ប្រ​ទេស​វៀត​ណាម និង​ក្រ​សួង​ធម្ម​ការ​និង​សាសនា​ប្រ​ទេស​កម្ពុជា នឹង​បន្ត​ការ​ជួប​ពិភាក្សា ឯក​ភាព​ដំ​ណើរ​ការ​លើ​ខ្លឹម​សារ​នៃ​កិច្ច​ព្រម​ព្រៀង​សហ​ប្រតិ​បត្តិ​ការ​ទ្វេ​ភាគី; ចែក​រំលែក​បទ​ពិសោធន៍​ក្នុង​ការ​គ្រប់​គ្រង​និង​កសាង​គោល​នយោ​បាយ​សម្រាប់​ជន​ជាតិ​ភាគ​តិច; សហ​ការ​ជា​មួយ​នឹង​ស្ថាប័ន​ពាក់​ព័ន្ធ ជំរុញ​ទំ​នាក់​ទំនង​រវាង​ប្រ​ជា​ជន​នៃ​ប្រ​ទេស​ទាំង​ពីរ ពិសេស គឺ​ប្រ​ជាជន​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំ​ដែន រួម​ចំ​ណែក​កសាង​ចំណង​ទំនាក់​ទំនង​ប្រ​ជា​ជន សន្តិ​ភាព មិត្ត​ភាព។

ក្នុង​កិច្ច​ជំ​នួប​នេះ លោក​ជំទាវ មិន ចណ្ឌី​ណែត សម្ដែង​នូវ​ក្ដី​រីក​រាយ​ពេល​ដឹក​នាំ​គណៈ​ប្រតិ​ភូ​ជាន់​ខ្ពស់​ក្រសួង​ធម្មការ​និង​សាសនា​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា មក​បំ​ពេញ​ទស្សន​កិច្ច​នៅ​វៀត​ណាម ថ្លែង​អំ​ណរ​គុណ​ចំពោះ​ការ​ទទួល​បដិ​សណ្ឋារៈ​យ៉ាង​រាក់​ទាក់​របស់​រដ្ឋ​មន្ត្រី ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ ហូវ​អា​ឡឺន។ លោក​ជំ​ទាវ បាន​មាន​ប្រ​សាសន៍​ថា ដំ​ណើរ​ទស្សន​កិច្ច​នេះ​បង្ហាញ​ពី​ការ​តភ្ជាប់​ទំនាក់​ទំនងមិត្ត​ភាព​យូរ​អង្វែង សាមគ្គី​ជា​ប្រ​វេណី និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ដ៏ល្អ​ប្រ​សើរ​រវាង​ប្រ​ទេស​ទាំង​ពីរ​វៀត​ណាម-កម្ពុជា។ លោក​ជំ​ទាវ ក៏​បាន​លើក​ឡើង​នូវ​ខ្លឹម​សារ​ដែល​បាន​ចុះ​ហត្ថ​លេខា លើ​អនុស្ស​រណៈ​យោគ​យល់​គ្នា​ស្ដី​ពីកម្ម​វិធី​សហ​ប្រតិ​បត្តិ​ការ​ជន​ជាតិ​វៀត​ណាម-កម្ពុជា ដំ​ណាក់​កាល ២០២២​-២០២៧ លោក ជំទាវ មិន ចណ្ឌី​ណែត រំពឹង​ថា ប្រ​ទេស​ទាំង​ពីរ​នឹង​បន្ត​ការ​ផ្សព្វ​ផ្សាយ​អនុស្ស​រណៈ​យោគ​យល់​គ្នា ជា​សកម្ម​ភាព​និង​សមិទ្ធ​ផល​ជាក់​ស្តែង​នៅ​ពេល​ខាង​មុខ។

ក្នុង​កិច្ច​ជំ​នួប​នេះ ភាគី​ទាំង​ពីរ​បាន​ពិភាក្សា ឯក​ភាព​អំពី​កំណត់​ទិស​ដៅ​ដោះ​ស្រាយ​ចំពោះ​ខ្លឹម​សារ​ជា​ច្រើន​ដែល​លើក​សំ​ណើរ​នៅ​ពេល​ខាង​មុខ ក្នុង​នោះ មាន​ការ​ជំរុញ​ការ​អនុវត្ត​លើ​ឯក​សារ​កំណត់ ហេតុ​ក្នុង​កិច្ច​ប្រ​ជុំ​គណៈ​កម្មា​ធិការ​ចម្រុះ​លើក​ទី ២០ រវាង​រដ្ឋា​ភិបាល​នៃ​ប្រ​ទេស​ទាំង​ពីរ; ការ​បើក​វគ្គ​បណ្តុះ​បណ្តាល​កម្មា​ភិបាល​គ្រប់​គ្រង​ជន​ជាតិ​នៅ​វៀត​ណាម; ផ្តល់​អា​ហា​រូបករណ៍​ដល់​កម្មា​ភិបាល​នៃ​ក្រ​សួង​ធម្ម​ការ​និង​សាសនា​ប្រ​ទេស​កម្ពុជា មក​សិក្សា​ស្រាវ​ជ្រាវ​នៅ​វៀត​ណាម។ល។ ភាគី​ទាំង​ពីរ​បាន​បង្ហាញ​ពី​ទំនុក​ចិត្ត​លើ​ការ​ទំនាក់​ទំនង “ភាព​ជា​អ្នក​ជិត​ខាង​ល្អ មិត្ត​ភាព​ជា​ប្រ​វេណី សហ​ប្រតិ​បត្តិ​ការ​លើ​គ្រប់​វិស័យ ឋិត​ថេរ​យូរ​អង្វែង” រវាង​វៀត​ណាម​និង​កម្ពុជា ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ត្រូវ​បាន​ពង្រឹង​និង​បង្កើន​សហ​ប្រតិ​បត្តិ​ការ​អភិវឌ្ឍន៍៕

              យោង៖គណៈ​កម្មា​ធិការ​ជន​ជាតិ-មុនី

ចែករំលែកអត្ថបទ