នៅវិទ្យាស្ថានពុទ្ធសាសនាខ្មែរក្រុងកឹងធើ បានប្រារព្ធពិធី ចុះកិច្ចសន្យាសហការអនុវត្តគម្រោងភាសា គ្រឿងសម្លៀកបំពាក់អ្នកបួស ស្ថាបត្យកម្ម កេរដំណែលវប្បធម៌ពុទ្ធសាសនាវៀតណាម រវាងគណៈកម្មការវប្បធម៌មជ្ឈិមសមាគមពុទ្ធសាសនាវៀតណាមជាមួយនឹងពុទ្ធសាសនាទក្ខិណនិកាយខ្មែរ។
ទិដ្ឋភាពនៃពិធីចុះកិច្ចសន្យា។
យោងតាមនោះ ភាគីទាំងពីរបានផ្សព្វផ្សាយសហការលើវិស័យនានា៖ វិសាលភាព ពង្រីកលទ្ធផលភាសា គ្រឿងសម្លៀកបំពាក់អ្នកបួស ស្ថាបត្យកម្ម កេរដំណែលវប្បធម៌ ពុទ្ធសាសនាវៀតណាម រួមមាន៖ សិក្សាស្រាវជ្រាវ ធ្វើបទបង្ហាញកិច្ចប្រជុំពិភាក្សា សន្និបាត សិក្ខាសាលា។ល។ បោះពុម្ព បោះពុម្ពផ្សាយផលិតវណ្ណកម្ម ផលិតផលវប្បធម៌ពុទ្ធសាសនា។ ទន្ទឹមនឹងនោះ ហ្វឹកហ្វឺន បំប៉នចំណេះដឹង លើកកម្ពស់ស្មារតីភ្ញាក់រលឹក; ការតាំងពិព័រណ៍ ព័ត៌មាន សារគមនាគមន៍ ផ្សព្វផ្សាយ។ល។ លទ្ធផលសហការ ក៏ដូចជាតម្លៃវប្បធម៌ពុទ្ធសាសនាចំណុះវិស័យដែលពោលខាងលើ។
កិច្ចការចុះកិច្ចសន្យាខាងលើ សំដៅបង្កើនទំនាក់ទំនងសហការរវាងគណៈកម្មការវប្បធម៌មជ្ឈិមសមាគមពុទ្ធសាសនាវៀតណាម និងពុទ្ធសាសនាទក្ខិណនិកាយខ្មែរ បង្កើនការដោះដូរមុខជំនាញ វិជ្ជាជីវៈរវាងគណៈកម្មការវប្បធម៌មជ្ឈិម និងមន្ត្រីសង្ឃថ្នាក់ដឹកនាំនៃពុទ្ធសាសនាទក្ខិណនិកាយខ្មែរ។ ឆ្លងតាមរយៈនោះ ជាសន្សឹមៗជំរុញបុព្វហេតុអភិវឌ្ឍវប្បធម៌ពុទ្ធសាសនា ក៏ដូចជាបញ្ហាពាក់ព័ន្ធដល់ពុទ្ធសាសនាវៀតណាម។
* ក្នុងពេលជាមួយគ្នានេះដែរ វិទ្យាស្ថានពុទ្ធសាសនាខ្មែរក៏បានរៀបចំប្រគល់ជូនសញ្ញាប័ត្រអនុបណ្ឌិតផ្នែកសាសនា វិទ្យា QH-២០២០-X ជូនដល់អនុបណ្ឌិតថ្មី១៦នាក់៕
ថាញ់ឡុង - ថាច់ធី