ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

06/11/2023 - 17:13

សុក​ត្រាំង​

ណែ​នាំ​ប្រើ​ប្រាស់​ផ្នែក​ទន់​កម្ម​វិធី​ប្រ​ព័ន្ធ​ព័ត៌​មាន​មូល​ដ្ឋាន​ទិន្ន​ន័យ​ ដល់​កម្មា​ភិបាល​បម្រើ​ការ​ងារ​ជន​ជាតិ​

គណៈ​ជន​ជាតិ​ខេត្ត​សុក​ត្រាំង​ ទើប​រៀប​ចំ​វគ្គ​ហ្វឹក​ហ្វឺន​ប្រើ​ប្រាស់​ផ្នែក​ទន់ប្រ​ព័ន្ធ​ព័ត៌​មាន​ មូល​ដ្ឋាន​ទិន្ន​ន័យ​ ស្តី​ពី​ការ​ងារ​ជន​ជាតិ​ជូន​កម្មា​ភិបាល​ អ្នក​ឯក​ទេស​ទទួល​បន្ទុក​ការ​ងារ​ជន​ជាតិ​នៅ​តាម​មន្ទីរ​ គណៈ​ ផ្នែក​ខេត្ត​ និង​ការិ​យា​ល័យ​ជន​ជាតិ​ស្រុក​ ទីរួម​ខេត្ត​ និង​ក្រុង។​

សិក្ខា​កាម​ត្រូវ​បាន​ណែ​នាំ​ដោយ​ផ្ទាល់​នៅ​លើ​កុំ​ព្យូទ័រ។

នេះ​គឺ​ជា​វគ្គ​បណ្ដុះ​បណ្ដាល​បម្រើ​ដល់​ការ​ងារ​អភិបាល​កិច្ច​ ស្ដី​ពី​ការ​ងារ​ជន​ជាតិ​ភាគ​តិច​; កសាង​កំ​ណត់​គោល​នយោ​បាយ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​ អំ​ពី​ការ​ងារ​ជន​ជាតិ​នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត​សុក​ត្រាំង។​ ក្នុង​រយៈ​ពេល​សិក្សា​ សិក្ខា​កាម​បាន​ស្ដាប់​គ្រូ​ឧទ្ទេសក៏​ណែ​នាំ​ពី​របៀប​ទាញ​យក​ទិន្ន​ន័យ​ដើម្បី​បំ​ពេញ​ទៅ​ក្នុង​ឯក​សារ​របាយ​ការណ៍​; បញ្ចូល​ទិន្ន​ន័យ​ផ្នែក​ទន់​ទៅ​ក្នុង​ប្រ​ព័ន្ធ​ព័ត៌​មាន​ពី​ការ​ងារ​ជន​ជាតិ; ណែ​នាំ​ប្រើ​ប្រាស់​ប្រ​ព័ន្ធ​ព័ត៌​មាន​ពី​ផែន​ទីឌីជី​ថល...។​

តាម​ប្រ​សាសន៍​លោក​ លីរដ្ឋា​ ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​សុក​ត្រាំង​ នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​និង​អនុវត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន​ត្រូវ​បាន​ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​ តាម​រយៈ​វគ្គ​ហ្វឹក​ហ្វឺន​លើក​នេះ​ សំ​ដៅ​បំ​ពាក់​បំ​ប៉ន​ចំ​ណេះ​ដឹង​ បំ​ណិន​ក្នុង​ការ​ប្រើ​ប្រាស់​ផ្នែក​ទន់​មូល​ដ្ឋាន​ ទិន្ន​ន័យ​ជន​ជាតិ​ជូន​កម្មា​ភិបាល​ អ្នក​ឯក​ទេស​ទទួល​បន្ទុក​តាម​ដាន​របាយ​ការណ៍​ផ្នែក​ការ​ងារ​ជន​ជាតិ​នៅ​តាម​មន្ទីរ​ គណៈ​ ផ្នែក​ខេត្ត​ និង​ការិ​យាល័យ​ជន​ជាតិ​ថ្នាក់​ស្រុក...៕​

                                    យ៉ី​អាញ់-ទីទុយ

ចែករំលែកអត្ថបទ