លោកង្វៀងវ៉ាន់សាវ នាយកមន្ទីរវប្បធម៌ និងកីឡាខេត្តគៀងយ៉ាង ឱ្យដឹង៖ ទិវាវប្បធម៌ កីឡានិងទេសចរណ៍ជនរួមជាតិខ្មែរខេត្តគៀងយ៉ាង លើកទី XV - ឆ្នាំ២០២៣ នឹងប្រព្រឹត្តឡើងក្នុងរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ២៥-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ (ត្រូវនឹងថ្ងៃទី ១៣-១៦ ខែតុលា ចន្ទគតិវៀតណាម) នៅទីប្រជុំជន ហ្គក្វាវ ស្រុកហ្គក្វាវ ខេត្តគៀងយ៉ាង ស្របឱកាសពិធីបុណ្យអកអំបុករបស់ជនរួមជាតិខ្មែរ។
សកម្មភាពក្នុងទិវាវប្បធម៌កីឡានិងទេសចរណ៍ជនរួមជាតិខ្មែរខេត្តគៀងយ៉ាង រៀងរាល់ឆ្នាំ
តែងទាក់ទាញមនុស្សចូលរួមច្រើនកុះករ។ រូប៖ លីយ៉ាង
កម្មវិធីក្រៅពីពិធីបុណ្យ រួមមាន៖ ពិធីបើកកម្មវិធី ពិធីសែនព្រះខែ និងពិធីប្រណាំងទូក-ង ប្រពៃណី មានឆ្លាស់កម្មវិធីក្នុងរយៈពេលប៉ុន្មាន ថ្ងៃបុណ្យ។ ពិធីកិច្ចក៏មានសកម្មភាពជាច្រើន ប្រកបដោយលក្ខណៈពិសេសសម្បូរបែប ដូចជា៖ ផ្សារណាត់ពាណិជ្ជកម្ម និងឧទ្ទេសនាម ផលិតផលក្នុងស្រុក; ពិព័រណ៍រូបភាព ឧបករណ៍ដែលពាក់ព័ន្ធដល់ជីវភាពរបស់ជនរួមជាតិខ្មែរ; តាំងពិព័រណ៍ដាក់តាំងឧទ្ទេសនាមសៀវភៅ; ប្រឡងតុបតែងប្រទីបលម្អ ពិធីប្រឡងសម្តែងរបាំនិងប្រគំភ្លេងពិណពាទ្យខេត្តគៀងយ៉ាង។
ក្រៅពីនេះ នៅមានប្រព្រឹត្តឡើងសកម្មភាពកីឡាជាច្រើនទៀតក្នុងអំឡុងពេលរៀបចំពិធីបុណ្យ ដូច៖ ការប្រកួត Taekwondo ខេត្តគៀងយ៉ាងឆ្នាំ២០២៣; ការប្រកួតបាល់ទះផ្នែកបុរស ៤ នាក់ស្រុកហ្គក្វាវ បើកទូលាយឆ្នាំ២០២៣; ការប្រកួតបាល់ទាត់ផ្នែកបុរស ១១ នាក់ ស្រុកហ្គក្វាវ ឆ្នាំ២០២៣ ៕
យោង៖ baodantoc.vn - ប្រែសម្រួល៖ លីសៀ