ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

06/11/2023 - 17:13

ភូលួង រៀប​ចំ​ទិវា​បុណ្យ​សាម​គ្គី​ទូទាំង​ជន​ជាតិ​នៅ​មណ្ឌល​ និង​មណ្ឌល​តាំង​ទីលំ​នៅ​នា​នា​

ក្រុម​ការ​រណសិរ្ស​ភូមិ​មណ្ឌល​ភូ​លួង សង្កាត់​ឡុង​ហឹង​ ខណ្ឌ​អូ​ម៉ូង​ ក្រុង​កឹង​ធើ ទើប​នឹង​រៀប​ចំ​ទិវា​បុណ្យ​មហា​សាមគ្គី​ទូទាំង​ជន​ជាតិ​ និង​ខួប​អនុស្សាវ​រីយ៍​ ៩៣ ឆ្នាំ​ទិវា​ប្រ​ពៃណី​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម (១៨/១១/​១៩៣០ - ១៨/១១/​២០២៣)។​

ស្រប​ក្នុង​ឱកាស​នេះ​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខណ្ឌ​អូម៉ូង​ និង​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​សង្កាត់​ បាន​ស្ងើច​សរ​សើរ​និង​ជូន​រង្វាន់​ សម្រាប់​ទម្រង់​ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់​២​រង្វាន់​ និង​១៥​រង្វាន់​ សម្រាប់​គ្រួ​សារ​អនុវត្ត​បាន​ល្អ​នូវ​ខ្លឹម​សារ​នៃ​សារ​លិខិត​លេខ​ ២៥ របស់​អចិ​ន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​មជ្ឈិម​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម។​

អនុវត្ត​កិច្ច​ចលនា​ “ទូទាំង​ប្រ​ជា​ជន​សាមគ្គី​ កសាង​ជន​បទ​ថ្មី​ ក្រុង​ស៊ី​វិ​ល័យ​” ឆ្នាំ​ ២០២៣ ក្រុម​ការ​ងារ​រណសិរ្ស​មណ្ឌល​ភូលួង បាន​ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​ ចលនា​ប្រ​ជា​ជន​អនុវត្ត​កិច្ច​ចលនា​អា​ស្រ័យ​ដោយ​គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​គ្រប់​លំ​ដាប់​ថ្នាក់​ បំ​ផុស​បណ្តា​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេហា​ជាតិ​នៅ​ភូមិ​ភាគ​ បាន​រួម​ចំ​ណែក​កសាង​មណ្ឌល​តាំង​ទីលំ​នៅ​មួយ​ថ្ងៃ​កាន់​តែ​អភិវឌ្ឍន៍។​ ឆ្នាំ​ ២០២៣ ក្នុង​មណ្ឌល​បាន​ចលនា​មា​មីង​សាម​គ្គី​គ្នា​ ចូល​រួម​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​ សកម្ម​ជួយ​គ្នា​កាត់​បន្ថយ​ភាព​ក្រី​ក្រប្រ​កប​ដោយ​ចីរ​ភាព​ និង​លើក​ស្ទួយ​ជីវ​ភាព។​ ប្រ​ជា​ជន​បាន​រួម​វិភាគ​ទាន​កសាង​ស្ពាន​បេ​តុង​ថ្មី​ ២ ខ្សែ​ កែ​លម្អ​ផ្លូវ​គមនា​គមន៍​ប្រ​វែង​ជិត​១.០០០​ម៉ែត្រ សាង​សង់​ថ្មី​និង​ជួស​ជុល​ផ្ទះ​បាន​ចំ​នួន​៦ខ្នង​ ជួយ​គ្រួ​សារ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ សរុប​តម្លៃ​នៃ​សំ​ណង់​ទាំង​នោះ​ជិត​៦៣០ លាន​ដុង​ និង​ថ្ងៃ​ពលកម្ម​ ២៧៥ ថ្ងៃ។​ តាម​រយៈ​ការ​ពិនិត្យ​ ក្នុង​មណ្ឌល​មាន​៥៦០​គ្រួ​សារ​ សម្រេច​គ្រួ​សារ​វប្បធម៌​ ស្រូប​អត្រា​៩៩,៦៤%; និង​មាន​១៥ គំ​រូ​ មនុស្ស​ល្អ​ការ​ងារ​ល្អ​ ត្រូវ​បាន​ស្ងើច​សរ​សើរ​និង​ជូន​រង្វាន់​...៕​

                                          វ៉ាន់​ទ្រៀង​

ចែករំលែកអត្ថបទ